Connect with us

កីឡា

គ្រូហ្វីលីពីន និយាយអ្វីខ្លះ ក្រោយដឹកនាំប្រកួតដំបូងចាញ់ កម្ពុជា

បានផុស

នៅ

លោក Josep Ferre គ្រូ​បង្វឹក នៃ​ក្រុម​ជម្រើស​ជាតិ​ហ្វីលីពីន បាន​ដឹកនាំ​ក្រុម​ទទួល​បរាជ័យ​លើកដំបូង​ក្នុង​ពានរង្វាន់​ជើងឯក​ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍ (AFF Championship) ក្រោម​ថ្វី​ជើង​កម្ពុជា ដោយ​លទ្ធផល ៣-២ នា​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ កាលពី​ម្សិលមិញ ខណៈ​វា​ក៏​ត្រូវ​បាន​ចាត់ទុកថា​ជា​បរាជ័យ​លើកដំបូង​សម្រាប់​លោក ចាប់​តាំងពី​ចូល​មក​ដឹកនាំ​បាន ៣ សប្ដាហ៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​ក្នុង​ការ​ប្រកួត​នេះ កម្ពុជា បាន​បើក​ការ​នាំ​មុខ​មុន​ដល់​ទៅ ២ គ្រាប់ ក្នុង​រយៈពេល​ត្រឹម ៤ នាទី ពោល​គឺ​ដោយ​កីឡាករ រ៊ឹ​ង ប៊ុន​ហៀ​ង នៅ​នាទី ១៦ បន្ទាប់មក​ដោយ​កីឡាករ អ៊​ន ចាន់​ប៉ូ​លីន នៅ​នាទី ២០។ យ៉ាងណាមិញ​នៅ​ជិត​ចប់​វគ្គ​ទី ១ ហ្វីលីពីន តាម​ពីក្រោយ​បាន ១ គ្រាប់ ដោយ​កីឡាករ Kenshiro Michael Lontok Daniels នៅ​នាទី ៤១។ ខណៈ​គ្រាប់​បាល់​នៅ​វគ្គ​ទី ២ កីឡាករ Kenshiro Michael Lontok Daniels ដដែល តាម​ស្មើ​ឲ្យ ហ្វីលីពីន មុននឹង រ៊ឹ​ង ប៊ុន​ហៀ​ង ទាត់​ចូល​គ្រាប់​ជ័យជម្នះ​នៅ​នាទី ៥៩។

ក្រោយ​ចប់​ការ​ប្រកួត លោក Josep Ferre គ្រូ​បង្វឹក នៃ​ក្រុម​ជម្រើស​ជាតិ​ហ្វីលីពីន ក៏បាន​លើកឡើង​ពី​ការ​ប្រកួត​ក្នុង​សន្និសីទ​សារព័ត៌មាន ដោយ​លោក​បាន​សោកស្ដាយ​ចំពោះ​បរាជ័យ ដ្បិត​ហាក់​ធ្វើ​បាន​ល្អ​នៅ​តង់​ទី ២ ហើយ​ក៏បាន​សរសើរ​កម្ពុជា ផង​ដែរ។

លោក Josep Ferre បាន​និយាយ​ថា «ជា​ដំបូង​សូម​អបអរសាទរ​ដល់​កម្ពុជា សម្រាប់​ការ​ទទួល​បាន​ជ័យជម្នះ។ នៅ ២០ នាទី​ដំបូង យើង​មិន​បាន​ធ្វើ​តាម​អ្វី​ដែល​យើង​រំពឹង បន្ទាប់ពី​របូត ២ គ្រាប់ ហើយ​យើង​វាយបក​តាម​ពីក្រោយ​វិញ យើង​ចាប់ផ្ដើម​បង្កើត​ឱកាស​ដើម្បី​រក​គ្រាប់​បាល់ ក៏ដូចជា​គ្រប់គ្រង​បាល់ ហើយ​នៅ​វគ្គ​ទី ២ យើង​គ្រប់គ្រង​ការ​ប្រកួត យើង​បង្កើត​ឱកាស​កាន់តែ​ច្រើនជាង​មុន ប៉ុន្តែ​វា​មិន​បាន​មក​នៅ​ខាងយើង ដូច្នេះ​យើង​ខកចិត្ត​ចំពោះ​រឿង​នេះ ហើយ​ខ្ញុំ​គិត​ថា យើង​គួរ​តែ​រក​គ្រាប់​បាល់​បាន​ច្រើនជាង​នេះ»។

ពេល​និយាយ​ពី​កម្ពុជា គ្រូ​បង្វឹក​សញ្ជាតិ​អ៉េ​ស្បា​ញ​រូបនេះ​បាន​សរសើរ​ពី​តំបន់​ប្រយុទ្ធ និង​លើស​ពី​អ្វី​ដែល​លោក​រំពឹង​ទុក។

