កីឡា
ក្រុមកម្ពុជា Burn X រំពឹងបានលេខ៦ពីជើងឯក M4 ប្រាក់រង្វាន់៨០ម៉ឺនដុល្លារ
ក្រុមកីឡាអេឡិចត្រូនិកតំណាងកម្ពុជា Burn X Flash សង្ឃឹមធ្វើបានល្អក្នុងការចូលរួមប្រកួតកីឡាអេឡិចត្រូនិកកម្រិតពិភពលោក M4 World Championship ហៅកាត់ M4 សម្រាប់វិញ្ញាសា Mobile Legends: Bang Bang នៅប្រទេសឥណ្ឌូនេស៊ី នាដើមខែមករា ឆ្នាំ២០២៣ខាងមុខនេះ។
ក្រុម Burn X Flash ត្រូវបានចាប់ឆ្នោតស្ថិតនៅក្នុងពូល A ជាមួយក្រុមការពារតំណែងឯកឆ្នាំចាស់ Blacklist International របស់ប្រទេសហ្វីលីពីន និងក្រុម Falcon Esports ជាជើងខ្លាំងរបស់ប្រទេសមីយ៉ាន់ម៉ា ព្រមទាំងក្រុម Incendio Supremacy របស់តួកគី។

យ៉ាងណា ក្រុមតំណាងកម្ពុជាមួយនេះរំពឹងធ្វើបានល្អ បើទោះជាស្ថិតក្នុងពូលមរណៈក៏ដោយ។ ក្នុងសន្និសីទសារព័ត៌មាន សមាជិកក្រុមកម្ពុជា កីឡាករ កុសល ពិសិដ្ឋ បាននិយាយថា ៖«ទោះជាយើងនៅក្នុងលំបាកបំផុត តែយើងក៏សង្ឃឹមធ្វើបានល្អដែរ។ ក្រុមយើងសង្ឃឹមថា ហោចណាស់ទទួលបានចំណាត់ថ្នាក់លេខ៦។ កន្លងមកក្នុងការប្រកួតផ្លូវការ យើងមិនធ្លាប់ប៉ះក្រុមខ្លាំងហ្វីលីពីន Blacklist International តែក្រៅពានផ្លូវយើងធ្លាប់ប៉ះគ្នាដែរ»។
Burn X Flash ជាក្រុមខ្លាំងមួយប្រចាំប្រទេសកម្ពុជាដែលមានកីឡាករល្អ និងគ្រូបរទេស។ ក្រុមនេះមានគ្រូបង្វឹកឈ្មោះ John Michael Dizon ជាជនជាតិហ្វីលីពីន ហើយក៏មានសមាជិកម្នាក់ជាជនហ្វីលីពីនដែរ។
សម្រាប់ព្រឹត្តិការណ៍នេះ មានប្រាក់រង្វាន់សរុបចំនួន៨០ម៉ឺនដុល្លារអាមេរិក ហើយក្រុមជើងឯកនឹងទទួលបានប្រាក់រង្វាន់៣០ម៉ឺនដុល្លារអាមេរិក។ ក្រុមចាប់ពីលេខ២ដល់១៦ក៏ទទួលបានប្រាក់រង្វាន់លើកទឹកចិត្តដែរ។
វគ្គក្នុងពូល
- ពូល A៖ Blacklist International (ហ្វីលីពីន), Burn X Flash (កម្ពុជា), Falcon Esports (មីយ៉ាន់ម៉ា) និង Incendio Supremacy (តួកគី)។
- ពូល B៖ Malvinas Games (អាហ្សង់ទីន), MDH Esports (វៀតណាម), ONIC Esports (ឥណ្ឌូនេស៊ី) និង TODAK (ម៉ាឡេស៊ី)។
- ពូល C៖ ECHO (ហ្វីលីពីន), Occupy Thrones (អេហ្ស៊ីប), RRQ Hoshi (ឥណ្ឌូនេស៊ី), និង RSG Singapore (សិង្ហបុរី)។
- ពូល D៖ RRQ Akira (ប្រេស៊ីល), S11 Gaming Angentina (ប៊ូឡាវី), Team HAQ (ម៉ាឡេស៊ី), និង The Valley (អាមេរិកខាងជើង)។
ការប្រកួតត្រូវបានធ្វើជាពីរដំណាក់កាលគឺវគ្គសន្សំពិន្ទុក្នុងពូល ចាប់ពីថ្ងៃទី១ ដល់ទី៤ ខែមករា ឆ្នាំ២០២៣ និងវគ្គចាញ់ធ្លាក់ ឈ្នះឡើងរហូតដល់វគ្គផ្តាច់ព្រ័ត្រ ចាប់ពីថ្ងៃទី៧ ដល់ទី១៧ ខែមករា ឆ្នាំ២០២៣។
ចាំបានថា កាលពីឆ្នាំ២០២១ ក្នុងព្រឹត្តិការណ៍ M3 រៀបចំការប្រកួតនៅប្រទេសសិង្ហបុរី ក្រុមកម្ពុជា See You Soon ក៏ធ្វើបានល្អដែរ ដោយទទួលបានចំណាត់ថ្នាក់លេខ៩ ក្នុងចំណោម១៦ក្រុម ដោយទទួលបានប្រាក់រង្វាន់១៥០០០ដុល្លារអាមេរិក៕
អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?