កីឡា
ក្រោយឈ្នះក្រូអាតយប់មិញ ដឹងទេ អាហ្សង់ទីន ឡើងវគ្គផ្ដាច់ព្រ័ត្រ World Cup ប៉ុន្មានដងហើយ?
អាហ្សង់ទីនបានកក់កៅអីវគ្គផ្ដាច់ព្រ័ត្របាល់ទាត់ពិភពលោក FIFA World Cup លើកទី ៦ របស់ខ្លួនហើយ បន្ទាប់ពីបានបំបាក់ក្រូអាត ក្នុងលទ្ធផល ៣-០ ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រកាលពីយប់មិញ ហើយអាហ្សង់ទីន ក៏ធ្លាប់ក្លាយជាជើងឯកចំនួន ២ លើកផងដែរក្នុងឆ្នាំ ១៩៧៨ ដែលខ្លួនឯងធ្វើជាម្ចាស់ផ្ទះ និងឆ្នាំ ១៩៨៦ ដែលប្រទេសម៉ិកស៊ិកជាម្ចាស់ផ្ទះ ។

នេះគឺជាវគ្គផ្ដាច់ព្រ័ត្រ ៥ លើកផ្សេងទៀតរបស់អាហ្សង់ទីន៖
ឆ្នាំ ១៩៣០ ៖ អាហ្សង់ទីន ចាញ់ម្ចាស់ផ្ទះ អ៊ុយរូហ្គាយ ក្នុងលទ្ធផល ២-៤ ។
ឆ្នាំ ១៩៧៨ ៖ អាហ្សង់ទីន បានក្លាយជាប្រទេសម្ចាស់ផ្ទះទី ៥ ដែលបានឈ្នះពានរង្វាន់ World Cup ដោយយកឈ្នះហូឡង់ ៣-១ ក្នុងម៉ោងបន្ថែម ក្រោយបញ្ចប់ ៩០ នាទីក្នុងលទ្ធផល ១-១ ។
ឆ្នាំ ១៩៨៦ ៖ អាហ្សង់ទីន បានយកឈ្នះ អាល្លឺម៉ង់ខាងលិច ក្នុងលទ្ធផល ៣-២ និងក្លាយជាជើងឯកលើកទី ២ ក្នុងប្រវត្តិសាស្ត្រ ហើយក៏ជាឆ្នាំដែលគេចងចាំមិនភ្លេចសម្រាប់គ្រាប់បាល់យកដៃតែតបញ្ចូលទី “Hand of God” របស់លោក Maradona ទល់នឹងក្រុមអង់គ្លេស ក្នុងវគ្គ ៨ ក្រុមចុងក្រោយ ។
ឆ្នាំ ១៩៩០ ៖ ការទាត់បាល់ប៉េណាល់ទីចុងម៉ោងដោយកីឡាករ Andreas Brehme ជួយឲ្យអាល្លឺម៉ង់ខាងលិចទទួលបានជ័យជម្នះ ១-០ ហើយអាហ្សង់ទីនបានក្លាយជាក្រុមដំបូងគេដែលរកគ្រាប់បាល់មិនបាននៅវគ្គផ្តាច់ព្រ័ត្រ World Cup នាពេលនោះ ។
ឆ្នាំ ២០១៤ ៖ គ្រាប់បាល់ដ៏អស្ចារ្យរបស់កីឡាករ Mario Götze មុនពេលការប្រកួតបានឈានទៅដល់ការស៊ុតបាល់ប៉េណាល់ទីបានធ្វើឲ្យអាល្លឺម៉ង់ឈ្នះ អាហ្សង់ទីន ១-០ ហើយនេះក៏ជាបរាជ័យលើកដំបូងរបស់ Messi ផងដែរនៅក្នុងព្រឹត្តិការណ៍ World Cup ។

គួរបញ្ជាក់ថា មិនមានប្រទេសច្រើនដូច អាហ្សង់ទីន នោះទេដែលបានឈានដល់វគ្គផ្ដាច់ព្រ័ត្រ World Cup ច្រើនបែបនេះ ពោលមានតែប្រទេស ៣ ប៉ុណ្ណោះដូចជា អាឡឺម៉ង់ បានឡើងវគ្គផ្ដាច់ព្រ័ត្រចំនួន ៨ ដង ខណៈជើងឯក ៥ សម័យកាល ប្រេស៊ីល មានចំនួន ៧ ដង និងអ៊ីតាលីដែលមិនបានមកលេង World Cup ឆ្នាំនេះ ធ្លាប់ឡើងវគ្គផ្ដាច់ព្រ័ត្រចំនួន ៦ ដង ។
ដូច្នេះតើប្រិយមិត្តគិតថា ឆ្នាំនេះ អាហ្សង់ទីន អាចឈ្នះពានរង្វាន់ World Cup ដែរឬទេ?
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ New York Times
ចុចអាន ៖ វគ្គផ្តាច់ព្រ័ត្រនៅថ្ងៃអាទិត្យនេះ គឺជាការប្រកួត World Cup ចុងក្រោយ ក្នុងជីវិតរបស់ Messi

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៩ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