«ខ្ញុំ​គិត​ថា នៅ​ប៉ុន្មាន​នាទី​ដំបូង ពួកគេ​បាន​ដាក់​សម្ពាធ​ខ្លាំង​មក​លើ​យើង ពិត​ណាស់​ខ្ញុំ​ត្រូវតែ​អបអរ​ដល់​ក្រុម​កម្ពុជា ខ្ញុំ​គិត​ថា យើង​មិនបាន​ធ្វើ​ឲ្យ​មាន​ភាព​ស៊ីសង្វាក់​ដូចដែល​យើង​បាន​លេង​ជាមួយ​វៀតណាម ដោយ​របូត​គ្រាប់​បាល់​យ៉ាង​ងាយស្រួល។ យើង​ដឹង​ថា កម្ពុជា មាន​កីឡាករ​ប្រយុទ្ធ​ដ៏​ល្អ ខ្ញុំ​ចូលចិត្ត​កីឡាករ ៣ នាក់​ខាងលើ ដែល​ពួកគេ​ប្រើ ក៏ដូចជា​កីឡាករ​ស្លាប​ទាំងសងខាង ពួកគេ​បង្ហាញ​បាន​យ៉ាង​ល្អ ខ្ញុំ​គិត​ថា ទម្រង់​លេង​របស់​កម្ពុជា គឺ​លើស​ពី​អ្វី​ដែល​យើង​រំពឹង​ទុក»។ ការ​លើក​ឡើង​របស់​លោក Josep Ferre។

គួរ​បញ្ជាក់​ថា ហ្វីលីពីន នៅសល់​ការ​ប្រកួត​បន្ត​ទៀត ពោល​គឺ​ត្រូវ​ជួប​ព្រុយ​ណេ នៅ​ថ្ងៃ​ទី ២៣ ខែ​ធ្នូ ខាង​មុខ នៅ​លើ​ទឹកដី​របស់​ខ្លួន៕

អត្ថបទ ៖ មន្នីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេចក្ដីជូនដំណឹង១៥ នាទីutes មុន

អ្នកឧកញ៉ាបណ្ឌិត សំ សុខនឿន ប្រធានសម្ព័ន្ធក្រុមហ៊ុន SAM SN GROUP សមាជិកសភាពាណិជ្ជកម្ម បរិច្ចាគថវិកា ២,៥០០ដុល្លារ ក្នុងឱកាសខួបទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៥

ព័ត៌មានជាតិ៣៦ នាទីutes មុន

មេទ័ព​ម៉ាឡេស៊ី កោតសរសើរ​កម្ពុជា​ ចំពោះការរីក​ចម្រើន​យ៉ាងឆាប់​រហ័ស​លើ​គ្រប់វិស័យ

ជីវិតកម្សាន្ដ៣ ម៉ោង មុន

លោក ជុំ សំអង រំលឹកអ្នកសិល្បៈដែលឆ្មើងនឹងលោកថា «ចំណុចចាប់ផ្តើមអ្នកឯង ក៏មានវត្តមានពួកខ្ញុំដូចគ្នា»

ព័ត៌មានជាតិ៤ ម៉ោង មុន

លោក ញឹម ខេមរា៖ ការលើកកម្ពស់ស្តង់ដារ បទប្បញ្ញត្តិបច្ចេកទេស ជំរុញអាជីវកម្មកម្ពុជាប្រកួតប្រជែងកាន់តែខ្ពស់ក្នុងទីផ្សារ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ភ្លើងឆេះព្រៃរាប់សិបកន្លែងបង្កជាផ្សែងពុលក្នុងខេត្ត Mae Hong Son ប្រទេសថៃ

ចរាចរណ៍៧ ម៉ោង មុន

ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ១៣ ម៉ោង មុន

កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី២៤មេសា

នាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច
សន្តិសុខសង្គម៨ ម៉ោង មុន

នាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច កោះហៅលោក សាន សាធុកា​ ឲ្យចូលបំភ្លឺក្រោយរងការ​ចោទ​ប្រកាន់រឿងជំរិតទារប្រាក់

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ពូទីន ថា រុស្ស៊ីវាយប្រហារទីតាំងស៊ីវិល ព្រោះមានទ័ពអ៊ុយក្រែននិងបរទេស លាក់ខ្លួននៅទីនោះ 

សន្តិសុខសង្គម៥ ម៉ោង មុន

ឆ្លងចរន្តអគ្គិសនីឆេះសាលាអន្តរជាតិមួយកន្លែង នៅខណ្ឌជ្រោយចង្វារ

Sokha Hotels

ព័ត៌មានពេញនិយម