Connect with us

កីឡា

កម្ពុជា នឹងមានកីឡា ១៣ប្រភេទ និងកីឡាសម្ដែង​ ១ ប្រភេទ សម្រាប់ការប្រកួត​អាស៊ានប៉ារ៉ាហ្គេម ២០២៣

បានផុស

នៅ

ការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ នៅកម្ពុជា បានអនុម័តប្រភេទកីឡារួចរាល់ហើយ ដោយសម្រេចយកកីឡា ១៣ប្រភេទ បូកកីឡាសម្ដែង ១ប្រភេទ។  

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមការបញ្ជាក់របស់លោក យី វាសនា អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡា​អាស៊ានប៉ារ៉ាហ្គេម លើកទី១២ (CAMAPGOC) ក្រោយបញ្ចប់កិច្ចប្រជុំ ២ថ្ងៃ ជាមួយសហព័ន្ធកីឡាជនពិការអាស៊ាន (APSF) ថ្លែងក្នុងសន្និសីទសារព័ត៌មានក្រោយកិច្ចប្រជុំ កាលពីល្ងាចថ្ងៃទី១៦ ខែធ្នូ មានប្រសាសន៍ថា កាលពីកិច្ចប្រជុំ​ក្រុមប្រឹក្សាអភិបាលកីឡាជនពិការអាស៊ាន នៅឥណ្ឌូនេស៊ី បានអនុម័តកីឡាចំនួន ១២ប្រភេទ តែមានកីឡា ១ប្រភេទ​ត្រូវដាក់បន្ថែម ហើយពេលនេះ បានឯកភាពលើកីឡា១ប្រភេទទៀត ដែលនាំឲ្យមានការសម្រេចចុងក្រោយ គឺកំណត់​យកកីឡា ១៣ប្រភេទ សម្រាប់ការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ បូកទាំងកីឡាសម្ដែង ១ (Demonstration) ដែលកំណត់យកកីឡាអេឡិចត្រូនិក (E-Sports) តែមិនរាប់បញ្ចូលមេដាយនោះទេ។

កីឡា ១៣ប្រភេទ ដែលត្រូវបានអនុម័តរួចរាល់ រួមមានកីឡាអត្តពលកម្មជនពិការ, កីឡាហែលទឹកជនពិការ, កីឡាវាយ​សីជនពិការ, កីឡាបាល់ទាត់ ៥ម្ខាង, កីឡាបាល់ទាត់ ៧ម្ខាង, កីឡាលើកទម្ងន់ជនពិការ, កីឡាបូស្យាជនពិការ, កីឡាវាយកូនឃ្លីលើតុជនពិការ, កីឡាយូដូជនពិការ, កីឡាបាល់បោះជិះរទេះជនពិការ, កីឡាបាល់បោះជនពិការភ្នែក, កីឡាបាល់ទះអង្គុយ និងកីឡាអុក។

គួរបញ្ជាក់ថា ការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ នៅកម្ពុជា នឹងធ្វើពីថ្ងៃទី០៣ ដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣៕

អត្ថបទ៖ មន្នីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បឹងកេត និង ដង្កោសែនជ័យ
កីឡា១៩ នាទីutes មុន

ល្ងាច​នេះ បឹងកេត ឬ ISI ដង្កោសែន​ជ័យ ឡើង​វគ្គ​ជុំ​ទី​៣?

ព័ត៌មានអន្ដរជាតិ៥៧ នាទីutes មុន

លោក ត្រាំ ផ្អាកការ​ហៅ​ទូរសព្ទ​ជាមួយ​មេ​ដឹក​នាំ​ប៉ាណាម៉ា ខណៈ​ភាព​តាន​តឹង​ព្រែកជីក​កាន់​តែ​ខ្លាំង

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

អាមេរិក អនុម័ត​ការ​លក់​សព្វាវុធ​តម្លៃ​ជាង ៧​ពាន់​លាន​ដុល្លារ​ឲ្យ​អ៊ីស្រាអែល

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

លោក ត្រាំ ថា​នឹង​អាច​ជួប​ជាមួយលោក ហ្សេលេនស្គី នៅ​សប្ដាហ៍​ក្រោយ​ក្នុង​ក្រុង​វ៉ាស៊ីនតោន

សន្តិសុខសង្គម៩ ម៉ោង មុន

អាជ្ញាធរ​ខណ្ឌពោធិ៍សែនជ័យ​ ចុះ​អប់រំ​ណែនាំ​អាជីវកម្ម​ភោជនីយដ្ឋាន យីហោ​ នីរ៉ា ផាប់ បង្កសំឡេងរំខានប៉ះពាល់​ដល់​អ្នក​ជិតខាង

Sokha Hotels

ព័ត៌មានពេញនិយម