Connect with us

កីឡា

សរុបព្រឹត្តិការណ៍ខ្លះៗ និងរឿងរ៉ាវប្លែកៗក្នុងការប្រកួតបាល់ទាត់ World Cup នៅកាតា

បានផុស

នៅ

ការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup ឆ្នាំ ២០២២ ដែលរៀបចំឡើងនៅប្រទេសកាតា បានចប់សព្វគ្រប់ហើយកាលពីយប់មិញ ដោយជើងឯកបានទៅលើប្រទេសអាហ្សង់ទីន បន្ទាប់ពីយកឈ្នះបារាំងដោយបាល់ប៉េណាល់ទីកាត់សេចក្ដី ក្រោយខកខានអស់រយៈពេល ៣៦ ឆ្នាំ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការប្រកួតដែលចាប់ផ្ដើមដំណើរការតាំងពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២ មក ក៏មានរឿងប្លែកៗ និងប្រវត្តិសាស្ត្រច្រំដែល ក៏ដូចជារឿងហួសចិត្តជាច្រើនផងដែរ ។

-កាតា កាន់ប្រវត្តិសាស្ត្រអាក្រក់បំផុតក្នុងនាមជាម្ចាស់ផ្ទះ ដោយចាញ់ទាំង ៣ ប្រកួត ។

-អារ៉ាប៊ីសាអូឌីត ឈ្នះប្រកួតបើកឆាកលើ អាហ្សង់ទីន តែបែរជាធ្លាក់នៅក្នុងពូលទៅវិញ ។

-ប៊ែលហ្សិក និងអាល្លឺម៉ង់ សុទ្ធតែធ្លាក់ក្នុងពូល ជាពិសេស អាល្លឺម៉ង់ គឺជាន់ដានចាស់ មិនអាចឆ្លងផុតវគ្គចែកពូលនៅ World Cup ២ លើកចុងក្រោយ (២០១៨ និង​ ២០២២) ។

-មានការបន្ថែមម៉ោងច្រើនៗខុសពី World Cup មុនៗ ។

-គោជល់អេស្ប៉ាញធ្វើបានល្អជាងគេក្នុងវគ្គសន្សុំពិន្ទុតាមពូលជុំទី១ ដោយយកឈ្នះកូស្ដារីការហូតដល់ ៧-០ ។

-មន្ត្រីអាជ្ញាកណ្ដាលកាត់សេចក្ដីលើទីលានក្នុងការប្រកួតរវាងអាល្លឺម៉ង់ និងកូស្ដារីកា គឺសុទ្ធតែជាស្ត្រី ពោលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ World Cup ។

-អ៊ុយរូហ្គាយ ស្មើទាំងគ្រាប់បាល់ និងពិន្ទុជាមួយកូរ៉េខាងត្បូង ប៉ុន្តែអ៊ុយរូហ្គាយត្រូវធ្លាក់ក្នុងវគ្គចែកពូល ដោយសារកូរ៉េខាងត្បូងស៊ុតបាន ៤ គ្រាប់ ខណៈអ៊ុយរូហ្គាយស៊ុតបានតែ ២ គ្រាប់ប៉ុណ្ណោះ ។

-កំពូលខ្សែប្រយុទ្ធ Cristiano Ronaldo បានជាប់ឈ្មោះក្នុងជម្រើសកីឡាករ ១១ នាក់ ដែលលេងអន់បំផុតក្នុងវគ្គចែកពូល នៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោកឆ្នាំ២០២២ នៅប្រទេសកាតា ។

-ខ្សែការពារបារាំង Jules Kounde ពាក់ខ្សែ ក ចូលលេង ពេលប៉ះជាមួយនឹងប៉ូឡូញនៅវគ្គ ១៦ ក្រុមចុងក្រោយ ដែលផ្ទុយនឹងច្បាប់របស់ FIFA ។

-World Cup នៅកាតា ប៉ុន្តែមិនសូវមានពលរដ្ឋកាតាទៅអ្នកទស្សនានោះទេ បែរជាសម្បូរទៅដោយពលរដ្ឋមកពីអារ៉ាប៊ីសាអូឌីត និងឥណ្ឌាទៅវិញ ។

-ពេញមួយព្រឹត្តិការណ៍ World Cup មានអ្នកស៊ុតបញ្ចូលទីបាន ៣ គ្រាប់ម្នាក់ឯងក្នុងមួយប្រកួត (Hat-Trick) តែម្នាក់ប៉ុណ្ណោះ នោះគឺខ្សែប្រយុទ្ធព័រទុយហ្គាល់ Goncalo Ramos ពេលឈ្នះស្វីស ៦-១ ។

-ជំនួប ហូឡង់ និងអាហ្សង់ទីន វគ្គ ៨ ក្រុមចុងក្រោយ ជាការប្រកួតមានកាតលឿងច្រើនបំផុត ក្នុងប្រវត្តិសាស្រ្ត World Cup ពោលលោកអាជ្ញាកណ្ដាលសញ្ជាតិអេស្ប៉ាញ Antonio Mateu Lahoz បានចាយកាតលឿងរហូតដល់ ១៧ កាត ។

-ការប្រកួតរវាងព័រទុយហ្គាល់ និងម៉ារ៉ុក, មន្ត្រីអាជ្ញាកណ្ដាលលើទីលានសុទ្ធតែជនជាតិអាហ្សង់ទីន ដែលត្រូវបានគេសន្និដ្ឋានថា គាំទ្រ Messi និងស្អប់ Ronaldo ហើយជាលទ្ធផលម៉ារ៉ុក ឈ្នះព័រទុយហ្គាល់ ១-០ ។

-ខ្សែប្រយុទ្ធម៉ារ៉ុក Youssef En-Nesyri ដែលរកគ្រាប់បាល់ឈ្នះព័រទុយហ្គាល់ ជាប់កំណត់ត្រាអន់បំផុត ដោយអាចប៉ះបាល់បានតែ ៣ ដងប៉ុណ្ណោះ ក្នុងការប្រកួតដែលម៉ារ៉ុក ចាញ់បារាំង ២-០ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ពិភពលោក ។

-ក្រូអាត ដែលជាប់ចំណាត់ថ្នាក់លេខ ៣ នៅ World Cup ទទួលបានប្រាក់រង្វាន់ ២៧ លានដុល្លារអាមេរិក ខណៈម៉ារ៉ុក លេខ ៤ ទទួលបាន ២៥ លានដុល្លារអាមេរិក ។

-អាហ្សង់ទីនជាន់ដានអេស្ប៉ាញកាលពីឆ្នាំ ២០១០ ចាញ់ប្រកួតបើកឆាក តែបន្តឈ្នះរហូតក្លាយជាជើងឯក ។

-ម្ចាស់ជើងឯកអាហ្សង់ទីនទទួលបានប្រាក់រង្វាន់ ៤២ លានដុល្លារអាមេរិក ខណៈជើងឯករងបារាំងទទួលបានទឹកប្រាក់ ៣០ លានដុល្លារ ។

Messi វ័យ៣៥ឆ្នាំ បំបែកឯតទគ្គកម្មសម្រាប់ការប្រកួត World Cup ដោយក្លាយជាកីឡាករបង្ហាញខ្លួនច្រើនលើកជាងគេបំផុត ពោលគឺរូបគេចូលលេង World Cup​ បានសរុប ២៦ប្រកួត ។

ពានរង្វាន់ស្បែកជើងមាស ៖ Kylian Mbappe (បារាំង)

ពានរង្វាន់បាល់មាស ៖ Lionel Messi (អាហ្សង់ទីន)

ពានរង្វាន់ស្រោមដៃមាស ៖ Emiliano Martinez (អាហ្សង់ទីន)

ពានរង្វាន់កីឡាករវ័យក្មេងរបស់ FIFA ៖ Enzo Fernandez (អាហ្សង់ទីន)

ពានរង្វាន់ FIFA Fair Play ៖ ប្រទេសអង់គ្លេស

ពានរង្វាន់ស្បែកជើងប្រាក់ ៖ Lionel Messi (អាហ្សង់ទីន)

ពានរង្វាន់ស្បែកជើងសំរឹទ្ធ ៖ Olivier Giroud (បារាំង)

ពានរង្វាន់បាល់ប្រាក់ ៖ Kylian Mbappe (បារាំង)

ពានរង្វាន់បាល់សំរឹទ្ធ ៖ Luka Modric (ក្រូអាត)

គួរបញ្ជាក់ថា ការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup ឆ្នាំ ២០២៦ នឹងរៀបចំឡើងនៅថ្ងៃទី៨ ខែមិថុនា ដល់ថ្ងៃទី៣ ខែកក្កដា ដោយសហម្ចាស់ផ្ទះអាមេរិក កាណាដា និងម៉ិកស៊ិក ៕

ដោយ ៖ ជីវ័ន្ត

ចុចអាន ៖ លោក ពូទីន អបអរ អាហ្សង់ទីន ឈ្នះជើងឯក World Cup ឆ្នាំ២០២២

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២១ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២៣ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២៤ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម