Connect with us

កីឡា

APSF​ ជឿ​​​ជាក់​ថា​ កម្ពុជា​នឹង​​រៀប​ចំ​​​កីឡា​អាស៊ាន​ប៉ារ៉ា​ហ្គេម​​២០២២​​​បាន​​ល្អ​​បំផុត​

បានផុស

នៅ

លោក​ស្រី Wandee Tosuwan អគ្គលេខាធិការ​​សហព័ន្ធ​កីឡា​ជន​ពិការ​អាស៊ាន​ជឿ​ជាក់​ថា កម្ពុជា​នឹង​រៀបចំ​ការ​ប្រកួត​កីឡា​អាស៊ាន​ប៉ារ៉ាហ្គេម ឆ្នាំ​២០២៣ បើ​ទោះ​ជា​ទទួល​រៀបចំ​ធ្វើ​ម្ចាស់​ផ្ទះ​ជា​លើក​ដំបូង​ក៏​ដោយ។

លោក ​ Osoth Bhavilai
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុង​បទ​សម្ភាស​ក្រោយ​ពិធី​ចុះ​ហត្ថលេខាធិការ​លើ​អនុស្សរណៈ​នៃការ​យោគ​យល់​គ្នា​រវាង​ គណៈកម្មាធិការ​ជាតិ​រៀប​ចំ​​កីឡា​​អាស៊ាន​ប៉ារ៉ាហ្គេម​ លើក​ទី​១២ (CAMAPGOC) និង​សហព័ន្ធ​កីឡា​ជន​ពិការ​អាស៊ី​អាគ្នេយ៍ នៅ​ព្រឹក​ថ្ងៃ​ទី​១៦ ខែ​ធ្នូ ឆ្នាំ​២០២២ លោក​ស្រី Wandee Tosuwan បានលើក​ឡើង​ថា ៖«​យើង​រៀប​ចំ​​អាស៊ាន​ប៉ារ៉ាហ្គេម លើក​ទី១១ នៅ​ទី​ក្រុង​សូឡូ ប្រទេសឥណ្ឌូនេស៊ី ក្នុង​រយៈ​ពេល​ខ្លី តែ​ទទួលបាន​​ជោគជ័យ។ នៅ​ទី​នេះ (កម្ពុជា) ដោយ​មាន​ការ​ទទួល​ខុសត្រូវ មាន​សមត្ថភាព ទាំង​រាជ​រដ្ឋាភិបាល ទាំង​គណៈកម្មាធិការ​ជាតិ​ CAMAPGOC និង​មាន​គាំទ្រ​ពី​ប្រជា​ជន យើងជឿ​ជាក់​ថា យើង​អាច​ធ្វើ​បាន។ អាច​និយាយបាន​ថា អាច​ល្អ​ជាងតិច​តួច​កាល​​​នៅ​ឥណ្ឌូនេស៊ីផង»។

ចំណែកលោក Osoth Bhavilai ប្រធានសហព័ន្ធ​កីឡា​ជន​ពិការ​អាស៊ាន (APSF) បាន​ប្តេជ្ញា​​ជួយ​កម្ពុជា​ក្នុង​ការ​រៀបចំ​ការ​ប្រកួត​កីឡា​អាស៊ាន​ប៉ារ៉ាហ្គេម លើក​ទី​១២ ឆ្នាំ​២០២៣ ឲ្យ​ទទួល​បាន​ជោគជ័យ​ និង​ល្អ​បំផុត។ លោក​សូម​អរគុណ​ដែល​សម្តេច​តេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃ​​​កម្ពុជា​ និង​អរគុណ​ដល់​សម្តេចពិជ័យសេនា ទៀ បាញ់ ដែល​ដែល​បាន​គាំទ្រ​​ពេញ​ទំហឹង​ឲ្យ​​​​រៀបចំ​ការ​ប្រកួត​កីឡា​អាស៊ាន​ប៉ារ៉ាហ្គេម នៅ​​កម្ពុជា។ ជា​មួយ​គ្នា​នេះ​លោក​ពិត​ជា​រីក​រាយ​ដែល​ឃើញ​កម្ពុជា​កំពុង​ត្រៀម​ខ្លួន​បាន​យ៉ាង​ល្អ និង​ស្ទើរ​តែ​រួច​រាល់​១០០​%​ទៅ​ហើយ។

លោក​មាន​​បញ្ជាក់​ថា ការ​ចុះ​អនុស្សរណៈ​យោគ​យល់​គ្នា​គឺ​ជា​កិច្ច​សហ​ប្រតិបត្តិការ CAMAPGOC និង APSF គឺ​​សម្រួល​​ដល់​សមាជិក​អាស៊ាន​ទាំង​អស់​​ពី​របៀប​ដែលពួក​គាត់​មក​ទៅ​នេះ​ដើម្បី​ចូល​រួម​ប្រកួត។

