Connect with us

កីឡា

ក្មួយស្ដេចព្រុយណេ មិនមានឈ្មោះលេងពាន AFF Cup 2022 ទល់នឹង កម្ពុជា

បានផុស

នៅ

សមាគម​កីឡា​បាល់ទាត់ នៃ​ប្រទេស​ព្រុយណេ (FABD) ទីបំផុត​បាន​ប្រកាស​បញ្ជី​ឈ្មោះ​កីឡាករ​ចំនួន ២៣ នាក់ ជា​ផ្លូវការ​ហើយ ដើម្បី​ចូលរួម​ប្រកួត​ពានរង្វាន់​ជើងឯក​ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍ (AFF Mitsubishi Electric Cup 2022) ចុង​ខែ​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ព្រុយណេ ស្ថិតនៅ​ពូល A ជាមួយ កម្ពុជា​, ថៃ​, ហ្វីលីពីន និង​ឥណ្ឌូណេស៊ី ខណៈ​ក្រុម​នេះ​ទើបតែ​បាន​ឡើង​មក​កាន់​វគ្គ​ចែក​ពូល​ជា​លើកដំបូង​ក្នុង​រយៈពេល ២៦ ឆ្នាំ។ លើក​ចុង​ក្រោយ​ដែល​គេ​បាន​លេង​វគ្គ​ចែក​ពូល​នេះ​គឺ​នៅ​ឆ្នាំ ១៩៩៦។

នៅ​ក្នុង​បញ្ជី​កីឡាករ​ទាំងអស់​សុទ្ធតែ​លេង​នៅ​លីគ​កំពូល​ព្រុយណេ (Brunei Super League) ហើយ​ក្នុង​នោះ​មាន​កីឡាករ ៤ នាក់ ដែល​មាន​អាយុ​ក្រោម ២៣ ឆ្នាំ នៅ​ក្នុង​ក្រុម។ អ្វី​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ ក្មួយបង្កើត​របស់​ព្រះមហាក្សត្រ​ព្រុយណេ Hassanal Bolkiah គឺ​កីឡាករ Faiq Jefri Bolkiah មិន​មាន​ឈ្មោះ​នៅ​ក្នុង​ក្រុម​នោះ​ទេ។ Faiq Jefri Bolkiah បច្ចុប្បន្ន​កំពុង​លេង​ឲ្យ​ក្លិប Chonburi FC នៃ​លីគ​កំពូល​ថៃ។

ព្រះអង្គម្ចាស់ Faiq Jefri Bolkiah គឺជា​ព្រះរាជបុត្រ​របស់​ស្ដេច​អង្គ​មុន Jefri Bolkiah ibni Omar Ali Saifuddien III ដែល​ត្រូវ​ជា​ព្រះរាម (បង​បង្កើត) របស់​ព្រះមហាក្សត្រ​បច្ចុប្បន្ន Hassanal Bolkiah។

មក​ទល់​ពេលនេះ​កីឡាករ និង​មន្ត្រី បាន​ធ្វើ​ដំណើរ​ទៅកាន់​ទីក្រុង​គូ​ឡា​ឡាំ​ពួរ សម្រាប់​ការ​រៀបចំ និង​ការ​ប្រកួត​មិត្តភាព​នា​ពេល​ខាង​មុខ មុន​ពេល​ការ​ប្រកួត​ដំបូង​របស់​ពួកគេ​នឹង​ចាប់ផ្ដើម​ជាមួយ​ប្រទេស​ថៃ។

ព្រុយណេ នឹង​ត្រូវ​ជួប កម្ពុជា នៅ​ក្នុង​ជំនួប​ទី ៣ ប្រចាំ​ពូល ដែល​គ្រោង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ២៩ ខែ​ធ្នូ ឆ្នាំ ២០២២ លើ​ទឹកដី​កម្ពុជា ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ រាជធានី​ភ្នំពេញ។

ព្រុយណេ បាន​ឡើង​មក​វគ្គ​ចែក​ពូល​នេះ ក្រោយ​ប្រកួត​ជម្រុះ​ឈ្នះ ទី​ម័​រ​ខាងកើត លទ្ធផល​ទាំងពីរ​ជើង ៦-៣។ ដូច្នេះ​ការ​ឡើង​មក​វគ្គ​នេះ ព្រុយណេ ដែល​ជា​ក្រុម​មាន​ចំណាត់​ថ្នាក់​ទាប​ជាងគេ​នឹង​ស្ថិត​នៅ​ក្នុង​ពូល A ជួប កម្ពុជា នៅ​ប្រកួត​ទី ៣ ត្រូវ​នឹង​ថ្ងៃ​ទី ២៩ ខែ​ធ្នូ ឆ្នាំ ២០២២ លើ​ទឹកដី​រាជធានី​ភ្នំពេញ ខណៈ​គេ​ក៏​ត្រូវ​ជួប​ក្រុម ៣ ផ្សេង​ទៀត រួមមាន ថៃ​, ហ្វីលីពីន និង​ឥណ្ឌូណេស៊ី៕

អត្ថបទ ៖ មន្នីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម៧ នាទីutes មុន

ឆេះផ្ទះ៣ខ្នង ក្បែរវត្តគល់ទទឹង សង្ស័យ​កើតចេញពីការឆ្លងចរន្តអគ្គិសនី

ព័ត៌មានជាតិ៣៦ នាទីutes មុន

ក្រសួងការងារ រៀប​ចំសិក្ខាសាលា​ពិគ្រោះយោបល់​លើ​ឯកសារ​ទស្សនាទាន ស្ដីពី “កម្លាំងពលកម្មនៅកម្ពុជា”

ព័ត៌មានជាតិ៥៥ នាទីutes មុន

ស្នងការ​រាជធានី ៖ បុណ្យ​ចូលឆ្នាំខ្មែរប្រពៃណីជាតិ សមត្ថកិច្ច​ត្រៀម​កម្លាំង​ជាង​២ពាន់​នាក់ ដើម្បី​ការពារ​សន្តិសុខ​

ព័ត៌មានជាតិ៣ ម៉ោង មុន

ស្អែកស្ពានខ្ពស់ជាងគេនៅកម្ពុជា នឹងចាក់បេតុងភ្ជាប់មុខតំណ មុននឹងដាក់ឱ្យប្រើពីថ្ងៃទី១១-១៧ ខែមេសា

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល៖ជាពេទ្យ ត្រូវដណ្ដើមជីវិតអ្នកជំងឺពីមាត់មច្ចុរាជឱ្យបាន មិនថាថ្ងៃឬយប់ ថ្ងៃសម្រាក ឬវេលាណាទេ

ចងការប្រាក់
សន្តិសុខសង្គម១៣ ម៉ោង មុន

កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាត​ទារលុយតាមហ្វេសប៊ុក

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ

ចរាចរណ៍១២ ម៉ោង មុន

ម៉ូតូ ២ គ្រឿង ពន្លះគ្នាពេញទំហឹង ស្លាប់ ១ នាក់ និង រងរបួសធ្ងន់ ១ នាក់

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ១៤ ម៉ោង មុន

កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៩មេសា

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

មេទ័ពអ៊ីរ៉ង់ ប្រកាសមិនឱនក្បាលនិងត្រៀមរួចស្រេច ដើម្បីធ្វើសង្គ្រាមជាមួយប្រទេសណាក៏ដោយ

Sokha Hotels

ព័ត៌មានពេញនិយម