Connect with us

កីឡា

ទីបំផុតប៉ូលីសឥណ្ឌូនេស៊ី អនុញ្ញាតឱ្យអ្នកគាំទ្រ ៧០% ចូលទស្សនាពានរង្វាន់ AFF Cup 2022

បានផុស

នៅ

អគ្គស្នងការនគរបាលជាតិ លោក Listyo Sigit Prabowo បានប្រកាសថា ការប្រកួតពានរង្វាន់បាល់ទាត់ជើងឯកអាស៊ាន ឆ្នាំ២០២២ ឬ (AFF Mitushibishi Electric Cup) នៅកីឡដ្ឋាន Gelora Bung Karno (GBK)​ទីក្រុងហ្សាការតា ត្រូវបានអនុញ្ញាតឱ្យមានអ្នកចូលរួម៧០ភាគរយនៃចំណុះកីឡដ្ឋានទាំងមូល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

“យើងនឹងតាមដានដោយធ្វើការវាយតម្លៃហានិភ័យ ហើយកាលពីម្សិលមិញយើងបានចេញលិខិតអនុញ្ញាតឱ្យមានសកម្មភាពចូលទស្សនា AFF Cup។ បច្ចុប្បន្ននេះ ពួកយើងបានកំណត់ចំនួន៧០ភាគរយនៃសមត្ថភាពផ្ទុករបស់កីឡដ្ឋានប្រកួតផ្ទាល់” លោក Sigit បាននិយាយកាលពីថ្ងៃអង្គារ ទី២០ ខែធ្នូ ឆ្នាំ២០២២។

លោកបានពន្យល់ថា ការអនុញ្ញាតនេះ ត្រូវបានផ្តល់បន្ទាប់ពីក្រសួងយុវជន និងកីឡា និងសមាគមកីឡាបាល់ទាត់ឥណ្ឌូនេស៊ី (PSSI) បានដាក់សំណើសុំការអនុញ្ញាតទៅប៉ូលីស។ ប្រសិនបើព្រឹត្តិការណ៍ដែលមានអ្នកចូលរួម ​៧០ភាគរយដំណើរការដោយជោគជ័យ វានឹងកើនឡើងដល់ ១០០ភាគរយ។

លោក Sigit បាននិយាយថា “នេះក៏ដើម្បីរៀបចំសម្រាប់ការប្រកួតប្រជែងឱ្យកាន់តែប្រសើរឡើង យើងនឹងធ្វើជាម្ចាស់ផ្ទះ U20 FIFA World Cup ដូច្នេះអ្នកគ្រប់គ្នាត្រូវតែត្រៀមខ្លួន”។

ក្រុមបាល់ទាត់ជម្រើសជាតិឥណ្ឌូណេស៊ី នឹងបើកការប្រកួតក្នុងពានរង្វាន់ AFF Cup 2022 ទល់នឹងកម្ពុជា នៅថ្ងៃសុក្រ​ទី២៣ ខែធ្នូ វេលាម៉ោង ១៦:៣០នាទី ម៉ោងនៅទីក្រុងហ្សាការតា នៅកីឡដ្ឋាន Gelora Bung Karno​ក្រុង​Senayan​ ទីក្រុងហ្សាការតា។ បន្ទាប់មកការប្រកួតក្នុងដីមួយទៀត នឹងត្រូវប៉ះថៃ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ​២០២២​ដោយចំនួនអ្នកទស្សនាមានកំណត់ដូចគ្នា។

គួររំលឹកថា ការណ៍ដែលអាជ្ញាធរទើបតែអនុញ្ញាតឱ្យអ្នកគាំទ្រចូលទស្សនាក្នុងកីឡដ្ឋាន គឺបន្ទាប់សោកនាដកម្មដែលនាំឱ្យយ៉ាងហោចណាស់មនុស្ស ១២៥នាក់បានស្លាប់ និងប្រហែល ៣២០នាក់បានរងរបួសនៅក្នុងការប្រកួតបាល់ទាត់លីគកំពូលឥណ្ឌូនេស៊ី ក្នុងគ្រោះមហន្តរាយកីឡដ្ឋានកីឡាដ៏អាក្រក់បំផុតមិនធ្លាប់មានរបស់ពិភពលោក៕

ប្រភព៖ tempo.co

អត្ថបទ៖ មន្នីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣១ នាទីutes មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៤២ នាទីutes មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៥០ នាទីutes មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ១ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

ព័ត៌មានជាតិ២ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

Sokha Hotels

ព័ត៌មានពេញនិយម