Connect with us

កីឡា

គ្រូ​​ថៃ​​ថា​ ​ឥណ្ឌូនេស៊ី​ ដែល​​ប៉ះ​​កម្ពុជា​​ល្ងាច​​នេះ​​ ​គួរ​​ឲ្យ​ខ្លាច​​ជាង​​គេ​​ក្នុង​​ពូល​ A

បានផុស

នៅ

គ្រូ​បង្គោល​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ថៃចាត់​ទុក​​​ជម្រើស​ជាតិ​ឥណ្ឌូនេស៊ី​​ជា​ក្រុម​គួរ​ឲ្យ​ខ្លាច​ជាង​គេ​បំផុតក្នុង​ពូល A នៃ​​ព្រឹត្តិការណ៍ AFF Championship ឆ្នាំ​២០២២​នេះ ខណៈ​ឥណ្ឌូនេស៊ី​បើក​ឆាក​ប៉ះ​កម្ពុជា វេលា​ម៉ោង​៤:៣០​នាទី​ល្ងាច ថ្ងៃ​សុក្រ ទី​២៣ ខែ​ធ្នូ​នេះ។​

លោក Polking ផ្តល់​ឲ្យ​ Teeratep ធ្វើ​ជា​ប្រធាន​ក្រុម ព្រោះ​ប្រកួត​ចុង​ក្រោយ​ដើម្បី​ចូលនិវត្តរ៍
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុម​ជម្រើស​ជាតិ​ថៃ​ស្ថិត​នៅ​ក្នុង​ពូល A ជា​មួយ ឥណ្ឌូនេស៊ី ​កម្ពុជា ហ្វីលីពីន និង​ព្រុយណេ។ ​ថ្ងៃ​បើក​ឆាក កម្ពុជា​ទទួល​បាន​៣​ពិន្ទុ​ពី​ការ​ឈ្នះ​ហ្វីលីពីន ៣-២ កំពុង​ឈរ​លេខ​២​ក្នុង​ពូល​ ខណៈ​ថៃ​លត់​ព្រុយណេ ៥-០ ឈរ​លើ​កំពូល​តារាង។

ជា​ក្រុម​រួម​ពូល​ជា​មួយ​គ្នា​នេះ លោក Alexandre Mano Polking គ្រូ​បង្គោល​ជម្រើស​ជាតិ​ថៃ បានទទួល​ស្គាល់​ថា ឥណ្ឌូនេស៊ី ជា​ក្រុម​គួរ​ឲ្យ​បារម្ភ​ជាង​គេ​ក្នុង​ពូល A។ លោក​បាន​និយាយ​​​ថា ៖«ឥណ្ឌូនេស៊ី​ជា​ក្រុម​គ្រោះ​ថ្នាក់ និង​គួរ​ឲ្យ​បារម្ភ​ជាង​គេ​បំផុត​នៅ​ក្នុង​ពូល​ជា​មួយ​យើង»។ តាម​ពិត​ទៅ​លោក​បាន​ដឹក​នាំ​ក្រុម​ថៃ​ឲ្យ​ឈ្នះ​ឥណ្ឌូនេស៊ី វគ្គ​ផ្តាច់​ព្រ័ត្រ​កាល​ពី​ឆ្នាំ​២០២១។

កាល​ព្រឹត្តិការណ៍ AFF Championship ឆ្នាំ​២០២១​កន្លង​ទៅ ថៃ និង​ឥណ្ឌូនេស៊ី ជួប​គ្នា​ពីរ​ដង​ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ។​ ជើង​ទី​១នៅ​ទឹក​ដី​របស់​ឥណ្ឌូនេស៊ី ថៃ​បាន​​ឈ្នះ​ ៤-២ និង​ជើង​ទី​២ ក្នុង​ដី​របស់​ខ្លួន​ស្មើ​គ្នា ២-២ ដើម្បី​ក្លាយ​ជា​ជើង​ឯក​ឆ្នាំ​២០២១។ ​

ក្រុម​ឥណ្ឌូនេស៊ី

សម្រាប់​ឆ្នាំ​២០២២​នេះ ​ឥណ្ឌូនេស៊ី​​ បាន​ឆ្លង​កាត់​ការ​ប្រកួត​៩​​​លើកហើយ​ ក្នុង​នោះ​ឈ្នះ​៦ ស្មើ​២ និង​ចាញ់​​តែ​១​។

-ថ្ងៃ​ទី១ មករា៖ ថៃ ២-២ ឥណ្ឌូនេស៊ី (​ផ្តាច់​ព្រ័ត្រ AFF Championship)
-ថ្ងៃ​ទី២៧ មករា៖ ឥណ្ឌូនេស៊ី ៤-១ ទីម័រ​ខាង​កើត (មិត្តភាព)
-ថ្ងៃ​ទី៣០ មករា៖ ទីម័រ​ខាង​កើត ០-៣ ឥណ្ឌូនេស៊ី (មិត្តភាព)
-ថ្ងៃ​ទី១ មិថុនា៖ ឥណ្ឌូនេស៊ី ០-០ បង់ក្លាដែស (មិត្តភាព)
-ថ្ងៃ​ទី៨ មិថិនា៖ គុយវ៉ែត ១-២ ឥណ្ឌូនេស៊ី (ជម្រុះ Asian Cup)
-ថ្ងៃ​ទី១១ មិថុនា៖ ឥណ្ឌូនេស៊ី ០-១ ហ៊្សកដានី (ជម្រុះ Asian Cup)
-ថ្ងៃ​ទី១៤ មិថុនា៖ ឥណ្ឌូនេស៊ី ៧-០ នេប៉ាល់ (ជម្រុះ Asian Cup)
-ថ្ងៃ​ទី២៤ កញ្ញា៖ ឥណ្ឌូនេស៊ី ៣-២ Curaçao (មិត្តភាព)
-ថ្ងៃ​ទី២៧ កញ្ញា៖ Curaçao ២-១ ឥណ្ឌូនេស៊ី (មិត្តភាព)

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤៤ នាទីutes មុន

គណៈរដ្ឋមន្ត្រីថៃអនុម័ត​ បុណ្យបណ្តែត​​កន្ទោង​​ ក្នុងបញ្ជីភណ្ឌវប្បធម៌អរូបីរបស់យូណេស្កូ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម