Connect with us

កីឡា

ម៉ូតូទឹកកម្ពុជា ចេញទៅប្រកួតជើងឯកពិភពលោក សម្រាប់ជុំចុងក្រោយ នៅប្រទេសថៃ

បានផុស

នៅ

ក្រុម​ប្រណាំង​ម៉ូតូ​ទឹក​ជម្រើស​ជាតិ​កម្ពុជា បាន​ចេញ​ទៅ​ប្រកួត​កីឡា​ម៉ូតូ​ទឹក​ជើងឯក​ពិភពលោក ជុំ​ចុង​ក្រោយ (Jet Ski World Series) ឆ្នាំ ២០២២ នៅ​ទីក្រុង​ប៉ា​តា​យ៉ា ប្រទេស​ថៃ ខណៈ​ការ​ចេញ​នេះ​គ្រប់គ្រាន់​សម្រាប់​ការ​ត្រៀម​ខ្លួន​ប្រជែង​មេដាយ និង​ម្ចាស់​ការ​រៀបចំ​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម លើក​ទី ៣២ ឆ្នាំ ២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​ប្រកប​ដោយ​សក្ដានុពល និង​ភាព​ជឿជាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ប៊ូ វិ​រៈ អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ម៉ូតូ​ទឹក​កម្ពុជា ថ្លែង​នៅ​ទីក្រុង​ប៉ា​តា​យ៉ា ប្រទេស​ថៃ កាលពី​ល្ងាច​ថ្ងៃ​ទី ១៤ ខែ​ធ្នូ ឆ្នាំ ២០២២ ថា ការ​ប្រកួត​កម្រិត​អន្តរជាតិ​នេះ គឺ​មាន​សារសំខាន់​ខ្លាំង​សម្រាប់​សហព័ន្ធ ក្នុង​ការ​ពង្រឹង​សមត្ថភាព​កីឡាករ និង​មន្ត្រី​បច្ចេកទេស ជាពិសេស​ពង្រឹង​លើ​ការ​រៀបចំ ដើម្បី​ស្ទាបស្ទង់ និង​ដក​បទពិសោធន៍​ពី​ចំណុច​ខ្វះខាត យក​មក​សិក្សា​ស្វែងយល់​រក​ចំណុច​ខ្លាំង​លើ​គ្រប់​ផ្នែក​ឲ្យ​បាន​រួចរាល់ និង​ល្អ​ប្រសើរ។

ការ​ប្រកួត​ជើងឯក​ពិភពលោក ជុំ​ចុង​ក្រោយ​នេះ សហព័ន្ធ​មាន​ទំនុក​ចិត្ត​លើ​កីឡាករ​កម្ពុជា ទាំង ៧ រូប ជាពិសេស​កីឡាករ សាលី អូ​ម៉ើ​ត ជា​ម្ចាស់​មេដាយ​មាស កីឡា​អាស៊ី ឆ្នាំ ២០១៨ នៅ​ប្រទេស​ឥណ្ឌូណេស៊ី និង​ជា​កីឡាករ​លេចធ្លោ​ដែល​ទទួល​បាន​ការ​កោតសរសើរ​ពី​កីឡាករ​អន្តរជាតិ រួម​ជាមួយ​កីឡាករ​ខ្លាំងៗ​ជា​ច្រើន​រូប​ទៀត ដូចជា មីន ម៉ូ​ស្តា​ន់ និង កៃ វ៉ាន់​សី​ដេ​ន ជាដើម។

សូម​បញ្ជាក់​ថា ការ​ប្រកួត​កីឡា​ម៉ូតូ​ទឹក​ជើងឯក​ពិភពលោក (Jet Ski World Series) ជុំ​ចុងក្រោយ ឆ្នាំ ២០២២ នៅ​ទីក្រុង​ប៉ា​តា​យ៉ា ប្រទេស​ថៃ កម្ពុជា បាន​បញ្ជូន​កីឡាករ ៧ រូប និង​មន្ត្រី​បច្ចេកទេស ៨ រូប ចូលរួម និង​ប្រតិភូ​ដឹកនាំ​ដោយ លោក ណុះ ស្លេះ ប្រធាន​សហព័ន្ធ​កីឡា​ម៉ូតូ​ទឹក​កម្ពុជា៕

អត្ថបទ ៖ មន្នីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង BKD Academy នឹង Manulife Cambodia

សន្តិសុខសង្គម៥ ម៉ោង មុន

នគរបាល​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ ហ៊ានបង្ហោះលក់​កាំ​ភ្លើង​ជា​សាធារណៈនិង ដក​ហូត​កាំ​ភ្លើង​បាន៧​ដើម

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ៧ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ៨ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

Sokha Hotels

ព័ត៌មានពេញនិយម