កីឡា
ព្រឹត្តការណ៍ប្រកួតកីឡាចំបាប់ ជើងឯកអាស៊ីអាគ្នេយ៍ ២០២២ ជាការបន្តកសាង ទេពកោស្យរបស់អត្តពលិកម្ពុជា
ការប្រកួតកីឡាចំបាប់ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ បានចាប់ផ្តើមជាផ្លូវការហើយ នាព្រឹកថ្ងៃទី១៦ធ្នូឆ្នាំ២០២២នេះ នៅសាលនៃសកលវិទ្យាល័យភូមិន្ទភ្នំពេញ រាជធានីភ្នំពេញ ។
សម្រាប់ការប្រកួតថ្ងៃដំបូងនេះ គឺមាន១០ប្រភេទទម្ងន់លើវិញ្ញាសា ក្រិចកូរ៉ូមាំង រួមមាន៖ ទម្ងន់ -55kg, 60kg, 63kg, 67kag, 72kg, 77kg, 82kg, 87kg, 97kg, 130kg។
លោក ខេស៊ី បាណេត អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា បានឲ្យដឹងថា ព្រឹត្តការណ៍ប្រកួតកីឡានេះ មិនត្រឹមតែជាព្រឹត្តការណ៍កីឡាជាតិមួយយ៉ាងសំខាន់ សម្រាប់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែជាការបន្តកសាង សមត្ថភាព ទេពកោសល្យ និងជំនាញវិជ្ជាជីវៈរបស់កីឡាករ កីឡាការិនីកម្ពុជា ដើម្បីត្រៀមខ្លួនជាស្រេច សម្រាប់ការប្រកួតកីឡាស៊ីហ្គេម ។
ប្រធានសហព័ន្ធកីឡាចំបាប់អាស៊ីអាគ្នេយ៍រូបនេះ បញ្ជាក់ថា វិស័យកីឡាដើរតួនាទីយ៉ាងសំខាន់ ក្នុងការកសាង ទំនាក់ទំនង ការពង្រឹងសាមគ្គីភាព នឹងមិត្តភាព ដែលព្រឹត្តការណ៍នេះ រួមចំណែកដល់ការបង្កើនមូលធនសង្គម និងការសម្រេចបានសុខដុមនីយកម្មក្នុងសង្គមជាតិ។
បញ្ជាក់ដែរថា ការប្រកួតកីឡាចំបាប់ជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២២នេះ កម្ពុជាបានបញ្ចូនអត្តពលិករបស់ខ្លួន ចំនួន២៦នាក់ ប្រកួតប្រជែងជាមួយប្រទេស៦ផ្សេងទៀត ។
សម្រាប់ការប្រកួតនាថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២ស្អែកនេះ លើវិញ្ញាសាចំបាប់សេរីនារី (Women Wrestling) ដោយមាន១០ប្រភេទទម្ងន់ WW-50kg, 53kg, 55kg, 57kg, 59kg, 62kg, 65kg, 68kg, 72kg, 76kg៕
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា