Connect with us

កីឡា

ក្រោយឈ្នះ World Cup, Messi ប្រកាសលេងឲ្យជម្រើសជាតិអាហ្សង់ទីន បន្តទៀត

បានផុស

នៅ

កីឡាករ Lionel Messi បាននិយាយថា គាត់នឹងមិនចូលនិវត្តន៍ពីក្រុមជម្រើសជាតិឡើយ បន្ទា​ប់ពីស៊ុតបញ្ចូលទីបានពីរគ្រាប់ ខណៈអាហ្សង់ទីនលើកពាន World Cup ឆ្នាំ ២០២២ ដោយការស៊ុតបាល់ប៉េណាល់ទីកាត់សេចក្តីជាមួយបារាំង កាលពីរាត្រីថ្ងៃអាទិត្យទី១៨ខែធ្នូ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Messi រកបានគ្រាប់បាល់បើកឆាកពីការស៊ុតបាល់ប៉េណាល់ទីនៅកីឡដ្ឋាន Lusail ក្នុងទីក្រុង Doha ប្រទេសកាតា មុនពេលស៊ុតបញ្ចូលទីមួយគ្រាប់ទៀតក្នុងម៉ោងបន្ថែម។

កាលពីខែមុន​ Messi បានប្រកាសថា រូបគេនឹងចូលនិវត្តន៍ពីក្រុមជម្រើសជាតិក្រោយចប់ World Cup។ ទោះបីជាយ៉ាងណាក៏ដោយ បន្ទាប់ពីឈ្នះពានដ៏សំខាន់តែមួយគត់ក្នុងអាជីព Messi បានប្រាប់ TyC ថា រូបគេមានបំណងបន្តលេងឲ្យអាហ្សង់ទីនមួយរយៈទៀត។

Messi និយាយថា “ខ្ញុំបានឈ្នះពាន Copa America និង World Cup ក្នុងរយៈពេលដ៏ខ្លី។ ខ្ញុំស្រលាញ់អ្វីដែលខ្ញុំធ្វើ ក្នុងនាមជាជម្រើសជាតិ ហើយខ្ញុំចង់បន្តលេងពីរបីប្រកួតទៀត ក្នុងនាមជាជើងឯកពិភពលោក។

Messi និយាយថា វាជាការសម្រេចបាននូវក្តីសុបិនកាលពីវ័យកុមារ ក្នុងការជួយអាហ្សង់ទីនឈ្នះពានពិភពលោកលើកដំបូង ចាប់តាំងពី Diego Maradona បានដឹកនាំពួកគេឲ្យទទួលជ័យជម្នះនៅប្រទេសម៉ិកស៊ិកក្នុងឆ្នាំ១៩៨៦៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ ESPN

ចុចអាន៖ ឈ្នះទាំងពាន បំបែកទាំងកំណត់ត្រាមួយទៀត សម្រាប់ Messi យប់មិញ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៣ នាទីutes មុន

របាយការណ៍​ចុង​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ៥៧ នាទីutes មុន

គណៈរដ្ឋមន្ត្រីថៃអនុម័ត​ បុណ្យបណ្តែត​​កន្ទោង​​ ក្នុងបញ្ជីភណ្ឌវប្បធម៌អរូបីរបស់យូណេស្កូ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានជាតិ១ ម៉ោង មុន

សម្តេច ម៉ែន សំអន ចូលរួមសោកស្តាយចំពោះការបាត់បង់បងប្រុសធំ សម្តេច​តេ​ជោ ហ៊ុន សែន

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៦ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម