Connect with us

កីឡា

វគ្គផ្តាច់ព្រ័ត្រនៅថ្ងៃអាទិត្យនេះ គឺជាការប្រកួត World Cup ចុងក្រោយ ក្នុងជីវិតរបស់ Messi

បានផុស

នៅ

កីឡាករ Lionel Messi បាន​បញ្ជាក់​ថា ​គាត់​នឹង​លេង​ការ​ប្រកួត World Cup ជា​លើក​ចុង​ក្រោយបង្អស់ ​នៅ​ពេល​អាហ្សង់ទីន​ប៉ះ​បារាំង ឬ​ម៉ារ៉ុក ​នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​នៅ​ថ្ងៃ​អាទិត្យ ក្នុង​ប្រទេស​កាតា។

កីឡាករ Lionel Messi
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Messi បានដឹកនាំអាហ្សង់ទីនឈ្នះ ៣-០ លើក្រូអាតក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ កាលពីថ្ងៃអង្គារ ហើយនឹងបង្ហាញខ្លួនលើកទី១៧២នៅចុងសប្តាហ៍នេះ ខណៈរូបគេព្យាយាមនាំជម្រើសជាតិរបស់ខ្លួន ឲ្យឈ្នះពានរង្វាន់ World Cup ជាលើកដំបូងចាប់តាំងពីឆ្នាំ១៩៨៦មក។

Messi បានប្រាប់សារព័ត៌មានអាហ្សង់ទីន Diario Deportivo Ole ថា “ខ្ញុំមានអារម្មណ៍សប្បាយរីករាយណាស់ ដែលអាចសម្រេចបានរឿងនេះ។ ខ្ញុំនឹងបញ្ចប់ដំណើរនៃការប្រកួត World Cup របស់ខ្ញុំ ដោយការលេងក្នុងប្រកួតចុងក្រោយរបស់ខ្ញុំនៅវគ្គផ្តាច់ព្រ័ត្រ”។

កីឡាករ Lionel Messi

ប្រធាន​ក្រុម​អាហ្សង់ទីនរូបនេះ ​បាន​បន្ថែម​ថា “វាចំណាយពេលអស់​ជា​ច្រើន​ឆ្នាំហើយ ហើយ​ខ្ញុំ​មិន​គិត​ថា​ខ្ញុំ​នឹង​អាច​ធ្វើ​វា​បាន​ទេ។ ហើយ​ការបញ្ចប់​បែប​នេះ វគឺជា​រឿង​ល្អ​បំផុត”។

កីឡាករវ័យ៣៥ឆ្នាំរូបនេះកំពុងលេងនៅ World Cup ជាលើកទី៥ ដោយវ៉ាដាច់កីឡាករ Diego Maradona និង Javier Mascherano ដែលបង្ហាញខ្លួនបាន៤លើក។

កីឡាករ Lionel Messi

ជាមួយនឹងគ្រាប់បាល់ទី៥របស់គាត់នៅកាតា  Messi ក៏បានវ៉ាដាច់កីឡាករ Gabriel Batistuta ក្នុងនាមជាអ្នកស៊ុតបញ្ចូលទីឲ្យអាហ្សង់ទីនច្រើនជាងគេនៅ World Cup ផងដែរ ដោយរកបាន ១១គ្រាប់។

គួរបញ្ជាក់ថា អាហ្សង់ទីន នឹងត្រូវរង់ចាំជ័យជម្នះរវាង បារាំង និងម៉ារ៉ុក​ ដើម្បីយកមួយក្រុមឡើងទៅជួបពួកគេ នៅវគ្គផ្តាច់ព្រ័ត្រពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០២២៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Reuters

ចុចអាន៖ Messi បង្កើតកំណត់ត្រាអស្ចារ្យយ៉ាងច្រើន ត្រឹមមួយប្រកួតជាមួយក្រូអាត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ នាទីutes មុន

កងកម្លាំងឆ្មាំព្រំដែនរដ្ឋ Karen មីយ៉ាន់ម៉ាប្រគល់​ ជនជាតិចិន​​៣៦៥​នាក់​ឱ្យ​​ថៃ

ព័ត៌មានអន្ដរជាតិ២២ នាទីutes មុន

របាយការណ៍​ចុង​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

គណៈរដ្ឋមន្ត្រីថៃអនុម័ត​ បុណ្យបណ្តែត​​កន្ទោង​​ ក្នុងបញ្ជីភណ្ឌវប្បធម៌អរូបីរបស់យូណេស្កូ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានជាតិ២ ម៉ោង មុន

សម្តេច ម៉ែន សំអន ចូលរួមសោកស្តាយចំពោះការបាត់បង់បងប្រុសធំ សម្តេច​តេ​ជោ ហ៊ុន សែន

Sokha Hotels

ព័ត៌មានពេញនិយម