Connect with us

កីឡា

បានលេខ៤ មែន តែម៉ារ៉ុក ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល និងឈ្នះក្នុងដួងចិត្តមនុស្សគ្រប់គ្នា

បានផុស

នៅ

ថ្វីបើទទួលបានចំណាត់ថ្នាក់លេច៤នៃពានរង្វាន់ World Cup ក៏ពិតមែន ប៉ុន្តែក្រុមបាល់ទាត់ជម្រើសជាតិម៉ារ៉ុក បានសាងកេរ្តិ៍ឈ្មោះល្បីរន្ទឺនិងបង្កភាពភ្ញាក់ផ្អើលពាសពេញពិភពលោក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ម៉ារ៉ុក បានក្លាយជាក្រុមមកពីអាហ្វ្រិកនិងអារ៉ាប់ទី១ក្នុងប្រវត្តិសាស្រ្ត ដែលបានឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ពិភពលោក។

អ្វីដែលពិភពលោកកោតសរសើរម៉ារ៉ុកមិនដាច់ពីមាត់នោះគឺថា ក្រុមនេះបានឈរលេខ១ក្នុងពូល​ F ដែលមានក្រុមខ្លាំងដូចជាក្រូអាត បែលហ្ស៊ិក និងកាណាដា។

ប្រកួតដំបូងម៉ារ៉ុក លេងស្មើក្រូអាត ០-០ បន្ទាប់មកឈ្នះ បែលហ្ស៊ិក ២-០ និងចុងក្រោយឈ្នះ កាណាដា ២-១។ 

ឡើងមកដល់វគ្គ១៦ក្រុមចុងក្រោយ ម៉ារ៉ុក លេងស្មើ អេស្ប៉ាញ ០-០ ប៉ុន្តែឈ្នះដោយការទាត់បាល់ប៉េណាល់ទី ហើយទៅបន្តឈ្នះ ព័រទុយហ្គាល់ ១-០ នៅវគ្គ១/៤ផ្តាច់ព្រ័ត្រ។ 

អ្វីដែលគេកត់សម្គាល់នោះគឺថា៥ប្រកួតមកនេះ ម៉ារ៉ុក របូតគ្រាប់បាល់តែមួយគ្រាប់គត់ ហើយនោះជាគ្រាប់បាល់ Own Goal ទៅទៀត។

តែគួរឲ្យស្តាយ ដំណើរផ្សងព្រេងរបស់ម៉ារ៉ុក នៅ World Cup ត្រូវបញ្ចប់ក្រោមថ្វីជើងក្រុមការពារតំណែងជើងឯក បារាំង នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

ហើយក្រុមនេះបានទទួលចំណាតថ្នាក់លេខ៤ ក្រោយចាញ់ក្រូអាត ២-១ នៅវគ្គដណ្តើមយកលេខ៣។

ទោះបីជាយ៉ាងណាក៏ដោយ កេរ្តិ៍ឈ្មោះរបស់ម៉ារ៉ុក បានល្បីរន្ទឺពាសពេញពិភពលោក។ មនុស្សជាច្រើននៅលើសកលលោក បាននិយាយ ម៉ារ៉ុក ចាញ់មែន តែឈ្នះក្នុងដួងចិត្តមនុស្សគ្រប់គ្នា៕

អត្ថបទ៖ Vann Vann

ចុចអាន៖ World Cup វគ្គផ្តាច់ព្រ័ត្រ! អាប៊ីតកាត់សេចក្តីលើទីលាន និងមន្ត្រីអាជ្ញាកណ្តាល VAR សុទ្ធតែមកពីអឺរ៉ុប

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៥ នាទីutes មុន

របាយការណ៍​ចុង​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ៥៩ នាទីutes មុន

គណៈរដ្ឋមន្ត្រីថៃអនុម័ត​ បុណ្យបណ្តែត​​កន្ទោង​​ ក្នុងបញ្ជីភណ្ឌវប្បធម៌អរូបីរបស់យូណេស្កូ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានជាតិ១ ម៉ោង មុន

សម្តេច ម៉ែន សំអន ចូលរួមសោកស្តាយចំពោះការបាត់បង់បងប្រុសធំ សម្តេច​តេ​ជោ ហ៊ុន សែន

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៦ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម