Connect with us

កីឡា

រឿងរ៉ាវនាំទៅធ្វើឱ្យ Benzema សម្រេចប្រកាសចូលនិវត្តន៍ពីក្រុមជម្រើសជាតិបារាំង ជាផ្លូវការ

បានផុស

នៅ

Karim Benzema បានប្រកាសចូលនិវត្តន៍ពីកាតព្វកិច្ចរបស់ជម្រើសជាតិបារាំង ខណៈបាន​សារភាពថាបានធ្វើខុសបន្ទាប់ពីត្រូវបាន​បញ្ជូនត្រលប់មក​ផ្ទះពីព្រឹត្តិការណ៍ World Cup ក្នុងជម្លោះជាមួយ Didier Deschamps មុនពេលបារាំងចាញ់ក្នុងវគ្គផ្ដាច់ព្រ័ត្រ។

Karim Benzema បានប្រកាសចូលនិវត្តន៍ពីក្រុមជម្រើសជាតិ បន្ទាប់ពីខកខានការប្រកួតរបស់ក្រុមជម្រើសជាតិបារាំងទៅកាន់វគ្គផ្តាច់ព្រ័ត្រ World Cup។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Benzema ត្រូវបានបញ្ជូនត្រលប់ទីមាតុប្រទេសវិញនៅមុនការប្រកួត បន្ទាប់ពីទទួលរងរបួស ប៉ុន្តែមានការរំពឹងទុកខ្លះ​ថា​អាចត្រលប់មកវិញសម្រាប់វគ្គផ្តាច់ព្រ័ត្រ បន្ទាប់ពីបានចូលលេងក្នុងការប្រកួតមិត្តភាពជាមួយ Real Madrid មុនការប្រកួតផ្ដាច់ព្រ័ត្រមកដល់។

ទោះបីជាយ៉ាងណាក៏ដោយ គេបានច្រានចោលនូវឱកាសត្រឡប់ទៅប្រទេសកាតាវិញ បន្ទាប់ពីលេចចេញបញ្ហាជាមួយគ្រូបង្វឹក លោក Didier Deschamps ហើយឥឡូវនេះគេបានបង្ហោះនៅលើបណ្តាញសង្គមដើម្បីបញ្ជាក់ថា ខ្លួនបានសម្រេចចិត្តបញ្ចប់ការងារជាមួយក្រុមជម្រើសជាតិ។

«ខ្ញុំបានខិតខំប្រឹងប្រែង និងកំហុសឆ្គងដែលខ្ញុំបានធ្វើនៅថ្ងៃនេះ ហើយខ្ញុំមានមោទនភាពចំពោះវា!» Benzema បានសរសេរលើ Instagram កាលពីរសៀលថ្ងៃចន្ទ (យប់ថ្ងៃចន្ទនៅកម្ពុជា)។

Benzema បានច្រានចោលសំណើរបស់ប្រធានាធិបតីបារាំង Emmanuel Macron ដើម្បីជិះយន្តហោះឯកជនផ្ទាល់ខ្លួនរបស់លោកទៅកាន់ប្រទេសកាតា សម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រកាលពីថ្ងៃអាទិត្យ។ នោះដោយយោងតាមសាររបស់គេសរសេរថា ‘ខ្ញុំមិនចាប់អារម្មណ៍’ ពោលគឺនៅមុនការប្រកួតវគ្គផ្តាច់ព្រ័ត្រ ខណៈដែលគេបានប្រាប់យ៉ាងមុតមាំថា នឹងបដិសេធការកោះហៅណាមួយ។

Deschamps គ្រោងជួបពិភាក្សាជាមួយសហព័ន្ធបាល់ទាត់បារាំងក្នុងឆ្នាំថ្មីអំពីអនាគតរបស់លោក ប៉ុន្តែ Benzema បានជ្រើសរើសមិនរង់ចាំមើលពីរបៀបដែលការពិភាក្សានោះដំណើរការយ៉ាងម៉េចនោះទេ ហើយបានប្រកាសលាឈប់ពីក្រុមជម្រើសជាតិ។

Benzema បញ្ចប់អាជីពនៅប្រទេសបារាំងជាមួយនឹងគ្រាប់បាល់ ៣៧គ្រាប់ ក្នុងការបង្ហាញខ្លួន ៩៧ប្រកួត ប៉ុន្តែដំណើររបស់គេជាមួយក្រុមជម្រើសជាតិគឺនៅឆ្ងាយពីភាពរលូនចាប់តាំងពីការបង្ហាញខ្លួនលើកដំបូងកាលពី ១៥ឆ្នាំមុន។

Benzema បានបង្ហាញខ្លួនលើឆាកអន្តរជាតិដំបូងរបស់គេជាមួយអូទ្រីស ក្នុងខែមីនា ឆ្នាំ២០០៧ ហើយបានស៊ុតបញ្ចូលទីក្នុងអំឡុងពេលផ្លាស់ប្ដូរចូលនៅតង់ទីពីរ។

