Connect with us

កីឡា

សិក្ខាកាម៥០ភាគរយទទួលបាននិទ្ទេសល្អ ក្នុងវគ្គគ្រូបង្វឹកកីឡាវាយសីកម្រិ១ ស្របតាមស្តង់ដាជាតិនិងអន្តរជាតិ

បានផុស

នៅ

វគ្គសិក្សាសាមគ្គីអូឡាំពិក ស្តីពីគ្រូបង្វឹកកីឡាវាយសីកម្រិត១ ដែលបានដំណើរការរយៈពេល៦ថ្ងៃបានបញ្ជប់ ហើយនាព្រឹកថ្ងៃទី២១នេះ ក្នុងនោះ សិក្ខាកាមដែលទទួលបាននិន្ទេសល្អ មានចំនួន៥០ភាគរយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ជាម សុភា អគ្គលេខាធិការសហព័ន្ធកីឡាវាយសីកម្ពុជា បានលើកឡើងថា សិក្ខាកាមទាំងអស់ដែលបាន ចូលរួមវគ្គសិក្សានេះ គឺបង្ហាញស្មារតីចូលរូមសិក្សាយ៉ាងផុសផុស និងបានស្វែងយល់ពីរបៀបនៃការបង្ហាត់បង្រៀន ស្របតាមស្តង់ដាជាតិ និងអន្តរជាតិ និងការអនុវត្ថន៍ផ្ទាល់នៅលើទីលាន។

ក្រោយពីបញ្ចប់វគ្គសិក្សានេះ សិក្ខាកាមទាំងអស់ប្តេជ្ញាចិត្ត យកចំណេះដឹងទាំងអស់ទៅអភិវឌ្ឍន៍ធនធានមនុស្ស ក្នុងវិស័យកីឡាវាយសីនៅតាមក្លឹប និង បណ្តាខេត្តនានា ក្នុងប្រទេសកម្ពុជាឲ្យមាន សក្តានុពល ដូចជាបណ្តាប្រទេសជាតិខាងក្នុងតំបន់។​

ឯកឧត្តមឧត្តមសេនីយ៍ឯក លី កុសល ប្រធានសហព័ន្ធកីឡាវាយសីកម្ពុជា បានបញ្ជាក់ថា ដើម្បីទទួលបានធនធាន កីឡាករ-កីឡាការិនីខ្លាំង ត្រូវមានគ្រូបង្វឹកខ្លាំងដូចគ្នា ក្នុងការជំរុញការហ្វឹកហាត់ប្រកបដោយគុណភាពខ្ពស់ សម្រាប់ត្រៀមចូលរួមការប្រកួតអន្ដរជាតិនានា ពិសេសស៊ីហ្គេម ឆ្នាំ២០២៣ ខាងមុខ។ រាល់ឆ្នាំយើងតែងមានការហ្វឹកហាត់ និងប្រកួតក្រៅប្រទេសជាដើម កាលណាយើងចង់បានមេដាយ ឬកម្រិត​មេដាយណាមួយ ទាល់តែយើងខ្លាំង។ ហើយដើម្បីខ្លាំង ទាល់តែយើងខំប្រឹងហ្វឹកហាត់។ ហើយការហ្វឹកហាត់ខ្លាំង ក៏ទាល់តែមានគ្រូបង្វឹកខ្លាំង និងមានសមត្ថភាពខ្ពស់ដូចគ្នា។ មិនមែនហ្វឹកហាត់លំៗ ហើយចង់បានមេដាយមាស គឺមិនងាយទេ។

