កីឡា
សហព័ន្ធកីឡាសូហ្វតេន្នីសបោះឆ្នោតជ្រើសតាំងក្បាលម៉ាស៊ីនថ្មី បន្តដឹកនាំឆ្ពោះទៅស៊ីហ្គេម២០២៣
លោក សរ សិទ្ធិ បានក្លាយជាប្រធានសហព័ន្ធកីឡាសូហ្វតិនី្នសកម្ពុជាផ្លូវការ ក្រោយត្រូវបានមហាសន្និបាតឯកភាព បោះឆ្នោតជ្រើសតាំង ជំនួសមេដឹកនាំចាស់ ដើម្បីបន្តដឹកនាំសហព័ន្ធមួយនេះឲ្យទទួលបានជោគជ័យ សម្រាប់ ព្រឹត្តិការណ៍ ការប្រកួតកីឡា SEA GAMES 2023 លើកទី៣២ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ ។

លោក សរ សិទ្ធិ ប្រធានដឹកនាំថ្មី បានមានប្រសាសន៍ថា សហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា បានត្រៀមរៀប ចំនូវទិសដៅ អនុវត្តផែនការ សកម្មភាពការងារ និងបង្កើនការយកចិត្តទុកដាក់ ដល់ក្រុមជម្រើសជាតិ ក្នុងការប្រមូលផ្តុំហាត់ហ្វឹកហ្វឺន ត្រៀមចូលរួមប្រកួត ក្នុងព្រឹត្តិការណ៍ធំៗឲ្យបានច្រើន តាមអាចធ្វើទៅបានក្នុងបំណងបង្កើននូវសមត្ថភាពបច្ចេកទេស ក៏ដូចជាការដណ្តើមមេដាយ ជូនជាតិមាតុភូមិកម្ពុជា ។

អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃខាងលើ បញ្ចាក់ថា សហព័ន្ធគ្រោងនឹងរៀបចំការប្រកួតសូហ្វតិន្នីសជើងឯក អាស៊ីអាគ្នេយ៍ លើកទី៣ ឆ្នាំ ២០២៣ (The 3rd Southeast Soft Tennis Championships 2023) រយៈពេល៧ថ្ងៃ នៅពហុកីឡដ្ឋានជាតិ អូឡាំពិក ដោយមានប្រទេសចូលរួមដូចជា ថៃ ឡាវ វៀតណាម ហ្វីលីពីន ឥណ្ឌូនេស៊ី និងម៉ាឡេស៊ី ។ រីឯការប្រកួតសម្រាប់ព្រឹត្តិការណ៍កីឡា SEA Games លើកទី ៣២ ឆ្នាំ២០២៣ គឺសហព័ន្ធ នឹងរៀបចំប្រកួតរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី ០៦ ដល់ថ្ងៃទី ១០ ខែ ឧសភា ឆ្នាំ ២០២៣ នៅទីលានវាយកូនបាល់ និងសូហ្វតិន្នីស ក្នុងពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ ។

គួរបញ្ចាក់ដែរថា មហាសន្និបាតវិសាមញ្ញ បូកសរុបសកម្មភាពការងារឆ្នាំ២០២២ និងលើកទិសដៅការងារ សម្រាប់ឆ្នាំ២០២៣ ព្រទំាងកែសម្រួលសមាសភាព គណៈកម្មាធិការប្រតិបតិ្ត អាណត្តិទី៣ ឆ្នាំ២០២២-២០២៦ កាលពីរសៀលថ្ងៃទី១៣ធ្នូ ម្សិលមិញនេះ គណៈកម្មាធិការប្រតិបតិ្តសម្រាប់អាណត្តិថ្មី មាន២៩រូប គឺ ៖ លោក សរ សិទ្ធិ ប្រធាន , លោក តុងសុផល អនុប្រធានទី១ , លោក ម៉ៅ សុផល លោក វ៉ា គ្រី លោក ប៊ូ សុផល អនុប្រធាន , លោក ឧត្តមសេនីយ៍ទោ យិតភីរៈ អគ្គលេខាធិការ , លោក ថា សុជាតិ កញ្ញា មាស តឿ កញ្ញា ឃន សាតសាន្នីតា លោក ស្រ៊ឺ ស្រេង អគ្គលេខាធិការរង , លោក ឧត្តមសេនីយ៍ទោ អ៊ាន សុភ័ក្រ្ត អគ្គហេរញ្ញិក, លោក វ៉ង់ វុទ្ធា លោក សំណាង វីរៈបុត្រ លោក នី ចាន់សេដ្ឋា លោក ដាំ ដា អគ្គហេរញ្ញិករង ព្រមទាំង១៤រូបទៀតជាសមាជិក ។
បន្ថែមពីនោះសហព័ន្ធបានតែងតាំងលោក ប្រាក់ ផល្លា ប្រធានកិត្តិយសសហព័ន្ធ លោក KIM GUN JUNG លោក OGIWARA MASATO និងលោកCHENG KWOK LEUNG KELVINសមាជិកកិត្តិយសសហព័ន្ធ ៕


-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?