Connect with us

កីឡា

តើ​​នឹង​​មាន​​កីឡាករ​​ខ្មែរ​ទី​៤​​​ស៊ុត​​ចូល​ឥណ្ឌូនេស៊ី ក្នុង​ពាន​ AFF Cup​ ស្អែក​​នេះ​​ទេ​?​

បានផុស

នៅ

ក្រុម​បាល់ទាត់​ជម្រើស​ជាតិកម្ពុជា និង​ម្ចាស់​ផ្ទះ​ឥណ្ឌូនេស៊ី ត្រូវ​ប៉ះ​គ្នា​វេលា​ម៉ោង​៤:៣០​នាទី​ល្ងាច ថ្ងៃ​ទី​២៣ ខែ​ធ្នូ ស្អែក​នេះ នៅ​កីឡដ្ឋាន Gelora Bung Karno វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូល A ​​ជើង​ឯក​លំដាប់ទី១​នៅ​អាស៊ាន AFF Championship ដែល​មាន​ផ្សាយ​បន្ត​ផ្ទាល់​ដោយ​ទូរទស្សន៍ BTV។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ទាប់​ពី​ទទួល​បាន​ជ័យជម្នះ​លើ​​ ហ្វីលីពីន ដោយ​លទ្ធផល ៣-២ សម្រាប់​ការ​ប្រកួត​បើក​ឆាក​កាល​ពី​ថ្ងៃ​ទី​២០ ខែ​ធ្នូ កន្លង​ទៅ​នេះ កម្ពុជា​ត្រូវ​ធ្វើ​ការ​ធ្ងន់​នៅ​ពេល​ប្រកួត​លើក​ទី​២​ជា​មួយ​ម្ចាស់​ផ្ទះ​ឥណ្ឌូនេស៊ី ដែល​ជា​ការ​ប្រកួត​លើក​​ទី​១​​របស់​ខ្លួន។

ឥណ្ឌូនេស៊ី មាន​ប្រៀប​ខ្លាំង​លើ​ក្រុម​ភ្ញៀវ​កម្ពុជា​ដែល​មិនទាន់​ឆ្លង​កាត់​ការ​ប្រកួត​ដោយ​កម្លាំង​ស៊ុហ្វ​ពេញ​ល្អ មិន​ចំណាយ​កម្លាំង​ក្នុង​ការ​ធ្វើ​ដំណើរ និង​ហ្វឹក​ហាត់​ត្រៀម​ខ្លួន​យ៉ាង​ល្អ។ ផ្ទុយ​ទៅ​វិញ ក្រុម​កម្ពុជា​មាន​ការ​នឿយ​ហត់​ខ្លាំង​ណាស់ បន្ទាប់​ពី​ប្រកួត​ជា​មួយ​ហ្វីលីពីនហើយ ត្រូវ​ចំណាយ​ពេល​មួយ​ថ្ងៃ​ពេញ​ធ្វើ​ដំណើរ​ទៅ​ឥណ្ឌូនេស៊ី រហូត​ដល់​យប់​ជ្រៅ​ទើប​ដល់ និង​មិន​បាន​ហ្វឹក​ហាត់​បន្តិច​សោះ ហើយ​ក៏​ដល់​ថ្ងៃ​ហ្វឹក​ហាត់​ផ្លូវ​ការ​​ត្រៀម​ប្រកួត​តែ​ម្តង។

លោក ហុក សុចិត្រា (កាលជា​កីឡាករ) ប្រាក់​ មុន្នីឧត្តម (កណ្តាល) និង យ៉ើ សាហ្វី (ស្តាំ)

កម្ពុជា និង​ឥណ្ឌូនេស៊ី​មាន​ប្រវត្តិ​ជួប​គ្នា​ច្រើន​លើក​ណាស់​ទាំង​ឈុតធំ និង​ឈុត​យុវជន។ ​ប៉ុន្តែ​បើ​និយាយ​ពី​ការ​ប៉ះ​គ្នា​វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូលពាន​រង្វាន់ AFF Championship នេះ​គិត​ចាប់​តាំង​ពី​ឆ្នាំ​១៩៩៦​មក​ធ្លាប់​ជួប​គ្នា​៥​ដង។

