Connect with us

កីឡា

ភាពវឹកវរកើតឡើង ពេលក្រុមអាហ្សង់ទីន ដង្ហែពាន World Cup តាមឡានក្រុង (មានវីដេអូ)

បានផុស

នៅ

ម្ចាស់ជើងឯក World Cup គឺប្រទេសអាហ្សង់ទីន ត្រូវបោះបង់ចោលក្បួនដង្ហែពានតាមឡានក្រុងបើកចំហរក្នុងទីក្រុង ប៊ុយណូស៊ែ ហើយជំនួសមកវិញ ដោយការជិះឧទ្ធម្ភាគចក្រលើអ្នកគាំទ្ររាប់លាននាក់ ដែលចូលរួមពិធីអបអរសាទរនៅតាមដងផ្លូវ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមជម្រើសជាតិ បានបង្ហាញពានរង្វាន់នៅពេលចាប់ផ្តើមនៃការធ្វើដំណើររយៈពេលប្រាំបីម៉ោងតាមការគ្រោងទុក។ ប៉ុន្តែ​ការ​ប្រារព្ធ​ពិធី​នៅ​លើ​ផ្លូវ​​មាន​មនុស្ស​កកកុញ ​កាន់​តែ​ច្របូកច្របល់ ដែលបង្ខំ​ឲ្យ​មាន​ការ​គិត​ឡើងវិញ។

អ្នកនាំពាក្យវិមានប្រធានាធិបតី លោក Gabriela Cerruti បានបង្ហោះ Twitter ថា “វាមិនអាចទៅរួចទេ ក្នុងការបន្តដង្ហែតាមផ្លូវ ដោយសារតែមានការអបអរខ្លាំងពេក”។

វីដេអូក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គម បានបង្ហាញពីអ្នកគាំទ្រ លោតទៅលើដំបូលឡានក្រុងដឹកកីឡាករ នៅពេលឡានឆ្លងកាត់ក្រោមស្ពានមួយ ដោយមានអ្នកគាំទ្រម្នាក់ធ្លាក់ពីលើនោះ។

យោងតាមការប៉ាន់ស្មាន មានមនុស្សប្រហែល៤លាននាក់ បានតម្រង់ជួរតាមដងផ្លូវនៃទីក្រុង ប៊ុយណូស៊ែ។

រដ្ឋាភិបាលអាហ្សង់ទីន បានប្រកាសឲ្យប្រជាជាតិទាំងមូល ឈប់សម្រាកមួយថ្ងៃនៅថ្ងៃពុធទី២១ខែធ្នូនេះ ដើម្បីជាការអបអរដល់ជ័យជម្នះ។

បន្ទាប់ពីបានមកដល់ប្រទេសកំណើតកាលពីព្រឹកព្រលឹមថ្ងៃអង្គារ កីឡាករបានចាកចេញពីកន្លែងហ្វឹកហាត់របស់សមាគមបាល់ទាត់អាហ្សង់ទីន (AFA) ក្នុងការធ្វើដំណើរចម្ងាយ៣២គីឡូម៉ែត្រ ឆ្ពោះទៅកាន់កណ្តាលរដ្ឋធានី។

ដំណើរ​នេះ​ត្រូវ​បាន​គេ​សន្មត់​ថា​នឹង​បញ្ចប់​នៅ​វិមាន Obelisk ដ៏​ល្បី​របស់​ទីក្រុង ​ដែល​ជា​កន្លែង​​មនុស្ស​រាប់​សែន​នាក់ ​បាន​ជួប​ជុំ​គ្នា និង​បង្កើត​បរិយាកាស​ជប់លៀង​នៅ​ថ្ងៃ​បន្ទាប់។

ប៉ុន្តែកងកម្លាំងសន្តិសុខមិនអនុញ្ញាតឲ្យឡានក្រុងបន្តទៅទីលាន Plaza de la República នោះទេ បន្ទាប់ពីមានភាពវឹកវរពេក៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ ទីបំផុត Messi នាំពាន World Cup ទៅដល់ទឹកដី អាហ្សង់ទីន ហើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៧ ម៉ោង មុន

អាជ្ញាធរ​ខណ្ឌពោធិ៍សែនជ័យ​ ចុះ​អប់រំ​ណែនាំ​អាជីវកម្ម​ភោជនីយដ្ឋាន យីហោ​ នីរ៉ា ផាប់ បង្កសំឡេងរំខានប៉ះពាល់​ដល់​អ្នក​ជិតខាង

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងបរិស្ថាន និងរាជបណ្ឌិត្យសភាចាប់ដៃគ្នាបណ្តុះការអនុវត្តភាពបៃតងឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០

ព័ត៌មានជាតិ៩ ម៉ោង មុន

កម្មករ​និយោជិត​ប្តេជ្ញា​ចិត្ត​ចូល​រួម​យុទ្ធនាការ​ផ្សព្វផ្សាយ ដើម្បី​ទប់ស្កាត់ជំងឺ​មិន​ឆ្លង​ជូន​ដល់​បង​ប្អូន​កម្មករ​និយោជិត​នៅ​តាម​សហគ្រាស គ្រឹះស្ថាន

សន្តិសុខសង្គម៩ ម៉ោង មុន

បុរស​ម្នាក់​យក​កាំភ្លើង AK បាញ់​សម្លាប់​ឪក្មេក និងម៉ែក្មេក រួចបាញ់សម្លាប់ខ្លួនឯង

ព័ត៌មានជាតិ១២ ម៉ោង មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

Sokha Hotels

ព័ត៌មានពេញនិយម