កីឡា
Messi មិនបានហ្វឹកហាត់ជាមួយ អាហ្សង់ទីន ទេ មុនការប្រកួតផ្ដាច់ព្រ័ត្រ ដោយសាររបួស
កីឡាករ Lionel Messi បានខកខានការហ្វឹកហាត់ជាមួយនឹងអាហ្សង់ទីនកាលពីថ្ងៃព្រហស្បតិ៍ ដោយបង្កើនការព្រួយបារម្ភអំពីពេលវេលានៃការជាសះស្បើយ មុនការប្រកួត FIFA World Cup ទល់នឹងក្រុមការពារជើងឯកបារាំង ។

Messi បានរងរបួសគៀបសរសៃពួរ ក្នុងអំឡុងពេលនាទីចុងក្រោយនៃការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាមួយនឹងក្រុមក្រូអាតកាលពីថ្ងៃអង្គារ ។
យោងតាមទីភ្នាក់ងារសារព័ត៌មានអាហ្សង់ទីន Clarin បានឲ្យដឹងថា Messi រួមជាមួយនឹងកីឡាករ Papu Gomez, ខ្សែប្រយុទ្ធ Lautaro Martinez និងកីឡាករផ្សេងទៀតដែលបានលេងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ សុទ្ធតែរងរបួស ។

បច្ចុប្បន្នកីឡាករវ័យ ៣៥ ឆ្នាំរូបនេះក៏កំពុងជាបេក្ខភាពមួយរូបសម្រាប់ការដណ្ដើមស្បែកជើងមាសក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំ ២០២២ នេះ ដោយមាន ៥ គ្រាប់ស្មើនឹង Kylian Mbappe របស់បារាំង ។ តារាបាល់ទាត់របស់ក្លឹប PSG រូបនេះក៏មានការបញ្ជូនបាល់ចំនួន ៣ ដងផងដែរ ក្នងការបង្ហាញខ្លួន ៦ ដងឲ្យអាហ្សង់ទីន។
កាលពីដើមសប្តាហ៍នេះ Messi ក៏បានបញ្ជាក់ដែរថា នេះគឺជាការប្រកួត World Cup ចុងក្រោយរបស់គាត់ហើយ ។ Messi បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយអាហ្សង់ទីន Diario Deportivo Ole ថា “ខ្ញុំមានអារម្មណ៍សប្បាយរីករាយណាស់ដែលអាចសម្រេចវាបាន ជាពិសេសការបញ្ចប់អាជីពជាមួយអាហ្សង់ទីន ដោយលេងការចុងក្រោយក្នុងវគ្គផ្ដាច់ព្រ័ត្រ” ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sport Star
ចុចអាន ៖ អណ្ដើកមួយក្បាលទស្សន៍ទាយពី ក្រូអាត និងម៉ារុក ទទួលចំណាត់ថ្នាក់លេខ ៣ (មានវីដេអូ)

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម២១ ម៉ោង ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៣ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម