Connect with us

កីឡា

ហេតុការណ៍ជាន់គ្នាស្លាប់នៅឥណ្ឌូណេស៊ី ធ្វើឲ្យមិនទាន់ច្បាស់ពេលប្រកួតទល់នឹងកម្ពុជា មានបើកឲ្យទស្សនិកជនចូល ឬអត់

បានផុស

នៅ

សហព័ន្ធ​កីឡាបាល់ទាត់​ឥណ្ឌូណេស៊ី (PSSI) មិនទាន់​ប្រកាស​តម្លៃ​សំបុត្រ​សម្រាប់​ការប្រកួត​ក្នុង​ផ្ទះ​របស់​ក្រុម​ជម្រើស​ជាតិ ក្នុង​ការ​ប្រកួត​ពានរង្វាន់​ជើងឯក​អាស៊ីអាគ្នេយ៍ (AFF Cup 2022) នៅឡើយ​នោះ​ទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រធាន​សហព័ន្ធ នៃ PSSI លោក Mochamad Iriawan ឬ​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា Iwan Bule បាន​សារភាព​ថា លោក​មិន​ដឹង​ទេ។ ព្រោះ​រហូត​មក​ដល់​ពេលនេះ ប៉ូលិស​មិន​ដែល​ចេញ​លិខិតអនុញ្ញាត​ឲ្យ​មាន​វត្តមាន​អ្នកទស្សនា​ក្នុង​ការ​ប្រកួត​ក្នុង​ផ្ទះ​របស់​ក្រុម​ជម្រើស​ជាតិ​ឥណ្ឌូណេស៊ី ក្នុង​ការ​ប្រកួត​រវាង​ប្រទេស​អាស៊ីអាគ្នេយ៍​នោះ​ទេ។

លោក Iwan Bule បាន​និយាយ​ថា “​យើង​មិន​ដឹង​ថា​សំបុត្រ​នឹង​ចេញ​នៅ​ពេល​ណា​នោះ​ទេ យើង​កំពុង​រង់ចាំ។ យើង​កំពុង​ធ្វើការ​លើ​រឿង​នេះ។ យើង​ចង់បាន​វា​ឲ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ប៉ុន្តែ​យើង​នឹង​ប្រគល់​វា​ទៅ​ឲ្យ​អាជ្ញាធរ​វិញ ក្នុង​ករណី​នេះ​គឺ​ប៉ូលិស​”។

ក្រុម​ជម្រើស​ជាតិ​ឥណ្ឌូណេស៊ី នឹង​ប្រកួត​ក្នុង​ដី​ចំនួន ២ ប្រកួត ក្នុង​ការ​ប្រកួត​ជម្រុះ​ក្នុង​ពូល A សម្រាប់​ពានរង្វាន់ AFF Cup 2022។ ក្រុម​ដែល​នឹង​ត្រូវ​ធ្វើជា​ម្ចាស់ផ្ទះ ទទួល​កម្ពុជា និង​ថៃ។

ការ​ប្រកួត​ជាមួយ​កម្ពុជា នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​ទី ២៣ ខែ​ធ្នូ ឆ្នាំ ២០២២ ខណៈ​ការ​ប្រកួត​ជាមួយ​ថៃ នឹង​ប្រព្រឹត្តទៅ​នៅ ៦ ថ្ងៃ​បន្ទាប់។ ការ​ប្រកួត​ទាំងពីរ​នេះ គ្រោង​នឹង​លេង​នៅ​កីឡដ្ឋាន Bung Karno Main Stadium (SUGBK)។

ក្រុម​ជម្រើស​ជាតិ​ឥណ្ឌូណេស៊ី​ក៏​មាន​ឱកាស​ទទួល​បាន​ការ​ប្រកួត​ក្នុង​ដី ២ លើក​បន្ថែម​ទៀត ក្នុង​ព្រឹត្តិការណ៍ AFF Cup 2022។ នេះ​នឹង​កើតឡើង​ប្រសិនបើ​ក្រុម​របស់ Shin Tae-yong មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​សម្រាប់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ និង​វគ្គ​ផ្ដាច់ព្រ័ត្រ។

