Connect with us

កីឡា

លោក Honda​ មិន​អាច​​ទទួល​​យក​​បាន​​ទេ​​ចំពោះ​​​ពេល​​វេលា​​ប៉ះ​​ឥណ្ឌូនេស៊ី​ស្អែក

បានផុស

នៅ

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​បាន​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ឥណ្ឌូនេស៊ី​កាល​ពី​ព្រឹក​ថ្ងៃ​ទី​២១ ខែ​ធ្នូ​ ម្សិល​មិញ​​ដើម្បី​ប្រកួត​ជា​មួយ​ម្ចាស់​ផ្ទះ​​នា​ថ្ងៃ​ទី​២៣ ខែ​ធ្នូ ស្អែក​នេះ​ក្នុង​ពាន​រង្វាន់ AFF Championship វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូល A។

លោក Honda
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្រាប់​ពេល​វេលា​នេះ លោក Keisuke Honda អ្នក​ចាត់​ការ​ទូទៅ​ជម្រើស​ជាតិ​​កម្ពុជា​មិន​​អាច​ទទួល​យក​បាន​ទេ​ ពី​ព្រោះ​ក្រុម​កម្ពុជា​គ្មាន​ពេល​វេលា​ហ្វឹក​ហាត់ និង​ចាញ់​ប្រៀប​ម្ចាស់​ផ្ទះ​ឥណ្ឌូនេស៊ី ដែល​ជា​ប្រកួត​លើក​ដំបូង​ទៀត ខណៈ​កម្ពុជា​ទើប​តែ​ប្រកួត​កាល​ពី​ថ្ងៃ​ទី​២០ ខែ​ធ្នូ​នេះ។

លោក​បាន​​លើក​ឡើង​ថា ៖«ពេល​វេលា​សម្រាប់​ការ​ប្រកួត Mitsubishi Cup មិន​អាច​ទទួល​យក​បាន​ទេ។ អ្នក​អាច​គិត​ស្រមៃ​មើល​ទៅ​ពេល​វេលា​ខាង​ក្រោម? ថ្ងៃ​ទី​២០ ធ្នូ វេលា​ម៉ោង​៥​ល្ងាច ប្រកួត​ជា​មួយ​ហ្វីលីពីន។ ថ្ងៃ​ទី​២១ ​ខែ​ធ្នូ ពេល​ព្រឹក ​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ឥណ្ឌូនេស៊ី (អត់បាន​ហ្វឹក​ហាត់​សោះ)។ ថ្ងៃ​ទី​២២ ខែ​ធ្នូ ជា​ការហ្វឹក​ហាត់​​​ផ្លូវ​ការ​មុន​ការ​ប្រកួត ហើយ​ថ្ងៃ​ទី​២៣ ខែ​​ធ្នូ វេលា​ម៉ោង​៤:៣០​នាទី ប្រកួត​ជា​មួយ​ឥណ្ឌូនេស៊ី។ ហើយ​ឥណ្ឌូនេស៊ី​ជា​​​ការ​ប្រកួត​លើក​ទី​១​ជា​មួយ​កម្ពុជា​ថែម​ទៀត»។

ក្រុម​កម្ពុជា​អរគុណអ្នក​គាំទ្រ

អ្នក​គាំទ្រ​ដឹង​ស្រាប់​ហើយ​ថា ការ​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ឥណ្ឌូនេស៊ី​ត្រូវ​ការ​ពេល​វេលា​យូរ​ហោច​ណាស់​ក៏​មួយ​ថ្ងៃ​ដែរ ពី​ព្រោះ​ត្រូវ​ចេញ​ពី​ប្រទេស​កម្ពុជា​ទៅ​ប្រទេស​ថៃ រួច​ប្តូរ​ជើង​យន្តហោះ​បន្ត​ទៅ​ឥណ្ឌូនេស៊ី ដូច្នេះ​ត្រូវ​ការ​​ពេល​វេលា​ច្រើន​ទើប​ទៅ​ដល់ទី​ក្រុង​ហ្សាកាតា។ ​គ្រាន់​តែ​ពេល​វេលា​ធ្វើ​ដំណើរ​​គឺ​ចំណាយ​ពេល​វេលា​មួយ​ថ្ងៃ​បាត់ ហើយ​នៅ​ថ្ងៃ​ទី​២២​នេះ​គឺ​ជា​ការហ្វឹក​ហាត់​ផ្លូវ​ការ​មុន​ការ​ប្រកួត។ សរុប​ទៅ​ក្រុម​កម្ពុជា​ចាញ់​ប្រៀប​​ទាំង​ស្រុង​​តែ​ម្តង។

តាម​ការ​ឲ្យ​ដឹង​​ពី​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​ថា ក្រុម​ជម្រើស​ជាតិ​កម្ពុជា​បាន​ទៅ​ដល់​ឥណ្ឌូនេស៊ី វេលា​ម៉ោង​១០​យប់ ដោយសារ​ជើង​ហោះ​ហើរ​ត្រូវ​បាន​ពន្យារ​ពេល​២​ដង។ ដូច្នេះ​កុំ​ឡើយ​និយាយ​ដល់​ការ​ហ្វឹក​ហាត់ សូម្បី​តែ​ពេល​វេលា​សម្រាក​ខ្លះ​ក៏​គ្មាន​ផង។

មែន​ទែន​ទៅ តាម​ធម្មតា ពេល​វេលា​រៀបចំ​ការ​ប្រកួត​ចន្លោះ​ពេល​៣​ថ្ងៃ​ម្តង​នេះ​សម្រាប់​តែ​ព្រឹត្តិការណ៍​ប្រកួត​ដែល​រៀបចំ​ក្នុង​ប្រទេស​មួយ ដែល​ក្រុម​នីមួយ​ៗ​ស្ថិត​នៅ​ក្នុង​ប្រទេស​នោះ​តែ​ម្តងពោល​គឺ​មិន​មែន​ជា​ពេល​វេលា​សម្រាប់​ការ​ធ្វើ​ដំណើរ​ទៅ​ប្រកួត​ឡើយ៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៨ នាទីutes មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីបរិស្ថាន ប្រកាសបន្តធ្វើបុណ្យកោងកាងសន្តិភាពរៀងរាល់ឆ្នាំ ដើម្បីរក្សាព្រៃកោងកាង និងបរិស្ថានកម្ពុជា

ព័ត៌មានជាតិ២ ម៉ោង មុន

តើបាតុកម្មដែលរៀបចំដោយពលករមួយក្ដាប់តូចនៅកូរ៉េ អាចតំណាងឱ្យពលរដ្ឋខ្មែរនៅកូរ៉េដែរឬទេ?

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ជនរងគ្រោះ​​៥០០០​នាក់នឹងត្រូវបញ្ជូនចេញ​ពី​មីយ៉ាន់ម៉ាទៅ​ចិនវិញនៅសប្តាហ៍ក្រោយ

Sokha Hotels

ព័ត៌មានពេញនិយម