កីឡា
ជួបគ្នា ១១ដង កម្ពុជា មានលទ្ធផលប្រហាក់ប្រហែលជាមួយ ហ្វីលីពីន
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងត្រូវប្រកួតជាមួយក្រុមជម្រើសជាតិហ្វីលីពីន នាល្ងាចថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២នេះ ខណៈបើក្រឡេកមកមើលប្រវត្តិជួបគ្នា កម្ពុជា ហាក់ត្រដមត្រសងជាមួយ ហ្វីលីពីន ដ្បិតមានឈ្នះ ស្មើ ចាញ់រៀងៗខ្លួន។

យោងតាមប្រវត្តិជួបគ្នា កម្ពុជា ជាមួយ ហ្វីលីពីន គឺធ្លាប់ជួបគ្នាចំនួន១១ដង គិតចាប់តាំងពីឆ្នាំ១៩៧២ ហើយជាលទ្ធផល កម្ពុជា បានយកឈ្នះ ៣ដង ខណៈហ្វីលីពីន ឈ្នះ ៤ដង និង ៤ដងទៀតគឺស្មើគ្នា។
បើនិយាយពីប្រវត្តិផងដែរ កាលពីអតីតកាល កម្ពុជា ពុំដែលប្រកួតចាញ់ហ្វីលីពីនឡើយ លុះចូលដល់អំឡុង ៦ប្រកួតចុងក្រោយ ហ្វីលីពីន ពុំដែលចាញ់ កម្ពុជា វិញម្ដង។

ខាងក្រោមគឺលទ្ធផលនៃប្រវត្តិជួបគ្នារបស់ក្រុមទាំងពីរ៖
ឆ្នាំ១៩៧២៖ កម្ពុជា ៤-០ ហ្វីលីពីន (ពានមិត្តភាព Jakarta Anniversary Tournament) នៅឥណ្ឌូនេស៊ី
ឆ្នាំ១៩៧២៖ កម្ពុជា ២-២ ហ្វីលីពីន (ពានមិត្តភាព Merdeka Tournament) នៅម៉ាឡេស៊ី
ឆ្នាំ១៩៧២៖ កម្ពុជា ១-០ ហ្វីលីពីន (ពានមិត្តភាព President Cup) នៅកូរ៉េខាងត្បូង
ឆ្នាំ១៩៩៨៖ កម្ពុជា ១-១ ហ្វីលីពីន (វគ្គជម្រុះ ជើងឯកអាស៊ាន)
ឆ្នាំ២០០២៖ កម្ពុជា ១-០ ហ្វីលីពីន (ជើងឯកអាស៊ាន)
ឆ្នាំ២០០៦៖ ហ្វីលីពីន ១-០ កម្ពុជា (វគ្គជម្រុះ ជើងឯកអាស៊ាន)
ឆ្នាំ២០០៨៖ កម្ពុជា ២-៣ ហ្វីលីពីន (វគ្គជម្រុះ ជើងឯកអាស៊ាន)
ឆ្នាំ២០១០៖ កម្ពុជា ០-០ ហ្វីលីពីន (វគ្គជម្រុះ ជើងឯកអាស៊ាន)
ឆ្នាំ២០១២៖ កម្ពុជា ០-០ ហ្វីលីពីន (មិត្តភាពអន្តរជាតិ)
ឆ្នាំ២០១៣៖ ហ្វីលីពីន ៨-០ កម្ពុជា (AFC Challenge Cup វគ្គជម្រុះ)
ឆ្នាំ២០១៤៖ ហ្វីលីពីន ៣-០ កម្ពុជា (មិត្តភាពអន្តរជាតិ)។

សូមបញ្ជាក់ជាថ្មីថា ការប្រកួតរវាង កម្ពុជា ជាមួយ ហ្វីលីពីន ធ្វើឡើងនាវេលាម៉ោង ៥:០០ល្ងាច ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ខណៈការប្រកួតនឹងមានការផ្សាយផ្ទាល់តាមរយៈស្ថានីយទូរទស្សន៍ BTV News ផងដែរ៕
អត្ថបទ៖ មន្នីរ័ត្ន

-
KPT+១ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អឺរ៉ុបនឹងសាងសង់ស្ពានតម្លៃជាង១០លានដុល្លារភ្ជាប់ទៅកោះខ្សាច់ទន្លានៅខេត្តកណ្ដាល