កីឡា
អ្នកចាំទីអាហ្សង់ទីន កាន់រូបតុក្កតា Mbappe ពេលដង្ហែក្បួន ដើម្បីចំអកឱ្យបារាំង
អ្នកចាំទីល្អបំផុតនៃការប្រកួតបាល់ទាត់ពិភពលោក ឆ្នាំ២០២២ បានធ្វើឱ្យអ្នកគាំទ្របាល់ទាត់ជាច្រើន ជាពិសេសអ្នកគាំទ្រអឺរ៉ុបរាប់សិបនាក់ សម្ដែងការមិនពេញចិត្ត ក្រោយឃើញកីឡាកររូបនេះឱបតុក្កតាដែលមានមុខខ្សែប្រយុទ្ធបារាំង Kylian Mbappe ខណៈពេលកំពុងដង្ហែក្បួនដើម្បីអបអរជ័យជម្នះអាហ្សង់ទីន។

បន្ទាប់ពីជ័យជម្នះជាប្រវត្តិសាស្ត្រ ក្រុមអាហ្សង់ទីនបានប្រារព្ធពិធីអបអរយ៉ាងគគ្រឹកគគ្រេងនៅក្នុងប្រទេសកាតា និងប្រទេសកំណើតរបស់ខ្លួន ប៉ុន្តែក្នុងឱកាសដ៏រីករាយ អ្នកចាំទីល្អបំផុតនៅក្នុងព្រឹត្តិការណ៍ World Cup 2022 គឺកីឡាករ Emi Martinez បានធ្វើឱ្យអ្នកគាំទ្រជាច្រើនមិនសប្បាយចិត្តទាល់តែសោះ ដោយសារពួកគេរបានឃើញរូបថត Mbappe នៅក្នុងដៃរបស់លោក ក្នុងន័យឡកឡាយ។

ក្នុងអំឡុងពេលក្បួនដង្ហែក្បួនដើម្បីអបអរជ័យជម្នះរបស់ក្រុមអាហ្សង់ទីន អ្នកចាំទីបុរសវ័យ ៣០ឆ្នាំរូបនេះ បានកាន់តុក្កតាមុខរបស់តារាបាល់ទាត់វ័យ ២៤ឆ្នាំ Kylian Mbappe ជាប់នឹងដៃ ដែលសកម្មភាពនេះទទួលបានការគាំទ្រពីប្រជាជនអាហ្សង់ទីន ប៉ុន្តែអ្នកគាំទ្រផ្សេងមិនពេញចិត្តនោះទេ។

ចំពោះមូលហេតុដែល Emi Martinez ធ្វើបែបនេះ គឺដោយសារតែនៅមុនខែឧសភា តារាបាល់ទាត់ Kylian Mbappe ធ្លាប់និយាយថា កីឡាករបាល់ទាត់នៅអាមេរិកខាងត្បូងពុំមានការអភិវឌ្ឍន៍ដូចបណ្តាប្រទេសនៅអឺរ៉ុបទេ ដូច្នេះក្រុមដែលឈ្នះក្នុង World Cup 2022 សក្តិសមណាស់ដែលបានទៅលើក្រុមចាស់។ ទស្សនៈរបស់ Mbappe ធ្វើឱ្យមនុស្សជាច្រើនមិនយល់ស្រប រួមទាំងអ្នកចាំទី Emi Martinez ផងដែរ។ ដូច្នេះការកាន់រូបកីឡាកររូបនេះដង្ហែជាមួយ មិនមែនជាការស្រឡាញ់គាំទ្រអ្វីឡើយ តែជាការចំអកផ្ចាញ់ផ្ចាលប៉ុណ្ណោះ។


គួរបញ្ជាក់ថា នៅក្នុងការប្រកួត World Cup ឆ្នាំ២០២២ កីឡាករ Mbappe បានស៊ុតបញ្ចូលទីចំនួន ៨គ្រាប់ និងក្លាយជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេប្រចាំរដូវកាល រហូតធ្វើឱ្យលោកឈ្នះពានស្បែកជើងមាស។ ទោះយ៉ាងណា ក្នុងការស៊ុតបញ្ចូលទីខុស ៣គ្រាប់ សុទ្ធសឹងត្រូវអ្នកចាំទី Emi Martinez ចាប់បានទាំងអស់៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ អាហ្សង់ទីន គ្រោងបោះពុម្ពរូប Messi លើក្រដាសប្រាក់ធំជាងគេរបស់ប្រទេស
ចុចអាន៖ FIFA កើបលុយ ពី World Cup នៅ កាតា

-
សន្តិសុខសង្គម១ សប្តាហ៍ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ទារលុយមិនបានហើយ ត្រូវកូនបំណុលប្តឹងពីបទគំរាមកំហែងហែកកេរ្តិ៍ទៀត! តើអ្វីទៅ ជាអំពើគំរាមកំហែងហែកកេរ្តិ៍?