លើក​ទី១​ឆ្នាំ​១៩៩៦ កម្ពុជា ចាញ់​ឥណ្ឌូនេស៊ី ០-៣, លើក​ទី​២ ឆ្នាំ​២០០២ ចាញ់ ២-៤, លើក​ទី​៣ ឆ្នាំ​២០០៤ ចាញ់ ០-៨, លើក​ទី​៤ ឆ្នាំ២០០៨ ចាញ់ ០-៤ និង​លើក​ទី​៥ ចាញ់២-៤។ ឥណ្ឌូនេស៊ី​ស៊ុត​ចូល​កម្ពុជា ២៣​គ្រាប់ ខណៈ​កម្ពុជា​ស៊ុត​ឥណ្ឌូនេស៊ី​បាន​តែ​៤​គ្រាប់​ប៉ុណ្ណោះ។

គ្រាប់​ទាំង​៤​គ្រាប់​ដែល​កម្ពុជា​រក​បាន​គឺ​ដោយ​កីឡាករ​៣​រូប​ផ្សេង​គ្នា ក្នុង​នោះ​លោក ហុក សុចិត្រា ស៊ុត​ចូល​ឥណ្ឌូនេស៊ី ២​គ្រាប់​នៅ​ពេល​កម្ពុជា​ចាញ់ ២-៤ ក្នុង​ឆ្នាំ​២០០២។ កាល​ពី​ឆ្នាំ​២០២០​កន្លង​ទៅ​នេះ ប្រាក់ មុន្នីឧត្តម និង យ៉ើ សាហ្វី ស៊ុត​ចូល​ឥណ្ឌូនេស៊ី ម្នាក់​១​គ្រាប់​នៅ​ពេល​កម្ពុជា​ចាញ់ ២-៤។

កម្ពុជា​​ប្រកួត​ជា​មួយ​ហ្វីលីពីន

ប្រសិន​បើ កម្ពុជា​អាច​ស៊ុត​ចូល​ឥណ្ឌូនេស៊ីមួយ​ឬ​ពីរ​គ្រាប់​សម្រាប់​​​ថ្ងៃ​ស្អែក​នេះ​នឹង​ក្លាយ​ជា​កីឡាករ​ខ្មែរ​ទី​៤ ឬ​ទី​៥​ ពី​ព្រោះ​កីឡាករ​នាក់​ខាង​លើ​ដែល​ធ្លាប់​ស៊ុត​ចូល​ឥណ្ឌូនេស៊ី​មិន​មាន​វត្តមាន​ជា​មួយ​កម្ពុជា​ក្នុង​ព្រឹត្តិការណ៍ AFF Championship ឆ្នាំ​២០២២​នេះ​ទេ៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១១ ម៉ោង មុន

ភ្លៀង​មួយ​មេធំ​ លាយឡំ​នឹង​ខ្យល់​កន្ត្រាក់ បណ្ដាល​ឱ្យ​រលំ​ដើមឈើ​សង្កត់​លើ​រថយន្តមួយគ្រឿង

ជីវិតកម្សាន្ដ១៦ ម៉ោង មុន

តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ

ចរាចរណ៍១៦ ម៉ោង មុន

បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង

សហគ្រាសចិន
សន្តិសុខសង្គម២២ ម៉ោង មុន

ពលរដ្ឋ​ចោទជនជាតិ​ចិនមួយ​ក្រុមនៅ​​ក្រុមហ៊ុន​ចម្ការ​ចេក​​ខេត្ត​ក្រចេះ បាញ់សត្វគោក្របី​អ្នកស្រុក​លេីកដាក់ឡានយ៉ាងអានាធិបតេយ្យ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

រុស្ស៊ី បាញ់មីស៊ីលពន្លិចកប៉ាល់ដឹកទំនិញមួយគ្រឿង សង្ស័យដឹកអាវុធអង់គ្លេស យកទៅឲ្យអ៊ុយក្រែន

Sokha Hotels

ព័ត៌មានពេញនិយម