Connect with us

កីឡា

លី​គ​២៖ ​ក្រុម​សៀមរាប​អែ​ហ្វ​ស៊ី សម្រេច​ប្តូរ​ទីលាន​ប្រកួត​ពី​វិទ្យាល័យ​អង្គរ ទៅ​កីឡដ្ឋាន​ខេត្តសៀមរាប​

បានផុស

នៅ

​ក្លិប​បាល់ទាត់​សៀមរាប​អែ​ហ្វ​ស៊ី សមាជិក​លី​គ​លំដាប់​ទី​២​របស់​កម្ពុជា ក្នុង​រដូវ​កាល​ឆ្នាំ​២០២០ នេះ​ បាន​ស្នើសុំ​ទៅកាន់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា (​ស​.​ប​.​ក​) ដើម្បី​ផ្លាស់ប្តូរ​ទីលាន​ប្រកួត​របស់ខ្លួន​ពី ទីលាន​សាលា​តម្រង់​ទិស​វិទ្យាល័យ​អង្គរ ទៅ​ទីលាន​កីឡាដ្ឋាន​ខេត្តសៀមរាប (​ស្វាយ​ធំ​) វិញ​សម្រាប់​ប្រកួត​ ដែល​នៅ​សេសសល់​ចុងរដូវ​កាល​នេះ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​នៅក្នុង​លិខិតផ្លូវការ​ ដែល​ចេញ​ដោយ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា លេខ​០០៤/០១ ស​.​ប​.​ក បាន​យល់ព្រម​ទៅ​នឹង​សំណើ​នៃ​ការ​ផ្លាស់ប្តូរ​ទីលាន​ប្រកួត​នេះ​។ មូលហេតុ​ដែលមាន​ស្នើសុំ​ផ្លាស់ប្តូរ​ទីលាន​ប្រកួត​អំឡុង​ពេល​ធ្វើជា​ម្ចាស់ផ្ទះ​របស់​ក្រុម​សៀមរាប​អែ​ហ្វ​ស៊ី​នេះ ​គឺ​ដោយសារ​ទីលាន​កីឡដ្ឋាន​ស្វាយ​ធំ បាន​ធ្វើ​ការជួសជុល​កែលម្អ​ក្នុង​ទីលាន រួចរាល់​ជាពិសេស​តំបន់​មុខ​ទី នឹង​តំបន់​មួយ​ចំនួន​នៅក្នុង​ទីលាន​ផង​ដែរ​នោះ ពេលនេះ​មាន​សភាព​ល្អ​ប្រសើរ​ជាង​មុន នឹង​អាច​ធ្វើ​ការប្រកួត​បាន​ឡើងវិញ​។​

​ដូច្នេះ​ក្រុម​សៀមរាប​អែ​ហ្វ​ស៊ី នៅសល់​២​ប្រកួត​ក្នុង​ដៃ​ទៀត​ ដើម្បី​ធ្វើ​ម្ចាស់ផ្ទះ​ដោយ​ក្នុង​នោះ​ត្រូវ​ទទួល​ក្រុម​ខេត្ត​កំពង់ស្ពឺ ប្រចាំ​សប្ដាហ៍​ទី​៧ នៅ​ថ្ងៃ​ទី​១២ ខែ​មករា ឆ្នាំ​២០២១ ដោយ​ប្រើប្រាស់​កីឡដ្ឋាន​ស្វាយ​ធំ និង​ប្រកួត​បិទ​រដូវ​កាល​ គឺ​សប្ដាហ៍​ទី​៩ ត្រូវ​ស្វាគមន៍​ក្រុម​យុវជន​ភ្នំពេញ​ក្រោ​ន នៅ​ថ្ងៃទី​១៩ ខែមករា ឆ្នាំ​២០២១​។ ចំណែក​ប្រកួត​សប្ដាហ៍​ទី​៨ ក្រុម​នៅ​ទឹកដី​អង្គរ មួយ​នេះ​ត្រូវធ្វើ​ដំណើរ​ទៅ​ជួប​ក្រុម​ខេត្តព្រៃវែង នៅ​ថ្ងៃទី​១៦ ខែ​មករា ឆ្នាំ​២០២១​។​

​ក្រុមបាល់ទាត់​សៀមរាប​អែ​ហ្វ​ស៊ី ប្រកួត​បាន​៦​លើក​មកនេះ ​ក្នុង​លី​គ​ទី​២​ឆ្នាំ​២០២០ ដោយ​រក​បាន​ជ័យជម្នះ​២​លើក ស្មើគ្នា​២​លើក និង​ចាញ់​២​លើក ឈរ​ចំណាត់ថ្នាក់​លេខ​៦ ក្នុងចំណោម​ក្រុម​ជា​សមាជិក​ទាំង​១០​ក្រុម​។ ក្រុម​នេះ​នៅ​មាន​ឱកាស​មាស​ក្នុង​ដៃ ដើម្បី​បន្ត​រក​ពិន្ទុ​ដើម្បី​ប្រជែង​យក​កៅអី​ក្រុម​ខ្លាំង​៤​ក្រុម​ចុងក្រោយ​ឡើង​ទៅ​លេង​វគ្គ​ជម្រុះ (Play Off) ដើម្បី​រក​កៅអី​ឡើងទៅ​លេង​នៅ​លី​គ​កំពូល​កម្ពុជា រដូវ​កាល​ឆ្នាំ​២០២១ ខាងមុខនេះ​៕

អត្ថបទ៖ ម៉េង ហួរ

សូមចុចអាន៖ ​កម្ពុជា បង្ហាញ​បញ្ជី​ឈ្មោះ​កីឡាករ​សល់​ពី​ជម្រុះ​ដំណាក់កាល​ទី​៤ ត្រៀម​ទៅ​ប្រកួត​ជើងឯក​ប្រចាំ​ទ្វីប​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៥ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ៥ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ៧ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច៧ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៧ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម