កីឡា
តើអ្នកដឹងទេ? ចាប់តាំងពី World Cup បង្កើតមក មានតែទ្វីប២ប៉ុណ្ណោះដែលឈ្នះពាននេះ
ពានរង្វាន់ World Cup ឆ្នាំ២០២២ដែលធ្វើឡើងនៅប្រទេសកាតា គឺជាលើកទី២២ហើយចាប់តាំងពីព្រឹត្តិការណ៍នេះបង្កើតឡើង។

មានតែពីរដងប៉ុណ្ណោះ ដែលការប្រកួតបាល់ទាត់ពិភពលោកមិនបានធ្វើឡើង គឺនៅឆ្នាំ១៩៤២ និង១៩៤៦ ដោយសារតែសង្គ្រាមលោកលើកទីពីរ។
បើទោះបីជាឆ្នាំ២០២២ ប្រទេសអាស៊ី ធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍នេះក៏ដោយ ប៉ុន្តែប្រទេសមកពីទ្វីបមួយនេះ មិនទាន់អាចឈ្នះពាន World Cup នៅឡើយទេ។ ប្រទេសកូរ៉េខាងត្បូង ធ្វើបានល្អបំផុត ដោយឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្នុងឆ្នាំ២០០២ នៅពេលព្រឹត្តិការណ៍នេះត្រូវបានប្រារព្ធឡើងជាសហម្ចាស់ផ្ទះរវាងកូរ៉េខាងត្បូង និងជប៉ុន។

ដូចនេះតើទ្វីបណាខ្លះដែលធ្លាប់ឈ្នះពាន World Cup? ចម្លើយគឺ មានតែ២ប៉ុណ្ណោះ អាមេរិកខាងត្បូង និងអឺរ៉ុប។
អាមេរិកខាងត្បូង ឈ្នះ៩សម័យ
ប្រេស៊ីលគឺជាក្រុមដែលជោគជ័យបំផុតក្នុងព្រឹត្តិការណ៍ FIFA World Cup។ ពួកគេបានលើកពាននេះចំនួន៥ដង។ គ្មានក្រុមណាមួយមកពីតំបន់អាមេរិកខាងត្បូង ដែលទទួលបានជោគជ័យដូច្នេះទេ។

ក្រៅពីប្រេស៊ីល ប្រទេសឈ្នះពីរផ្សេងទៀតគឺ អាហ្សង់ទីន និងអ៊ុយរូហ្គាយ។ ប្រទេសទាំងពីរបានឈ្នះពាននេះ ម្នាក់ពីរដង។ អាហ្សង់ទីនបានឈ្នះជាលើកដំបូងនៅឆ្នាំ១៩៧៨ និងលើកទី២នៅឆ្នាំ១៩៨៦។ ចំណែក អ៊ុយរូហ្គាយបានឈ្នះ World Cup នៅឆ្នាំ១៩៣០ និង១៩៥០។
អឺរ៉ុប ឈ្នះ១២សម័យ
អាចនិយាយបានថា អឺរ៉ុបគឺជាស្តេចបាល់ទាត់សម័យទំនើប! លើកចុងក្រោយដែលប្រទេសមិនមែនអឺរ៉ុប លើកពាន World Cup គឺនៅឆ្នាំ២០០២។ ក្នុងចំណោមបណ្តាប្រជាជាតិនៅអឺរ៉ុប អាល្លឺម៉ង់ និងអ៊ីតាលី គឺជាប្រទេសដែលបានលើកពាននេះ៤សម័យដូចគ្នា។

គួរកត់សម្គាល់ថា អ៊ីតាលី គឺជាប្រទេសអឺរ៉ុបតែមួយគត់ដែលបានលើកពាន FIFA World Cup ពីរសម័យជាប់គ្នាគឺនៅឆ្នាំ១៩៣៤ និង១៩៣៨។ ក្រោយមកអ៊ីតាលី បានឈ្នះពាននេះនៅឆ្នាំ ១៩៨២និង២០០៦។ ជាអកុសល អ៊ីតាលីមិនបានជាប់ឈ្មោះមកលេងក្នុងព្រឹត្តិការណ៍ឆ្នាំនេះទេ។
អាល្លឺម៉ង់ បានលើកពាន World Cup ចុងក្រោយក្នុងឆ្នាំ២០១៤។ អាល្លឺម៉ង់ខាងលិច គឺជាក្រុមអឺរ៉ុបដំបូងគេដែលបានលើកពាន World Cup ក្នុងឆ្នាំ១៩៥៤ ហើយនៅឆ្នាំ១៩៧៤ ពួកគេបានឈ្នះវាម្តងទៀត។ ក្នុងនាមជាប្រទេសអាល្លឺម៉ង់ខាងលិច ពួកគេបានលើកពានចុងក្រោយនៅឆ្នាំ១៩៩០។

ក្រុមផ្សេងទៀតដែលបានឈ្នះពាននេះគឺក្រុមការពារជើងឯកបារាំង (២ដង ឆ្នាំ១៩៩៨ និង ២០១៨), អេស្ប៉ាញ (ឆ្នាំ២០១០) និងអង់គ្លេស (ឆ្នាំ១៩៦៦)។
ចុះតើជំនួបរវាងបារាំងមកពីទ្វីបអឺរ៉ុប និងអាហ្សង់ទីន មកពីអាមេរិកខាងត្បូង នៅថ្ងៃអាទិត្យនេះ ពាននឹងបានទៅខាងណា?
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Khel Now
ចុចអាន៖ យប់មិញ ខ្សែប្រយុទ្ធម៉ារ៉ុក បន្សល់ទុកកំណត់ត្រាដ៏ចម្លែកមួយនៅ World Cup

-
KPT+៥ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អាមេរិកគ្រោងដាក់កម្ពុជាក្នុងបញ្ជីលឿង៖សម្ដេចតេជោ ថាជាសិទ្ធិរបស់គេ គ្មានអ្វីត្រូវខ្វល់ តែត្រូវកសាងប្រទេសឱ្យខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ន ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
និយាយជាមួយពូទីនចប់ភ្លាម ត្រាំ ថា បើផ្ទុះសង្គ្រាមលោកលើកទី៣ ទ័ពអាមេរិក ក៏អាចចូលប្រយុទ្ធដែរ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព្រះតេជគុណ ជួន កក្កដា គ្រោងលាចាកសិក្ខាបទនៅព្រឹកនេះ