Connect with us

កីឡា

គ្រូឥណ្ឌូណេស៊ី​ មិនហ៊ានមើលស្រាលកម្ពុជា ខណៈបារម្ភចំពោះក្រុមខ្លួនដ្បិតខានប្រកួតផ្លូវការរយៈពេលយូរ

បានផុស

នៅ

នៅមុនការប្រកួតរវាងក្រុមជម្រើសជាតិឥណ្ឌូនេស៊ី និងក្រុមជម្រើសជាតិកម្ពុជា ក្នុងពូល A នៃពានរង្វាន់ AFF Cup ឆ្នាំ២០២២ លោក Shin Tae-yong គ្រូបង្វឹកនៃក្រុមឥណ្ឌូនេស៊ី មានការស្ទាក់ស្ទើរក្នុងការទុកគូប្រកួតរបស់លោកជាក្រុមងាយយកឈ្នះ។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជំនួសឱ្យការជឿជាក់ខ្លាំងពេក គ្រូបង្វឹកជម្រើសជាតិឥណ្ឌូនេស៊ី មកពីកូរ៉េខាងត្បូងរូបនេះបានបញ្ជាក់ពីភាពប្រយ័ត្នចំពោះការរីកចម្រើនរបស់កម្ពុជាក្នុងពានរង្វាន់ AFF Cup 2022។ នេះត្រូវបានបញ្ជាក់ដោយផ្ទាល់ដោយលោក Shin Tae-yong នៅក្នុងសន្និសីទកាសែតនារសៀលថ្ងៃព្រហស្បតិ៍នេះ។ លោកបាននិយាយថា សម្រាប់កម្ពុជាមិនមែនជាគូប្រកួតដែលអាចស្មានតាមអំពើចិត្តនោះទេ ជាងនេះទៅទៀត គេអាចដណ្តើមបានជ័យជម្នះក្នុងការប្រកួតលើកដំបូងរបស់ខ្លួនពីហ្វីលីពីន។

លោក Shin Tae-yong បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតនៅថ្ងៃព្រហស្បតិ៍ថា «បច្ចុប្បន្នកម្ពុជាស្ថិតក្នុងស្ថានភាពជាក្រុមល្អណាស់ លេងទល់នឹងហ្វីលីពីនដែលពួកគេបានឈ្នះ ការបង្ហាញទម្រង់លេងរបស់ពួកគេក៏ល្អផងដែរ»។

លោកបានបន្តថា៖ «ខ្ញុំបញ្ជាក់ថាបាល់គឺមូល យើងមិនអាចនិយាយថាយើងអាចឈ្នះដោយងាយ ឬថាតើស្ថានភាពអាចផ្លាស់ប្តូរបានទេ»។

Shin Tae-yong ក៏បានលើកឡើង និងប្រៀបធៀបស្ថានភាពបច្ចុប្បន្នរបស់ក្រុមជម្រើសជាតិឥណ្ឌូនេស៊ីផងដែរ។ ក្នុងចំណោមរឿងផ្សេងៗទៀត នោះគឺការមិនមានការប្រកួតសាកល្បងជាលក្ខណៈអន្តរជាតិទេ ហើយកីឡាករមិនបានចូលរួមក្នុងការប្រកួតផ្លូវការអស់រយៈពេលជាយូរមកហើយ។

«ទន្ទឹមនឹងនោះ យើងមិនអាចប្រកួតប្រជែងជាផ្លូវការអស់រយៈពេលជាច្រើនខែមកហើយ។ ដូច្នេះហើយ អ្នកមិនគួរមើលស្រាលកម្ពុជាឡើយ»។ លោក Shin Tae-yong បានបញ្ចប់ថា៖ «ប៉ុន្តែខ្ញុំបានសង្កត់ធ្ងន់ទៅលើកីឡាករ យើងត្រូវតែឈ្នះ ក្រុមក៏ធ្វើបានល្អជាងនេះដែរ សង្ឃឹមថាយើងអាចផ្តោតអារម្មណ៍ និងធ្វើបានល្អជាង»។

បញ្ជាក់ថា កម្ពុជា នឹងជួបម្ចាស់ផ្ទះមានរហស្សនាម មហាគ្រុឌ មួយនេះនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ ស្អែក នាវេលាម៉ោង ៤:៣០នាទីល្ងាច ហើយនឹងមានការផ្សាយបន្តផ្ទាល់តាមរយៈទូរទស្សន៍ BTV News ផងដែរ៕

ប្រភព៖ bola.com

អត្ថបទ៖ មន្នីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ១ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ២ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ២ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

ព័ត៌មានជាតិ៣ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

Sokha Hotels

ព័ត៌មានពេញនិយម