គេត្រូវបានជ្រើសរើសសម្រាប់ក្រុមបាល់ទាត់ជម្រើសជាតិបារាំងលេងក្នុង Euro 2008 ប៉ុន្តែត្រូវបានរិះគន់ចំពោះការលេងរបស់គេក្នុងវគ្គចែកពូលនៃការប្រកួត ខណៈដែលក្រុមបានធ្លាក់ចេញពីពូល។

ទោះបីជាលេងជាទៀងទាត់ក្នុងអំឡុងពេលយុទ្ធនាការជម្រុះក៏ដោយ Benzema ត្រូវបានចាកចេញពីក្រុមរបស់ប្រទេសបារាំងសម្រាប់ការប្រកួត World Cup ឆ្នាំ២០១០ ទោះបីជាគ្រូបង្វឹក Raymond Domenech បានទទូចថាវាគឺដោយសារតែទម្រង់នៅក្លិបរបស់គេជាមួយ Real Madrid ជាជាងការចោទប្រកាន់ពាក់ព័ន្ធនឹងរឿងអាស្រូវផ្លូវភេទនៅពេលនោះ។

Benzema នឹងត្រូវលេងនៅ Euro 2012 និង World Cup 2014 ប៉ុន្តែបញ្ហានៅក្នុងរឿងអាស្រូវផ្លូវភេទដែលពាក់ព័ន្ធនឹងមិត្តរួមក្រុមរបស់បារាំង Mathieu Valbuena បាននាំឱ្យអវត្តមានរយៈពេល ៥ឆ្នាំពីការប្រកួតជាមួយក្រុមជម្រើសជាតិ ដែលរួមបញ្ចូលទាំងយុទ្ធនាការ World Cup 2018។

គេបានត្រលប់ទៅក្រុមជម្រើសជាតិបារាំងវិញសម្រាប់ Euro 2020 កាលពីឆ្នាំមុន ហើយបានស៊ុតបាល់បញ្ចូលទីចំនួន ៤ គ្រាប់ក្នុងអំឡុងការប្រកួតដើម្បីបញ្ចប់ក្នុងនាមជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេទី៣។

បន្ទាប់ពីធ្វើឱ្យមានការចាប់អារម្មណ៍ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ UEFA Nations League Benzema បានឈ្នះពានរង្វាន់ជាលើកដំបូងជាមួយនឹងក្រុមជម្រើសជាតិ។

បន្ទាប់ពីឆ្នាំដ៏ល្អ បានឈ្នះពានរង្វាន់ Champions League និង Ballon d’Or ធ្វើឱ្យ Benzema រំពឹងថានឹងក្លាយជាកម្លាំងក្នុងតំបន់ប្រយុទ្ធរបស់បារាំងនៅ World Cup រហូតដល់របួសត្រូវបានធ្វើឱ្យអាក់ខាន៕

ប្រភព៖ dailymail.co.uk
អត្ថបត៖ មន្នីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៤ នាទីutes មុន

សម្តេចធិបតី​៖ ជម្លោះនៅប្រាសាទព្រះវិហារកម្ពុជា-ថៃ ឆ្នាំ ២០០៨ ជាបទពិសោធ និងមេរៀន

នយោបាយ២០ នាទីutes មុន

នាយករដ្ឋមន្ត្រីថា ពួកជាតិនិយមជ្រុលតែងរុញឱ្យប្រទេសមានសង្គ្រាមហើយរត់ទៅកន្លែងសុវត្ថិភាព

ព័ត៌មានជាតិ៣២ នាទីutes មុន

រដ្ឋ៖ ការចូលរួមពីវិស័យឯកជនលើមូលបត្ររដ្ឋ​ជួយអភិវឌ្ឍន៍វិស័យនេះនៅកម្ពុជា

ព័ត៌មានអន្ដរជាតិ៣៣ នាទីutes មុន

លោក ត្រាំ ពង្រឹង​សន្ដិសុខ​នៅ​ព្រំដែន​ម៉ិកស៊ិក ដោយ​​ពង្រាយ​ទ័ព​បន្ថែម ៣ ០០០​នាក់

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

Trump ដាក់លក្ខខណ្ឌបើ Zelensky ចង់មកចរចាម្តងទៀត

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ជម្លោះ Trump-Zelensky ធ្វើឲ្យអឺរ៉ុបធ្លាក់ចូលវិបត្តិជ្រៅ, តើណាតូនិងអ៊ុយក្រែន ទៅជាយ៉ាងណា?

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

​រុស្ស៊ី​ពង្រឹងការទូតយ៉ាងខ្លាំង ក្រោយ​អាមេរិក​​​ផ្សះផ្សាវិញ ប៉ុន្តែដូណាល់ ត្រាំបំបែក​សម្ព័ន្ធ​មិត្ត​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

សម្ព័ន្ធមិត្តអ៊ឺរ៉ុបបង្ហាញ​ជំហរ​នៅ​ជាមួយ​អ៊ុយក្រែនបន្ទាប់ពីជម្លោះជាមួយ​ដូណាល់ ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម