កីឡា
World Cup 2026 មានប្រទេសដល់ទៅ៣ ធ្វើជាម្ចាស់ផ្ទះ ហើយក្រុមចូលរួម មិនមែន៣២ទៀតទេ
ការប្រកួតបាល់ទាត់ដណ្តើមពានរង្វាន់ពិភពលោកឆ្នាំ២០២២ ក្នុងប្រទេសកាតា បានបញ្ចប់ទៅហើយ ដោយ អាហ្សង់ទីន គឺជាម្ចាស់ជើងឯក។
បន្ទាប់ពីព្រឹត្តិការណ៍ដែលធ្វើឡើងនៅទ្វីបអាស៊ីបានកន្លងផុតទៅ ពិភពលោក ទាំងមូលបានបង្វែរចក្ខុទៅ World Cup ឆ្នាំ២០២៦ វិញម្តង។
៤ឆ្នាំទៀត ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពានរង្វាន់ដ៏អស្ចារ្យបំផុតក្នុងពិភពលោក នឹងត្រូវធ្វើឡើងនៅ ទ្វីបអាមេរិកខាងជើង។ លើកនេះ មានប្រទេសដល់ទៅ៣ដែលរៀបចំធ្វើជាម្ចាស់ផ្ទះដូចជា សហរដ្ឋអាមេរិក ម៉ិកស៊ិក និងកាណាដា។
២០២៦ នឹងក្លាយជាឆ្នាំប្រវត្តិសាស្រ្តរបស់ World Cup ពោលគឺចាប់តាំងពីបង្កើតពានរង្វាន់នេះមក មិនដែលមានប្រទេសដល់ទៅ៣ធ្វើជាម្ចាស់ផ្ទះទេ អស់ហើយត្រឹម២។
ហើយអ្វីដែលកាន់តែពិសេសទៀតនោះ ក្រុមដែលចូលរួមក្នុងយុទ្ធនាការនេះ នឹងមានរហូតដល់ទៅ៤៨ លែងមាន៣២ដូចមុនទៀតហើយ។ ដូចនេះមានន័យថា World Cup 2026 មានការប្រកួតកាន់តែច្រើន ហើយកាន់តែជក់ចិត្ត៕
អត្ថបទ៖ Vann Vann
ចុចអាន៖ ឈ្នះទាំងពាន បំបែកទាំងកំណត់ត្រាមួយទៀត សម្រាប់ Messi យប់មិញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ចរាចរណ៍៥ ថ្ងៃ ago
អ្នកដឹកជញ្ជូនម្ហូបអាហារម្នាក់ត្រូវរថយន្ដបុកស្លាប់ពេលជិះឆ្លងផ្លូវ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រសួងយុត្តិធម៌ ផ្ទេរសំណុំរឿងព្រហ្មទណ្ឌលើលោក ផាត់ ហ៊ន ពីសាលាដំបូងខេត្តកំពង់ចាម ឱ្យមកសាលាដំបូងរាជធានីចាត់ការ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
បាក់ស្ពាននៅប្រេស៊ីល ធ្លាក់រថយន្តផ្ទុកអាស៊ីដស៊ុលផួរិច លេចធ្លាយសារធាតុគីមីពេញទន្លេ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ករណីកាប់ប្រហារជនរងគ្រោះនៅស្រុកបាទី នគរបាលព្រហ្មទណ្ឌស្រាវជ្រាវចាប់បាន៣នាក់ ខណៈបក្ខពួកផ្សេងទៀតកំពុងគេចខ្លួន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រន្ធត់! មួយគ្រួសារមានសមាជិក ១០នាក់ ស្លាប់ទាំងអស់ ក្នុងហេតុការណ៍ធ្លាក់យន្តហោះនៅ ប្រេស៊ីល