កីឡា
សឿយ វិសាល រីករាយជាមួយលទ្ធផលឈ្នះ ហ្វីលីពីន ប៉ុន្តែក៏មានចំណុចត្រូវកែប្រែ
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានយកឈ្នះ ក្រុមជម្រើសជាតិហ្វីលីពីន ក្នុងជំនួបដំបូង នៃពូល A ពានរង្វាន់ជើងឯកប្រចាំតំបន់អាស៊ីអាគ្នេយ៍ (AFF Championship) ដោយលទ្ធផល ៣-២ នាពហុកីឡដ្ឋានជាតិមរតកតេជោ។
![](https://www.kampucheathmey.com/wp-content/uploads/2022/12/320245056_1207076920239242_634531703496918094_n-1024x683.jpeg)
ជ័យជម្នះក៏កើតចេញពីការរួមចំណែករបស់ប្រធានក្រុម សឿយ វិសាខា ខណៈបាននិយាយនៅក្រោយចប់ការប្រកួត កីឡាកររបស់ក្លិបព្រះខ័នរាជស្វាយរៀង រូបនេះ បានសម្ដែងក្ដីរីករាយជាមួយលទ្ធផលឈ្នះនេះ ប៉ុន្តែទន្ទឹមជាមួយគ្នានេះក៏បានលើកឡើងថា នៅមានចំណុចត្រូវកែប្រែបន្ថែមទៀតផងដែរ ដើម្បីប្រកួតបន្ទាប់ៗ។
![](https://www.kampucheathmey.com/wp-content/uploads/2022/12/320650140_535519781822115_5253024619911106186_n-1024x683.jpeg)
សឿយ វិសាល បាននិយាយក្នុងសន្និសីទសារព័ត៌មានក្រោយចប់ការប្រកួតថា «ពួកយើងពិតជាសប្បាយរីករាយ ការប្រកួតទី ១ យើងទទួលបានជ័យជម្នះ ការប្រកួតថ្ងៃនេះពួកយើងក៏ធ្វើបានល្អច្រើន ហើយក្នុងពេលដែលយើងលេងនៅចុងតង់ទី ១ ហើយនឹងចុងតង់ទី ២ ពួកយើងមានចន្លោះខ្វះខាតច្រើន ហើយពួកយើងនឹងប្រឹងប្រែងកែនូវផលអវិជ្ជមាន នៅការប្រកួតបន្ទាប់ទៀត ដោយសារតែពួកយើងត្រូវជួបពួកគេដែលមានរបៀបលេងខុសៗគ្នា អ៊ីចឹងពួកយើងផ្ដោតអារម្មណ៍លើប្រកួតបន្ទាប់ទៀត»។
![](https://www.kampucheathmey.com/wp-content/uploads/2022/12/320394325_653293956584719_4230083344061605953_n-1024x683.jpeg)
ប្រកួតបន្ទាប់ កម្ពុជា ត្រូវជួបម្ចាស់ផ្ទះឥណ្ឌូណេស៊ី ខណៈកីឡាករវ័យ ២៧ ឆ្នាំរូបនេះ ក៏បានប្ដេជ្ញាចិត្តបន្ថែម ដោយប្រើឆន្ទៈឲ្យអស់ពីកម្លាំងកាយចិត្ត ដើម្បីនាំលទ្ធផលជូនក្រុម។
«ការសន្យាសម្រាប់ប្រកួតបន្ទាប់យើងអត់ទាន់ដឹងថាយើងទទួលបានលទ្ធផលល្អ ឬយ៉ាងណាទេ តែជាដំបូងពួកយើងដឹងត្រឹមតែប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដើម្បីអ្នកគាំទ្ររបស់ពួកយើង អ៊ីចឹងពួកយើងនឹងប្ដេជ្ញាចិត្តនៅប្រកួតបន្ទាប់ ក៏ដូចជាប្រកួតបន្តទៀត ដោយប្រើឆន្ទៈឲ្យអស់ពីកម្លាំងកាយចិត្ត»។ សម្ដីរបស់ សឿយ វិសាល៕
អត្ថបទ ៖ មន្នីរ័ត្ន
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច