Connect with us

កីឡា

World Cup វគ្គផ្តាច់ព្រ័ត្រ! អាប៊ីតកាត់សេចក្តីលើទីលាន និងមន្ត្រីអាជ្ញាកណ្តាល VAR សុទ្ធតែមកពីអឺរ៉ុប

បានផុស

នៅ

អាជ្ញាកណ្តាលជនជាតិប៉ូឡូញ លោក Szymon Marciniak នឹងដឹកនាំការប្រកួតវគ្គផ្តាច់ព្រ័ត្រ World Cup 2022 រវាងបារាំង និងអាហ្សង់ទីន នៅកីឡដ្ឋាន Lusail Stadium នារាត្រីថ្ងៃអាទិត្យទី១៨ខែធ្នូខាងមុខនេះ។

លោក Szymon Marciniak
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Marciniak រួមជាមួយនឹងអាជ្ញាកណ្តាលខ្សែបន្ទាត់គឺ Paweł Sokolnicki និង Tomasz Listkiewicz នឹងបង្កើតប្រវត្តិសាស្ត្រ ដោយក្លាយជាអាជ្ញាកណ្តាលប៉ូឡូញដំបូងគេ ដែលទទួលបន្ទុកកាត់សេចក្តីវគ្គផ្តាច់ព្រ័ត្រ ពានរង្វាន់បាល់ទាត់ពិភពលោក។

លោក Marciniak ធ្លាប់កាត់សេចក្តីការប្រកួតវគ្គចែកពូលដែល បារាំង យកឈ្នះដាណឺម៉ាក ២-១ និងការប្រកួតវគ្គ១៦ក្រុមចុងក្រោយ ដែលអាហ្សង់ទីន យកឈ្នះ អូស្រ្តាលី ២-១។

ចំណែកមន្ត្រីទី៤ គឺជាអាជ្ញាកណ្តាលអាមេរិកលោក Ismail Elfath រីឯមន្ត្រីអាជ្ញាកណ្តាល VAR គឺសញ្ជាតិប៉ូឡូញលោក Tomasz Kwiatkowski៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ GOAL

ចុចអាន៖ យប់មិញ ខ្សែប្រយុទ្ធម៉ារ៉ុក បន្សល់ទុកកំណត់ត្រាដ៏ចម្លែកមួយនៅ World Cup

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួង​ធនធានទឹក ចុះ​ពិនិត្យវឌ្ឍនភាពការងារសាងសង់ច្រាំងទន្លេមេគង្គ ក្នុង​ភូមិសាស្ត្រ​ខេត្តកំពង់ចាម

សន្តិសុខសង្គម៤ ម៉ោង មុន

ជនសង្ស័យ​ម្នាក់​ឆក់ខ្សែក រត់​ទ្បើងម៉ូតូ ​ត្រូវអ្នកលក់ក្របួចជាប់

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ចិន​ចុះ​កិច្ច​ព្រម​ព្រៀង​រហូត​ដល់​១១៣​​ ​ពង្រឹងឥទ្ធិពល​តំបន់​​ខ្លាំង​មិនធ្លាប់​មាន​ ខណៈ​អាមេរិក​បង្កអរិភាព​

ព័ត៌មានជាតិ៨ ម៉ោង មុន

មកដឹងលម្អិត ពីលក្ខណៈបច្ចេកទេសនាវាជប៉ុនចតនៅកម្ពុជា ដែលមានទម្ងន់ផ្ទុករាប់ពាន់តោន

ព័ត៌មានជាតិ៩ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសម្ពោធដំបូលព្រះវិហារ និងសមិទ្ធផលនានា ក្នុងវត្តឧប្បលវត្តី ខេត្តត្បូងឃ្មុំ

Sokha Hotels

ព័ត៌មានពេញនិយម