Connect with us

កីឡា

គិតខុសស្រឡះ! តាមពិត ស្រ្តីដែលរត់ឱប Messi មិនមែនជាម្តាយរបស់គាត់ទេ

បានផុស

នៅ

តាមពិត ស្ត្រី​ដែល​ត្រូវ​បាន​គេ​មើល​ឃើញ​រត់ទៅ​ឱបកីឡាករ Lionel Messi ទាំងរំជើបរំជួល ក្រោយ​ការ​ប្រកួត World Cup វគ្គ​ផ្តាច់​ព្រ័ត្រ​កាល​ពី​ថ្ងៃ​អាទិត្យទី១៨ខែធ្នូ មិនមែនជាម្តាយរបស់គាត់នោះទេ។ ស្រ្តីរូបនេះគឺ​ជា​ចុងភៅឈ្មោះ Antonia Farias។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មានការចោទសួរសំណួរជា​ច្រើន ​ថា​តើ​នារី​អាថ៌កំបាំង​រូបនោះ​ជា​នរណា​ ដោយ​អ្នក​ខ្លះ​ជឿ​ថា គាត់​គឺ​ជា​សមាជិក​គ្រួសារ​របស់ Messi។ ទោះបីជាយ៉ាងណាក៏ដោយ របាយការណ៍នៅក្នុងរដ្ឋអាហ្សង់ទីនបានបង្ហាញថា គាត់គឺជាបុគ្គលិកនៃក្រុមជម្រើសជាតិ។

វីដេអូឃ្លីបបានបង្ហាញឲ្យឃើញ លោកស្រី Farias ពាក់​អាវ​អាហ្សង់ទីន​រត់ទៅរក Messi ដើម្បី​អបអរ​ ក្រោយ​ការ​ប្រកួត​ បន្ទាប់​ពី​អាហ្សង់ទីន​យកឈ្នះ​បារាំង​ដោយ​បាល់​ប៉េណាល់ទី។

គាត់គឺជាផ្នែកនៃក្រុមជម្រើសជាតិអំឡុងការប្រកួតពានរង្វាន់ COPA America និង Finalissma កាលពីឆ្នាំមុននៅពហុកីឡដ្ឋាន Wembley ហើយបានធ្វើដំណើរទៅធ្វើម្ហូបឲ្យក្រុមជម្រើសជាតិនៅប្រទេសកាតា សម្រាប់ការប្រកួត World Cup។ កាលពីបួនឆ្នាំមុន គាត់ក៏ធ្វើដំណើរទៅប្រទេសរុស្ស៊ី ផងដែរ។

មេចុងភៅរូបនេះ ត្រូវបានគេនិយាយថា ជាមនុស្សដែលក្រុមអាហ្សង់ទីន ស្រឡាញ់ជាទីបំផុត ដោយសារតែជំនាញធ្វើម្ហូប និងអាកប្បកិរិយារបស់គាត់៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ ទីបំផុត Messi នាំពាន World Cup ទៅដល់ទឹកដី អាហ្សង់ទីន ហើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣០ នាទីutes មុន

រាត្រីថ្ងៃទី០១ ខែមីនា​នេះ ផ្លូវថ្មើរជើង មាន​ល្ខោនបាសាក់ ចាបុីដងវែង នៅ​សប្តាហ៍​ក្រោយ​នឹង​មាន​កំប្លែង​នាយក្រឹម

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រីបរិស្ថាន ប្រកាសបន្តធ្វើបុណ្យកោងកាងសន្តិភាពរៀងរាល់ឆ្នាំ ដើម្បីរក្សាព្រៃកោងកាង និងបរិស្ថានកម្ពុជា

ព័ត៌មានជាតិ២ ម៉ោង មុន

តើបាតុកម្មដែលរៀបចំដោយពលករមួយក្ដាប់តូចនៅកូរ៉េ អាចតំណាងឱ្យពលរដ្ឋខ្មែរនៅកូរ៉េដែរឬទេ?

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ជនរងគ្រោះ​​៥០០០​នាក់នឹងត្រូវបញ្ជូនចេញ​ពី​មីយ៉ាន់ម៉ាទៅ​ចិនវិញនៅសប្តាហ៍ក្រោយ

Sokha Hotels

ព័ត៌មានពេញនិយម