គួរ​រំលឹក​ថា ការណ៍​ដែល​អាជ្ញាធរ​មិនទាន់​អនុញ្ញាត​ឲ្យ​អ្នកគាំទ្រ​ចូល​ទស្សនា​ក្នុង​កីឡដ្ឋាន គឺ​បន្ទាប់​សោកនាដកម្ម​ដែលនាំ​ឲ្យ​យ៉ាងហោចណាស់​មនុស្ស ១២៥ នាក់​បាន​ស្លាប់ និង​ប្រហែល ៣២០ នាក់ បាន​រង​របួស​នៅ​ក្នុង​ការ​ប្រកួត​បាល់ទាត់​លីគ​កំពូល​ឥណ្ឌូណេស៊ី ក្នុង​គ្រោះ​មហន្តរាយ​កីឡដ្ឋាន​កីឡា​ដ៏​អាក្រក់​បំផុត​មិន​ធ្លាប់​មាន​របស់​ពិភពលោក៕

ប្រភព ៖ bola.com

អត្ថបទ ៖ មន្នីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៣ នាទីutes មុន

សួនផ្កាសិប្បនិម្មិត កំពុងទាក់ទាញទេសចរទៅកម្សាន្ដ

ព័ត៌មានអន្ដរជាតិ១៥ នាទីutes មុន

ត្រាំ បញ្ជូនទ័ព ១ ៥០០នាក់ ទៅព្រំដែនម៉ិកស៊ិក ដើម្បីបង្ក្រាបជនអន្តោប្រវេសន៍

សន្តិសុខសង្គម១ ម៉ោង មុន

ផ្លូវមួយកន្លែងក្នុងមូលដ្ឋានសង្កាត់ផ្សារដើមគ ក្លាយជាកន្លែងគំនរសំរាម ខណៈអាជ្ញាធរថា នឹងដាក់កម្លាំងឃ្លាំមើលអ្នកលួចចោល

ព័ត៌មានជាតិ៩ ម៉ោង មុន

ឆ្នេរ​ប្រណិត​ដំបូង​គេ​នៅ​ខេត្ត​កែប ​ប្រកាស​​បើក​ការដ្ឋាន​សាងសង់​ គ្រោង​ប្រើប្រាស់​ពេល​ពីរ​ឆ្នាំ​បញ្ចប់​​គម្រោង​អភិវឌ្ឍ

ព័ត៌មានជាតិ១១ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃណែនាំឱ្យអាជ្ញាធររាជធានី ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ និងរៀបចំសណ្តាប់ធ្នាប់សាធារណៈ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជា​​ជនជាតិចិន​ ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ក្រោយភ្លើង​ឆេះ​ដ៏សាហាវ​បំផុត​ រដ្ឋកាលីហ្វ័រញ៉ា​ នឹង​ជួបព្យុះភ្លៀង​នាំ​សារធាតុ​​ពុល​ម្តង​​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

មួយថ្ងៃផឹកភេសជ្ជៈប៉ូវកម្លាំង៣ទៅ៤ដប បុរសចិនវ័យ៣០ឆ្នាំ កើតជំងឺរលាកសន្លាក់ហ្គោដធ្ងន់ធ្ងរ

ជីវិតកម្សាន្ដ១៧ ម៉ោង មុន

តារាសម្តែងជើងចាស់ រ៉េត រ៉ូស ប្រាប់អ្នកសិល្ប:ជំនាន់ក្រោយ ប្រយ័ត្នផលិតករកេងប្រវ័ញ្ចលើកម្លាំង

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ត្រាំ៖ អាមេរិក​នឹង​ដាក់​ទណ្ឌកម្ម​រុស្ស៊ី​បន្ថែម​ទៀត បើ ពូទីន មិន​ព្រម​ចូល​តុចរចា​សន្តិភាព

Sokha Hotels

ព័ត៌មានពេញនិយម