សម្រាប់វគ្គគ្រូបង្វឹកកម្រិត១នេះគឺធ្វើឡើងរយៈពេល៦ថ្ងៃ ចាប់ពីថ្ងៃទី១៦ ដល់ ២១ខែធ្នូឆ្នាំ២០២២ ដោយមាន សិក្ខាកាមចំនួន២៥នាក់ចូលរួម ក្នុងនោះស្រី៨នាក់ ដែលមកពី១១ រាជធានី ខេត្ត និងសមាគមដូចជា៖ ខេត្តសៀមរាប , កណ្តាល, មណ្ឌលគីរី, រតនៈគីរី, កំពង់ធំ, ព្រៃវែង, ស្វាយរៀង, ក្លឹបការពារដែនអាកាស , ក្លឹបពហុកីឡដ្ធានជាតិ,​ក្លឹបវាយសីភ្នំពេញ និង ក្លឹបវាយសី ធី ។

លទ្ធផលនៃការសិក្សា តាមការសិក្សាទាំងទ្រឹស្ដី និងការអនុវត្តជាក់ស្ដែងនៅលើទីលាន ក៏ដូចជាការវាយ​តម្លៃចុងក្រោយរបស់គ្រូឧទ្ទេសលោក Sambenthan Sivaperumal សម្រាប់សិក្ខាកាមទទួលបាននិទ្ទេសល្អ មានចំនួន ៥០% និទ្ទេសមធ្យម ២០% និងនិទ្ទេសខ្សោយ ៣០% ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៤ នាទីutes មុន

អាជ្ញាធរ​ខណ្ឌមានជ័យ​ដាក់​គ្រឿង​ចក្រ ចុះ​ប្រមូល​សំរាម​នៅ​ប្រឡាយស្ទឹងមានជ័យ

នយោបាយ៦០ នាទីutes មុន

អ្នកវិភាគ និងឃ្លាំមើល ៖ ភាព​ស្ងៀមស្ងាត់​ជុំវិញ​បញ្ហាព្រំដែន មិនមែន​ជា​ការ​បណ្ដោយ​ឱ្យ​ថៃ​រំលោភ​បំពាន​តាម​អំពើ​ចិត្ត​ទេ

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីយុត្តិធម៌ ចង់ឃើញចៅក្រម​ ព្រះរាជអាជ្ញាធ្វើការងារដោយមិនវៀចវេរ ជាជាងឃើញអ្នកទាំងនោះអស់តំណែង

សន្តិសុខសង្គម២ ម៉ោង មុន

នគរបាល​ប៉ុស្តិ៍​ច្បារអំពៅ​ទី២ ឃាត់​ខ្លួនជនសង្ស័យម្នាក់ ជួញដូរ​នូវ​សារធាតុញៀន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

មនុស្សចាស់ជិតម្នាក់​ក្នុងចំណោម១០នាក់​នៅ​កូរ៉េខាងត្បូង​កើត​​ជំងឺវង្វេង​ភ្លេច​ភ្លាំង​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

មេដឹកនាំ​អាស៊ី ៤​រូប ដែល​ ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ

នយោបាយ៦ ម៉ោង មុន

អ្នកនាំពាក្យ៖ លោក សម រង្ស៊ី គ្មានចេះធ្វើអ្វីជាប្រយោជន៍ជាតិទេ ចេះតែមួលបង្កាច់ បំភ្លៃ និងកេញចំណេញពីព្រឹត្តិការណ៍ប៉ុណ្ណោះ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ឆេះមន្ទីរពេទ្យនៅបាងកក បង្កការផ្អើលឆោឡោនិងជម្លៀសអ្នកជំងឺ យ៉ាងតក់ក្រហល់

ជីវិតកម្សាន្ដ១២ ម៉ោង មុន

នាដការី ឈឹម ចាន់ស្រីណុច ជួបទុក្ខធំបាត់បង់ម្តាយ ខណៈកំពុងបន្តបេសកកម្មសម្ដែងជូនជាតិនៅបារាំង

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

រុស្ស៊ី បោះពាក្យថា លក្ខខណ្ឌបទឈប់បាញ់គឺខ្លួនជាអ្នកកំណត់ មិនមែនសម្រេចដោយអាមេរិកទេ

Sokha Hotels

ព័ត៌មានពេញនិយម