កីឡា
អណ្ដើកមួយក្បាលទស្សន៍ទាយពី ក្រូអាត និងម៉ារុក ទទួលចំណាត់ថ្នាក់លេខ ៣ (មានវីដេអូ)
ការប្រកួតដណ្ដើមចំណាត់ថ្នាក់លេខ ៣ សម្រាប់ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup ឆ្នាំ ២០២២ នៅប្រទេសកាតា បានឈានមកដល់ហើយនៅថ្ងៃទី១៧ ខែធ្នូនេះ ដោយនៅរាត្រីនេះគឺការប្រកួតរវាង ក្រូអាត និងម៉ារ៉ុក ។

ក្រុមទាំងពីរធ្លាប់ជួបគ្នាម្ដងផងដែរនៅក្នុងវគ្គសន្សុំពិន្ទុតាមពូល F ដោយមិនមានអ្នកឈ្នះ និងអ្នកចាញ់នោះទេ ពោលគឺលទ្ធផល ០-០ ។

ប៉ុន្តែលើកនេះ សត្វអណ្ដើកមួយក្បាលរបស់សហរដ្ឋអាមេរិកបានទស្សន៍ទាយប្រទេស ក្រូអាត ជាអ្នកឈ្នះលើ ម៉ារ៉ុក និងទទួលបានចំណាត់ថ្នាក់លេខ ៣ សម្រាប់ World Cup ឆ្នាំ ២០២២ នេះ ដោយវាបានវាលទៅស៊ីផ្លែស្រការនាគដែលមានទង់ជាតិក្រូអាត ។
ចុះចំណែកប្រិយមិត្តគិតថា ក្រូអាត ឬក៏ ម៉ារ៉ុក ជាអ្នកឈ្នះ និងទទួលបានចំណាត់ថ្នាក់លេខ ៣?
សូមទស្សនាវីដេអូ!
ដោយ ៖ ជីវ័ន្ត
ចុចអាន ៖ Messi មិនបានហ្វឹកហាត់ជាមួយ អាហ្សង់ទីន ទេ មុនការប្រកួតផ្ដាច់ព្រ័ត្រ ដោយសាររបួស

-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?