Connect with us

កីឡា

ប្រមុខអូឡាំពិកអន្តរជាតិ ខកខានចូលរួមវគ្គផ្តាច់ ព្រ័ត្រ World Cup ជាលើកដំបូងចាប់តាំងពីឆ្នាំ ១៩៨៦ ដោយសារកើតកូវីដ

បានផុស

នៅ

ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) លោក Thomas Bach នឹងខកខានការចូលរួមការប្រកួតវគ្គផ្តាច់ព្រ័ត្របាល់ទាត់ពិភពលោក (FIFA World Cup) ឆ្នាំនេះនៅទីក្រុង Doha នាថ្ងៃអាទិត្យ (២០ វិច្ឆិកា) រវាងអាហ្សង់ទីន និងបារាំង បន្ទាប់ពីមានការណែនាំពីគ្រូពេទ្យថាលោកមិនគួរធ្វើដំណើរក្រោយពីបានឆ្លងជម្ងឺកូវីដ-១៩។ វានឹងក្លាយជាលើកដំបូងដែល លោក Bach មិនបានចូលរួមគិតចាប់តាំងពីឆ្នាំ១៩៨៦។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Bach បានចូលរួមការប្រកួតបើកឆាកនៃព្រឹត្តិការណ៍ World Cup ឆ្នាំនេះនៅថ្ងៃទី២០ ខែវិច្ឆិកា រវាងម្ចាស់ផ្ទះកាតា និងអេក្វាឌ័រ ប៉ុន្តែបានឆ្លងវីរុសកូរ៉ូណានៅសប្តាហ៍បន្ទាប់ ។

លោក Bach បានប្រាប់កាសែតអាល្លឺម៉ង់ Stuttgarter Nachrichten និង Stuttgarter Zeitung ក្នុងបទសម្ភាសន៍មួយថា៖ «ខ្ញុំបានគ្រោងនឹងហោះហើរទៅកាន់ប្រទេសកាតា។ ទោះជាយ៉ាងនេះក្តី ឥឡូវនេះ តាមការណែនាំរបស់វេជ្ជបណ្ឌិត ខ្ញុំនឹងមិនធ្វើដំណើរទៀតទេ។ ពួកគេបានប្រាប់ខ្ញុំឱ្យរក្សាខ្លួនធម្មតាបន្ទាប់ពីឆ្លងមេរោគ។ វាជាការប្រកួតវគ្គផ្តាច់ព្រ័ត្រ World Cup លើកដំបូងដែលខ្ញុំបានខកខានចាប់តាំងពីឆ្នាំ១៩៨៦។»

គួរំលឹកថា ជាប្រពៃណីប្រធាន IOC តែងតែត្រូវបានអញ្ជើញឱ្យចូលរួមការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃការប្រកួតបាល់ទាត់ពិភពលោកដោយ FIFA ។

នៅវគ្គផ្តាច់ព្រ័ត្រចុងក្រោយនៅទីក្រុងមូស្គូកាលពី ៤ឆ្នាំមុន នៅពេលដែលលោកត្រូវបានអញ្ជើញដោយ Gianni Infantino លោក Bach បានឆ្លៀតឱកាសជួបពិភាក្សាជាមួយប្រធានាធិបតីរុស្ស៊ី Vladimir Putin ជាលើកដំបូងចាប់តាំងពីមានការចោទប្រកាន់ពីបទប្រើប្រាស់សារធាតុញៀនក្នុងស្ថាប័នដោយក្រុមម្ចាស់ផ្ទះនៅឯព្រឹត្តិការណ៍កីឡា អូឡាំពិករដូវរងាឆ្នាំ២០១៤ នៅ Sochi។

បន្ទាប់មក លោក Bach បានអះអាងថា វាដល់ពេលហើយ ដើម្បីនាំយក “កីឡារបស់រុស្ស៊ី ចូលទៅក្នុងសហគមន៍កីឡាអន្តរជាតិ” បន្ទាប់ពីរឿងអាស្រូវនេះ។

បន្ទាប់ពីកិច្ចប្រជុំ លោក Bach ក៏បានធ្វើដំណើរទៅកាន់កីឡដ្ឋាន Luzhniki ជាកន្លែងដែលលោកបានទស្សនាការប្រកួតដែលបារាំង ឈ្នះក្រូអាត ៤-២ ។

លោកបានទទួលយកការអញ្ជើញស្រដៀងគ្នាពីអ្នកកាន់តំណែងមុនរបស់ Infantino គឺលោក Sepp Blatter ដើម្បីចូលរួមវគ្គផ្តាច់ព្រ័ត្រ ឆ្នាំ២០១៤ នៅទីក្រុង Rio de Janeiro មួយឆ្នាំបន្ទាប់ពីត្រូវបានជ្រើសរើសជាប្រធាន IOC។

បន្ទាប់មក Bach បានឃើញប្រទេសរបស់លោក គឺអាល្លឺម៉ង់បានយកឈ្នះអាហ្សង់ទីន ១-០។ ក្នុងឱកាសនោះ លោកបានអង្គុយក្បែរលោក ពូទីន ដែលនៅទីនោះ ខណៈរុស្ស៊ីកំពុងត្រៀមធ្វើម្ចាស់ផ្ទះ World Cup បន្ទាប់៕

ប្រភព៖ insidethegames

អត្ថបទ៖ មន្នីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ នាទីutes មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

ព័ត៌មានជាតិ១ ម៉ោង មុន

មីនតោន ដែលអ្នកកាសែតដោះដឹកតាមម៉ូតូឱ្យប៉ូលិស ត្រូវបានស៊ីម៉ាក់ចុះទៅយក÷ មេស៊ីម៉ាក់ ប្រាប់ឱ្យរាយការណ៍ពីបញ្ហាគ្រាប់មិនទាន់ផ្ទុះជាជាងដោះដោយខ្លួនឯង

នយោបាយ២ ម៉ោង មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

ព័ត៌មានជាតិ២ ម៉ោង មុន

លើកទី១ក្នុងឆ្នាំថ្មី សម្ដេចធិបតី បំពេញទស្សនកិច្ចនៅហ្វីលីពីន ដើម្បីផ្ដល់សន្ទុះទំនាក់ទំនងប្រទេសទាំងពីរ

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងការងារ ណែនាំកម្មវិធី App ស្វែងរកការងារនៅបរទេសដោយទំនុកចិត្តខ្ពស់ និងសុវត្ថិភាព

Sokha Hotels

ព័ត៌មានពេញនិយម