Connect with us

កីឡា

ម៉ារ៉ុក ផ្ដល់សំបុត្រឥតគិតថ្លៃចំនួន ១៣,០០០ សន្លឹក ដល់អ្នកគាំទ្រទៅទស្សនា World Cup ទល់នឹងបារាំង

បានផុស

នៅ

សហព័ន្ធ​កីឡាបាល់ទាត់​ម៉ា​រ៉ុ​ក សម្រេច​ផ្តល់​សំបុត្រ​ឥតគិតថ្លៃ​ចំនួន ១៣,០០០ សន្លឹក ដល់​អ្នកគាំទ្រ​របស់​ខ្លួន ដើម្បី​ទៅ​ចូលរួម​ទស្សនា​ការ​ប្រកួត​បាល់ទាត់​ពិភពលោក (FIFA World Cup 2022) ទល់នឹង​បារាំង សម្រាប់​ការ​ប្រកួត​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ជា​ប្រវត្តិសាស្ត្រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ម៉ា​រ៉ុ​ក បាន​ក្លាយ​ជា​ក្រុម​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល នៃ​ការ​ប្រកួត​នេះ បន្ទាប់ពី​ក្លាយ​ជា​ប្រទេស​អាហ្វ្រិក និង​អារ៉ាប់​ដំបូង​គេ​ដែល​បាន​ឈាន​ដល់​វគ្គ ៤ ក្រុម​ចុងក្រោយ នៃ​ការ​ប្រកួត​បាល់ទាត់​ពិភពលោក។

ក្រុម​អាហ្វ្រិក​ខាងជើង បាន​ទទួល​ជ័យជម្នះ ១-០ លើ​ព័រ​ទុយ​ហ្គា​ល់ ក្នុង​វគ្គ ៨ ក្រុម​ចុង​ក្រោយ បន្ទាប់ពី​ទទួល​បាន​ភាព​ជោគជ័យ​ដោយ​ការ​ស៊ុត​បាល់​ប៉េ​ណា​ល់​ទី របស់​ពួកគេ​ជាមួយ​នឹង​ក្រុម​អេ​ស្ប៉ាញ​ក្នុង​វគ្គ ១៦ ក្រុម​ចុងក្រោយ។

សហព័ន្ធ​បាល់ទាត់​ម៉ា​រ៉ុ​ក បាន​ផ្តល់​សំបុត្រ​ដោយ​ឥតគិតថ្លៃ​ដល់​អ្នកគាំទ្រ​សម្រាប់​ការប្រកួត​ជាច្រើន​របស់​ពួកគេ​ក្នុង​ប្រទេស​កាតា ដោយ​ក្រុម​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង​នៅ​ក្នុង​កីឡដ្ឋាន និង​ជុំវិញ​ប្រទេស​ម្ចាស់ផ្ទះ​ក្នុងអំឡុងពេល នៃ​ការ​ប្រកួត។

យោង​តាម BBC សហព័ន្ធ​នឹង​ចែក​សំបុត្រ​ឥតគិតថ្លៃ​ចំនួន ១៣,០០០ សម្រាប់​ការ​ប្រកួត​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ថ្ងៃស្អែក​ដល់​អ្នកគាំទ្រ​ម៉ា​រ៉ុ​ក នៅ​ទីក្រុង​ដូ​ហា។ សំបុត្រ​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ត្រូវ​បាន​ចែកចាយ​ដោយ​ស្ថានទូត​ម៉ា​រ៉ុ​ក​ក្នុង​ប្រទេស​កាតា។

អ្នក​គាំទ្រ​ម៉ា​រ៉ុ​ក ក៏បាន​ធ្វើដំណើរ​លើ​ជើង​ហោះហើរ​ចំនួន ៣០ ដែល​ដំណើរការ​ដោយ​ក្រុមហ៊ុន Royal Air Maroc។ ក្រុមហ៊ុន​អាកាសចរណ៍​របស់​រដ្ឋ ទើបតែ​បាន​បង្កើន​ជើង​ហោះហើរ​បន្ថែមចំនួន ៧ ទៀត ដើម្បី​អនុញ្ញាត​ឲ្យ​អ្នកគាំទ្រ​ចូលរួម​វគ្គ ១/៤ ផ្តាច់ព្រ័ត្រ​ជាមួយ​ព័រ​ទុយ​ហ្គា​ល់ កាលពី​សប្ដាហ៍​មុន។

ក្រុមហ៊ុន​អាកាសចរណ៍ មិន​តម្រូវ​ឲ្យ​អ្នកគាំទ្រ​ធានា​សំបុត្រ​សម្រាប់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​មុន​ពេល​ហោះហើរ​ទៅកាន់​ប្រទេស​កាតា​នោះ​ទេ។

អ្នកគាំទ្រ​ម៉ា​រ៉ុ​ក​ប្រហែល ២០,០០០ នាក់ ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ចូលរួម​ការ​ប្រកួត​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​នៅ​ថ្ងៃនេះ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​កីឡដ្ឋាន Al Bayt មាន​សមត្ថភាព ៦៨,៨៩៥ នាក់។

កីឡដ្ឋាន​នេះ​ធ្លាប់​ធ្វើជា​ម្ចាស់ផ្ទះ​ការ​ប្រកួត World Cup វគ្គ ៨ ក្រុម​ចុងក្រោយ រវាង​បារាំង ទល់នឹង អង់គ្លេស៕

ប្រភព ៖ dailymail.co.uk

អត្ថបទ ៖ មន្នីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ នាទីutes មុន

កងកម្លាំងឆ្មាំព្រំដែនរដ្ឋ Karen មីយ៉ាន់ម៉ាប្រគល់​ ជនជាតិចិន​​៣៦៥​នាក់​ឱ្យ​​ថៃ

ព័ត៌មានអន្ដរជាតិ២៤ នាទីutes មុន

របាយការណ៍​ចុង​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

គណៈរដ្ឋមន្ត្រីថៃអនុម័ត​ បុណ្យបណ្តែត​​កន្ទោង​​ ក្នុងបញ្ជីភណ្ឌវប្បធម៌អរូបីរបស់យូណេស្កូ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានជាតិ២ ម៉ោង មុន

សម្តេច ម៉ែន សំអន ចូលរួមសោកស្តាយចំពោះការបាត់បង់បងប្រុសធំ សម្តេច​តេ​ជោ ហ៊ុន សែន

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៦ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម