កីឡា
ទីបំផុត Messi នាំពាន World Cup ទៅដល់ទឹកដី អាហ្សង់ទីន ហើយ
យន្តហោះដឹកម្ចាស់ជើងឯក World Cup គឺក្រុមជម្រើសជាតិអាហ្សង់ទីន និងប្រធានក្រុម Lionel Messi បានចាកចេញពីប្រទេសកាតា ទៅដល់អាកាសយានដ្ឋានអន្តរជាតិ Ezeiza ក្នុងទីក្រុង ប៊ុយណូស៊ែ ហើយ នៅម៉ោង២:៤០ នាទីព្រឹកថ្ងៃអង្គារទី២០ខែធ្នូ (ពេលវេលានៅអាហ្សង់ទីន)។

បន្ទាប់ពីបានយកឈ្នះបារាំងក្នុងវគ្គផ្តាច់ព្រ័ត្រកាលពីថ្ងៃអាទិត្យទី១៨ខែធ្នូ កីឡាករអាហ្សង់ទីន នឹងត្រូវចំណាយពេលមួយយប់នៅឯកន្លែងហ្វឹកហាត់របស់សមាគមបាល់ទាត់អាហ្សង់ទីន (AFA) ក្បែរអាកាសយានដ្ឋាន ជាកន្លែងអ្នកគាំទ្ររាប់ម៉ឺននាក់ រង់ចាំស្វាគមន៍ពួកគេ។

បន្ទាប់មក ពួកគេនឹងចាប់ផ្តើមដំណើរទៅកាន់កណ្តាលទីក្រុង ប៊ុយណូស៊ែ ចាប់ពីពាក់កណ្តាលអធ្រាត្រថ្ងៃអង្គារទៅ ដោយមនុស្សរាប់លាននាក់នឹងប្រមូលផ្តុំគ្នាអបអរនៅតាមដងផ្លូវ។

Messi ដែលស៊ុតបាល់បញ្ចូលទីពីរគ្រាប់ក្នុងវគ្គផ្តាច់ព្រ័ត្រ គឺជាកីឡាករដំបូងគេដែល ចេញពីយន្តហោះ កាន់ពាន World Cup ខណៈគ្រូបង្វឹកលោក Lionel Scaloni នៅពីក្រោយ។

រូបភាពរបស់ Messi ត្រូវបានគេតុបតែងលើកន្ទុយយន្តហោះ ជាមួយពាក្យថា “ក្រុមមួយ ប្រទេសមួយ ក្តីសុបិនមួយ” នៅចំហៀង។
កីឡាករ បានចុះពីយន្តហោះតាមកម្រាលព្រំពណ៌ក្រហម ឆ្ពោះត្រង់ទៅកាន់ឡានក្រុងដែលកំពុងរង់ចាំ ខណៈបទចម្រៀង World Cup របស់ពួកគេ ចំណងជើង “Muchachos” ត្រូវបានបន្លឺឡើង៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA

-
KPT+១៤ ម៉ោង ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
សន្តិសុខសង្គម២ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អាជ្ញាធរប្រឆាំងគ្រឿងញៀនស្នើរឹបអូសទ្រព្យសម្បត្តិឈ្មួញគ្រឿងញៀនជាប្រាក់រង្វាន់