Connect with us

កីឡា

កម្ពុជា​ឈ្នះ​​មេដាយ​​ច្រើន​​ជាង​​​វៀតណាម និង៩​ប្រទេស​ផ្សេងទៀត ​ពី​ជើង​​ឯក​ឃីក​បុក​ស៊ីង​​អាស៊ី

បានផុស

នៅ

ក្រុម​អត្តពលិក​កីឡា​ឃីក​បុក​ស៊ីង​កម្ពុជា​​បាន​ឈ្នះ​មេដាយ​ច្រើនជាង​ប្រទេស​​វៀតណាម និង​៩​ប្រទេស​ផ្សេង​ទៀត ពី​ការ​ប្រកួត​ជើង​ឯក​ឃីក​បុក​ស៊ីង​អាស៊ី​ ពី​ថ្ងៃ​ទី​១០ ដល់​ទី​១៨ ខែ​ធ្នូ ឆ្នាំ​២០២២ ​នៅ​ប្រទេស​ថៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កីឡាករ កីឡាការិនី​ឃីក​បុក​ស៊ី​កម្ពុជា​ធ្វើ​បាន​ល្អ​នៅ​វគ្គ​ជម្រុះ​រហូត​ដល់​​៧​នាក់​ឡើង​វគ្គ​ផ្តាច់​ព្រ័ត្រ។​ ជា​លទ្ធផល​កីឡាករ​កម្ពុជា​ពីរ​រូប​គឺ សុខ រិទ្ធ និង ឃួន ឡាំកូស៊ីន បាន​ឈ្នះ​ដាយ​មាស ខណៈ​៥​នាក់​ទៀត​ឈ្នះ​មេដាយ​ប្រាក់។

លោក ហេង សុឃន ប្រធាន​សហព័ន្ធ​កីឡា​ប្រដាល់​ឃីក​ស៊ីង កម្ពុជា​បាន​ឲ្យ​ដឹង​ថា ជា​លទ្ធផល កម្ពុជាឈ្នះ​​បាន​មេដាយ​មាស​១២​គ្រឿង​គឺ មាស​២ ប្រាក់​៥ និង​សំរឹទ្ធ​៥ ដោយស្ថិត​នៅ​ចំណាត់​ថ្នាក់​លេខ៩​ក្នុង​ចំណោម​១៩​ប្រទេស។ ​វៀតណាមបានឈ្នះ​មេដាយ​​៨​គ្រឿង​គឺ​មាស​២ ​ប្រាក់​៣ និង​សំរឹទ្ធ​៣។ ចំណែក​ម្ចាស់​ផ្ទះ​​ថៃ​ស្ថិត​នៅ​ចំណាត់​ថ្នាក់​លេខ​៣ បន្ទាប់​ពី​ឈ្នះ​មេដាយ​មាស១២ ប្រាក់​១១ និង​សំរឹទ្ធ​១៤ ហើយ​ចំណាត់​ថ្នាក់​លេខ១​គឺ កាហ្សាស្ថាន ហើយ​លេខ២​គឺ អ៉ីរ៉ង់។

ប្រទេស​ដែល​ស្ថិត​នៅ​ក្រោម​កម្ពុជា​មាន ឥណ្ឌូនេស៊ី គីជីស្ថាន ហុងកុង តាជីគីស្ថាន បាឡេស្ទីន គុយវ៉ែត កូរ៉េ​ខាង​ត្បូង បាគីស្ថាន និង​នេប៉ាល់។

នៅ​អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ​ពេល​ត្រឡប់​មក​ដល់​កម្ពុជា​កាល​ពី​ថ្ងៃ​ទី​២០ ខែ​ធ្នូ​ម្សិល​មិញ លោក​ ហេង សុឃន បាន​អះ​អាង​ថា ការ​ទទួល​បាន​ជោគជ័យ​លើស​ពី​ការ​រំពឹង​ទុក​នេះ​គឺ​ជាសន្ទស្សន៍​វាស់​ស្ទង់​សមត្ថភាពរបស់​អត្តពលិក​ឃីក​ស៊ីង​កម្ពុជា​ពី​ការ​រីក​ចម្រើន និង​​ជា​កម្លាំង​ចិត្ត​សំខាន់​សម្រាប់​ស៊ីហ្គេម ឆ្នាំ​២០២៣ នៅ​ប្រទេស​កម្ពុជា។

អ្វី​ដែល​លោក​កាន់​តែ​សប្បាយ​ចិត្ត​នោះ​គឺ ប្រទេស​ខ្លាំង​ផ្សេង​ៗ​បាន​ភ្ញាក់​ផ្អើល​ចំពោះ​ភាព​រីក​ចម្រើន​របស់​កីឡា​ឃីក​បុក​ស៊ីង​កម្ពុជា ពី​ព្រោះ​កន្លង​មក​មិន​ធ្លាប់​បាន​ចូល​រួម​ប្រកួត​ឃីក​បុក​ស៊ីង​កម្រិត​អាស៊ី​ទេ ប៉ុន្តែ​បាន​ចូល​រួម​ម្តង​គឺ​​ធ្វើ​បាន។

ការប្រកួតប្រដាល់ឃីក​បុកស៊ីងជើងឯកអាស៊ី​នៅ​ប្រទេស​ថៃ​​នេះ កម្ពុជា​បាន​បញ្ជូនអត្តពលិក​១៧នាក់ ប៉ុន្តែប្រកួតបាន​តែ​១៦នាក់ទេ ដោយសារ​មិន​មាន​វិញ្ញាសា​ទម្ងន់​ក្រោម​៤៥គីឡូក្រាម៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៦ នាទីutes មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

ព័ត៌មានជាតិ១ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីបរិស្ថាន ប្រកាសបន្តធ្វើបុណ្យកោងកាងសន្តិភាពរៀងរាល់ឆ្នាំ ដើម្បីរក្សាព្រៃកោងកាង និងបរិស្ថានកម្ពុជា

ព័ត៌មានជាតិ៣ ម៉ោង មុន

តើបាតុកម្មដែលរៀបចំដោយពលករមួយក្ដាប់តូចនៅកូរ៉េ អាចតំណាងឱ្យពលរដ្ឋខ្មែរនៅកូរ៉េដែរឬទេ?

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

Sokha Hotels

ព័ត៌មានពេញនិយម