Connect with us

កីឡា

Lionel Messi ជិតសម្រេចបំណងលើកពាន World Cup ឯ BOOSTRONG កំពុងព្រាងលិខិតអញ្ជើញក្រុមគាត់មកស្រុកខ្មែរ

បានផុស

នៅ

ភ្នំពេញ ៖ ក្ដី​សង្ឃឹម​ក្នុង​ឆាក​ជីវិត​កីឡាករ Lionel Messi លើក​ពាន World Cup ជិត​ក្លាយ​ជា​ការ​ពិត​ហើយ ក្រោយ​ពេល​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន បាន​យក​ឈ្នះ​លើ​ក្រុម​ជម្រើស​ជាតិ​ក្រូអាត ដោយ​លទ្ធផល ៣ ទល់ ០ ក្នុង​ការ​ប្រកួត​វគ្គ ៤ ក្រុម​ចុងក្រោយ កាលពី​ថ្ងៃ​ពុធ កន្លងទៅ បាន​ធ្វើ​ឲ្យ​អាហ្សង់ទីន ក្លាយ​ជា​បេក្ខភាព​ប្រកួត​យក​ពាន​បាល់ទាត់​ពិភពលោក World Cup 2022 មុន​គេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមហ៊ុន BOOSTRONG មាន​ក្ដី​រំភើប​ជា​ខ្លាំង និង​ជូនពរ​ឲ្យ​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន ឈ្នះ​លើ​ពានរង្វាន់​បាល់ទាត់​ពិភពលោក World Cup 2022 នេះ ដើម្បី​ឲ្យ​ប៊ូសស្ត្រង​បាន​ប្រកាស​អញ្ជើញ Messi និង​ក្រុម​ពួកគាត់​មក​ស្រុក​ខ្មែរ​ទស្សនា​អង្គរវត្ត​យើង។

ខណៈ​ពេល​នេះ ក្រុមហ៊ុន BOOSTRONG លោក Vlad Rubis នាយក​ផ្នែក​ផ្សព្វផ្សាយ​របស់​ក្រុមហ៊ុន​ប៊ូ​សស្ត្រង ក៏​កំពុងតែ​ព្រាង​លិខិត​អញ្ជើញ លោក Lionel Messi មក​កម្ពុជា​ហើយ។

ប្រសិន​បើ​កីឡាករ Messi និង​ក្រុម​របស់​គាត់​យល់ព្រម​តាម​ការ​អញ្ជើញ​របស់ BOOSTRONG មែន​នោះ BOOSTRONG នឹង​រៀបចំ​កម្មវិធី​ធំៗ​ជាច្រើន​ដើម្បី​ទទួល​ពួកគាត់​យ៉ាង​កក់ក្ដៅ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បទល្មើសចោរកម្ម
សន្តិសុខសង្គម២៣ ម៉ោង មុន

ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់

ព័ត៌មានជាតិ៣ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ព័ត៌មានជាតិ២១ ម៉ោង មុន

មន្ទីរសុខាភិបាលភ្នំពេញ ឱ្យម្ចាស់ហ្វេសប៊ុក Mommy Natural លុបវីដេអូ​ដែលថា លេបប្រមាត់ទាកាប៉ាស្រស់ល្អសម្រាប់អ្នកកាត់ប្រមាត់

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

នាយក​រដ្ឋមន្ត្រី​៣រូបក្នុងត្រកូល «ស៊ីណាវ៉ាត្រា»​ មាន​វាសនា​​​ខ្ពស់​រួច​ផុត​ពីការទម្លាក់​អំណាច​ដោយសភា ប៉ុន្តែ​​​២រូប​​​​​ឆ្លងមិនផុត​រដ្ឋប្រហារ​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

មេសន្តិសុខជាតិប៉ូឡូញ៖ បើរុស្ស៊ីវាយ ខ្លួនអាចទប់ជាប់បានត្រឹម២សប្តាហ៍ប៉ុណ្ណោះ

Sokha Hotels

ព័ត៌មានពេញនិយម