លោក Bhavilai និង​លោក​ស្រី Tosuwan

លោក​ថា ៖«ខ្ញុំ​ទទួល​ខុស​ត្រូវ​មក​ទី​នេះ​ដើម្បី​ជួយ​ និង​សម្រប​សម្រួល​កម្ពុជា​ឲ្យ​ទទួល​បាន​ជោគជ័យ។ ត្រូវ​ធ្វើ​ឲ្យ​ប្រាកដ​ច្បាស់​ថា ការ​រៀបចំ​ប្រកួត​អាស៊ាន​ប៉ារ៉ាហ្គេម នៅ​កម្ពុជា​ដំណើរ​ការ​ដោយ​រលូន និង​​ជោគជ័យ។ ​ធ្វើ​ការ​ជា​មួយ APSF យើង​ជឿ​ជាក់​ថា ការរៀបចំ​អាស៊ាន​ប៉ារ៉ាហ្គេម​នៅ​កម្ពុជា​ទទួល​បាន​ជោគជ័យ។ ជា​ថ្មី​ម្តង​ទៀត ខ្ញុំ​សូម​អរគុណ​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​សម្តេច​តេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​កម្ពុជា​ និង​សម្តេច​ ទៀ​ បាញ់ ប្រធាន​​គណៈកម្មាធិការ​ជាតិ​ CAMAPGOC។ ជា​ពិសេសសូម​អរគុណ​ដល់​ប្រជា​ជន​កម្ពុជា​ដែល​បាន​គាំទ្រ ហើយ​យើង​ជឿ​ជាក់​ថា យើង​នឹង​រៀបចំ​កីឡា​អាស៊ាន​ប៉ារ៉ាហ្គេម​នៅ​កម្ពុជា​បាន​ល្អ​បំផុត»។

សូមបញ្ជាក់​ថា ពិធី​ចុះ​ហត្ថលេខា​លើ​លិខិត​​អនុស្សរណៈ​នៃ​ការ​យោគ​យល់​គ្នា​រវាង​ គណៈកម្មាធិការ​ជាតិ​រៀប​ចំ​​កីឡា​ជន​ពិការ​អាស៊ីអាគ្នេយ៍ លើក​ទី​១២ និង​សហព័ន្ធ​កីឡា​ជន​ពិការ​អាស៊ី​អាគ្នេយ៍ នៅ​ព្រឹក​ថ្ងៃ​ទី​១៦ ខែ​ធ្នូ ឆ្នាំ​២០២២ នៅ​សណ្ឋាគារ Hyatt Phnom Penh ​ក្រោម​អធិបតីភាព​ឯក​ឧត្តមបណ្ឌិត ថោង ខុន រដ្ឋ​មន្ត្រី​ក្រសួង​ទេសចរណ៍ និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​គណៈកម្មាធិការ​ជាតិ CAMAPGOC ដោយ​មាន​ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ CAMAPGOC និង​លោក​ណ្ឌិត​ Osoth Bhavilai ប្រធាន APSF ជា​ភាគី​ហត្ថលេខី៕

ពិធីចុះ​ហត្ថលេខាអនុស្សរណៈ​នៃ​ការ​យោគ​យល់​គ្នា

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ នាទីutes មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

ព័ត៌មានជាតិ១ ម៉ោង មុន

មីនតោន ដែលអ្នកកាសែតដោះដឹកតាមម៉ូតូឱ្យប៉ូលិស ត្រូវបានស៊ីម៉ាក់ចុះទៅយក÷ មេស៊ីម៉ាក់ ប្រាប់ឱ្យរាយការណ៍ពីបញ្ហាគ្រាប់មិនទាន់ផ្ទុះជាជាងដោះដោយខ្លួនឯង

នយោបាយ២ ម៉ោង មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

ព័ត៌មានជាតិ២ ម៉ោង មុន

លើកទី១ក្នុងឆ្នាំថ្មី សម្ដេចធិបតី បំពេញទស្សនកិច្ចនៅហ្វីលីពីន ដើម្បីផ្ដល់សន្ទុះទំនាក់ទំនងប្រទេសទាំងពីរ

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងការងារ ណែនាំកម្មវិធី App ស្វែងរកការងារនៅបរទេសដោយទំនុកចិត្តខ្ពស់ និងសុវត្ថិភាព

Sokha Hotels

ព័ត៌មានពេញនិយម