Connect with us

កីឡា

អបអរសាទរ​ អាហ្សង់ទីន ជា​អធិរាជ​បាល់ទាត់​ពិភព​លោក​ឆ្នាំ​២០២២

បានផុស

នៅ

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​អាហ្សង់ទីន បាន​គ្រង​ជើង​ឯក​ពិភព​លោក ឆ្នាំ​២០២២ បន្ទាប់​ពី​ទទួល​បាន​ជ័យជម្នះ​លើ​ក្រុម​ជម្រើស​ជាតិ​បារាំង​ដោយ​​ស៊ុតប៉េណាល់ទី ៤-២ ក្រោយ​ស្មើ ៣-៣ នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ នៅ​ប្រទេស​កាតា។

Messi ក្រោយ​រក​បាន​គ្រាប់​បាល់
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្រាប់​ការ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ​នេះ អាហ្សង់ទីន លេង​បាន​ល្អ​ខ្លាំង​មែន​ទែន​ដោយ​សហការ​គ្នា​បាន​យ៉ាង​ល្អ និង​ជា​ពិសេស​ប្រធាន​ក្រុម Messi បង្កើត​​ឱកាស​គ្រោះ​ថ្នាក់​នៅ​តំបន់​កណ្តាល​ឆ្ពោះ​ទៅ​ប្រអប់​គ្រោះ​ថ្នាក់​យ៉ាង​ល្អ​ឥត​ខ្ចោះ។

ការ​លេង​ស៊ីសង្វាក់ និង​សហការ​គ្នា​បាន​យ៉ាង​ល្អ​នេះ​​បាន​ផ្តល់​ឲ្យ​អាហ្សង់ទីន​ទម្លាយ​សំណាញ់​ទី​របស់​បារាំង​២​គ្រាប់​ដែល​គ្រាប់​ទី១​ជា​ការ​ស៊ុត​បាល់​ពិន័យ​១១​ម៉ែត្រ​នៅ​នាទី​ទី​២៣ ដោយ​តារា​ឆ្នើម  Messi និង​គ្រាប់​ទី២​ដោយ​តារា​ចាស់​វស្សា De Maria នៅ​នាទី​៣៦។

De Marie ក្រោយ​រក​បាន​គ្រាប់​បាល់

ចំណែក​បារាំង​​លេង​មិន​ល្អ​ទាល់​តែ​សោះ​សម្រាប់​វគ្គ​ទី១​ដោយ​ធ្វើ​ឲ្យ​ខូវ​បាល់​ច្រើន និង​គ្មាន​ឱកាស​គ្រោះថ្នាក់​ដើម្បី​ស៊ុត​មុខ​ទីរបស់​អាហ្សង់ទីន​ឡើយ។

នៅ​វគ្គ​ទី​២ គ្រូ​បង្វឹក​បារាំង​​ផ្លាស់​ប្តូរ​សមាជិក​ថ្មីមួយ​ចំនួន​បាន​ធ្វើ​ឲ្យ​ចង្វាក់​ប្រយុទ្ធ​ពោរពេញ​ដោយ​គ្រោះ​ថ្នាក់​ និង​រក​បាន​ពីរ​គ្រាប់​តាម​ស្មើ ២-២។ ២​គ្រាប់​បារាំង​​ធ្វើ​បាន​សម្រេច​ដោយ​ខ្សែ​ប្រយុទ្ធ​ឆ្នើម Mbappe ដោយ​ស៊ុត​ពិន័យ​១១​ម៉ែត្រ​នៅ​នាទី​ទី៨០ និង​ស៊ុត​ចូល​នៅ​នាទី​៨១។ ការ​ប្រកួត​ឈាន​ចូល​ថែម​ម៉ោង​១៥​នាទី​ពីរដង។ បន្ទាប់​មក Messi រក​បាន​គ្រាប់​បាល់​ជួយ​ឲ្យ​ អាហ្សង់ទីន នាំមុខ ៣-២ ប៉ុន្តែ Mbappe ស៊ុត​ពិន័យ​១១​ម៉ែត្រ​បាន​សម្រេច​ដែល​ជា​គ្រាប់​បាល់ទី៣​របស់​ខ្លួន​តាម​ស្មើ ៣-៣។ ស៊ុត​ប៉េណាល់​ទី​កាត់​សេចក្តី អាហ្សង់ទីន ឈ្នះ បារាំង ៤-២​។

Kylian Mbappe អបអរគ្រាប់​បាល់

នេះ​ជា​លើក​ទី៣​ក្នុង​ប្រវត្តិ​សាស្ត្រ​ដែល​ អាហ្សង់ទីន ឈ្នះ​ជើង​ឯក​ពិភព​លោក បន្ទាប់​ពី​លើក​ទី១​ឈ្នះ​នៅ​ឆ្នាំ​១៩៧៨ និង​លើក​ទី២ឈ្នះ​នៅ​ឆ្នាំ​១៩៨៦៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៧ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៧ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៩ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម