កីឡា
ទីបំផុត Cristiano Ronaldo រកបានក្លឹបថ្មីហើយ
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Marca បានឲ្យដឹងថា ខ្សែប្រយុទ្ធ Cristiano Ronaldo នឹងចូលលេងឲ្យក្លឹប Al-Nassr ចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៣ តទៅ ។
កីឡាករបាល់ទាត់សញ្ជាតិព័រទុយហ្គាល់ វ័យ ៣៧ ឆ្នាំរូបនេះនឹងចូលរួមជាមួយក្រុមអារ៉ាប៊ីសាអូឌីតក្នុងកិច្ចសន្យារយៈពេល ២ ឆ្នាំកន្លះ ។
បន្ថែមលើតម្លៃនៃកិច្ចសន្យានេះ Cristiano Ronaldo ក៏នឹងទទួលបានប្រាក់លើកទឹកចិត្តផ្សេងៗទៀតផងដែរតាមរយៈការផ្សាយពាណិជ្ជកម្ម ដែលនឹងធ្វើឲ្យខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាលរូបនេះ ក្លាយជាកីឡាករដែលមានប្រាក់ខែខ្ពស់បំផុតក្នុងពិភពលោក ខណៈតម្លៃសរុបនៃកិច្ចសន្យារបស់ CR7 ជាមួយក្លឹប Al-Nassr នឹងមានចំនួនជិត ២០០ លានអឺរ៉ូក្នុងមួយរដូវកាល ។
គួរបញ្ជាក់ថា Cristiano Ronaldo បានបញ្ចប់ទំនាក់ទំនងជាមួយក្លឹបបិសាចក្រហម Manchester United នៅប៉ុន្មានថ្ងៃ មុនការប្រកួត World Cup នៅប្រទេសកាតា ដោយធ្វើឲ្យរូបគេមានសេរីភាពក្នុងការចរចាជាមួយក្រុមផ្សេងៗទាំងអស់ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Marca
ចុចអាន ៖ តើ Cristiano Ronaldo អបអរ Messi ឈ្នះ World Cup ដែរឬទេ?
-
សន្តិសុខសង្គម១៤ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?