កីឡា
កាសែតឥណ្ឌូណេស៊ី វិភាគថា កម្ពុជា លេងគ្មានសម្ពាធ ទោះចាញ់ក៏ធម្មតា អាចជាមូលហេតុធ្វើឲ្យ ឥណ្ឌូណេស៊ី ពិបាកយកឈ្នះ
សារព័ត៌មានឥណ្ឌូណេស៊ីមួយ ឈ្មោះថា bola.okezone បានធ្វើការវិភាគពីការប្រកួតរវាងប្រទេសរបស់ខ្លួន ជាមួយកម្ពុជា ដែលគ្រោងធ្វើឡើងនៅល្ងាចនេះ ខណៈគេបានលើកហេតុផលចំនួន ៥ ថា កម្ពុជា នឹងធ្វើឥណ្ឌូណេស៊ី ពិបាកយកឈ្នះ។

ការប្រកួតរវាងក្រុមជម្រើសជាតិឥណ្ឌូណេស៊ី ទល់នឹង កម្ពុជា នឹងប្រព្រឹត្តទៅនៅកីឡដ្ឋាន Bung Karno Main Stadium នៅថ្ងៃសុក្រ ទី ២៣ ខែធ្នូ ឆ្នាំ ២០២២ វេលាម៉ោង ១៦ និង ៣០ នាទី។ ជាការពិតណាស់ គេសង្ឃឹមថា ទ័ពរបស់ លោក Shin Tae-yong អាចឈ្នះបានយ៉ាងងាយ លើសពីនេះ លោកជ្រើសរើសយកក្រុម Garuda ‘មហាគ្រុឌ’ ដែលល្អបំផុតមួយ ដើម្បីអាចឈ្នះពាន ក្នុងព្រឹត្តិការណ៍នេះ។

យ៉ាងណាមិញ គេក៏បានសរសេរថា កម្ពុជា អាចធ្វើឲ្យក្រុមឥណ្ឌូណេស៊ី មានការភ្ញាក់ផ្អើល និងស្មុគស្មាញ។ ដូច្នេះតើអ្វីបណ្ដាលឲ្យវា? ខាងក្រោមនេះជាហេតុផល ៥ យ៉ាង ដែលកាសែតឥណ្ឌូណេស៊ី បានវិភាគថា ក្រុមជម្រើសជាតិឥណ្ឌូណេស៊ី អាចជួបការលំបាកពេលប៉ះ កម្ពុជា ក្នុងពាន AFF Cup ឆ្នាំ ២០២២ ៖

១.កម្ពុជា នឹងលេងដោយគ្មានសម្ពាធ ៖
ក្រុមជម្រើសជាតិកម្ពុជា ត្រូវបានគេព្យាករថា នឹងលេងដោយធូររលុង។ អ្នកអាចនិយាយថា ពួកគេមិនមានសម្ពាធអ្វីទេ ព្រោះនៅលើក្រដាស ក្រុមជម្រើសជាតិឥណ្ឌូណេស៊ី គឺល្អជាងឆ្ងាយណាស់។ មានន័យថា កម្ពុជា នឹងលេងមិនចាញ់អ្វីឡើយ។
ព្រោះបើទោះ កម្ពុជា ចាញ់ ក៏មិនគួរឲ្យភ្ញាក់ផ្អើលដែរ។ ដោយលេងរលុង កម្ពុជា អាចលេងបានល្អបំផុត។
២.ក្រុមជម្រើសជាតិកម្ពុជាកំពុងឡើងជើង ៖
ការលេងធូររលុងៗដែលកម្ពុជាបានបង្ហាញក៏ត្រូវបានគេមើលឃើញដែរពេលពួកគេឈ្នះហ្វីលីពីន ៣-២។ ដំបូងឡើយ កម្ពុជាមិនត្រូវបានគេគិតថាឈ្នះនោះទេ ប៉ុន្តែនៅទីបំផុតក្រុមដែលមានរហស្សនាមថា អ្នកចម្បាំងអង្គរ អាចញញឹមនៅចុងបញ្ចប់។
ជាការពិតណាស់ កម្ពុជា ចង់បង្ហាញលទ្ធផលទាំងនេះឡើងវិញពេលលេងនៅផ្ទះជាមួយក្រុមជម្រើសជាតិឥណ្ឌូណេស៊ី។ ដូច្នេះហើយពួកគេនឹងព្យាយាមលេងឲ្យអស់ពីសមត្ថភាព ដើម្បីឲ្យកម្ពុជា អាចយកឈ្នះលើក្រុមជម្រើសជាតិឥណ្ឌូណេស៊ី។
៣.ក្រុមជម្រើសជាតិឥណ្ឌូណេស៊ី ស្ថិតក្រោមសម្ពាធ ៖
ក្រុមជម្រើសជាតិឥណ្ឌូណេស៊ី នឹងប្រកួតនៅសង្វៀន SUGBK ម្ដងទៀតក្នុងលក្ខខណ្ឌដែលមានអ្នកទស្សនា។ ជាការពិតណាស់ Shin Tae-yong និងកូនក្រុមរបស់លោក ស្ថិតនៅក្រោមសម្ពាធយ៉ាងខ្លាំង។
គេសង្ឃឹមថា ក្រុមជម្រើសជាតិឥណ្ឌូណេស៊ី អាចឈ្នះក្នុងការប្រកួតនេះ។ ការរំពឹងទុកនេះ នឹងដាក់សម្ពាធយ៉ាងច្បាស់លាស់ទៅលើកីឡាករ។ ប្រសិនបើអ្នកមិនអាចទប់ទល់នឹងសម្ពាធនោះ ការប្រកួតរបស់ក្រុមជម្រើសជាតិឥណ្ឌូណេស៊ីអាចនឹងមានឥទ្ធិពល។
៤.ឥទ្ធិពល Keisuke Honda និង Ryu Hirose ៖
កិច្ចសហការរបស់ Keisuke Honda ជាមួយ Ryu Hirose បានធ្វើឲ្យកម្ពុជាបច្ចុប្បន្នមានការអភិវឌ្ឍជាច្រើន។ ការប្រកួតរបស់កម្ពុជា មានភាពល្អប្រសើរជាងមុន សូម្បីតែហ្វីលីពីន ក៏បានយកឈ្នះក្នុងលទ្ធផល ៣-២ នៅដើមការប្រកួត AFF Cup ឆ្នាំ ២០២២។
ពេលនេះក្រុមជម្រើសជាតិឥណ្ឌូណេស៊ី នឹងក្លាយជាបញ្ហាប្រឈមសម្រាប់គ្រូបង្វឹកជនជាតិជប៉ុនទាំងពីរ។ រហូតមកដល់ពេលនេះ Hirose សារភាពថា លោកមិនខ្លាចទេ ហើយត្រៀមខ្លួនធ្វើឲ្យមានការភ្ញាក់ផ្អើល ទល់នឹងក្រុមមហាគ្រុឌមួយនេះ។
Ryu Hirose បាននិយាយក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតថា “កំណត់ត្រាជួបគ្នា (រវាងកម្ពុជា និងក្រុមជម្រើសជាតិឥណ្ឌូណេស៊ី) មិនមែនមានន័យថា យើងមិនអាចរកចន្លោះប្រហោងដើម្បីឈ្នះនោះទេ”។
៥.ទម្រង់លេងរបស់ក្រុមជម្រើសជាតិឥណ្ឌូណេស៊ីកំពុងធ្លាក់ចុះ ៖
ក្នុងការរៀបចំក្រុមជម្រើសជាតិឥណ្ឌូណេស៊ីសម្រាប់ពានរង្វាន់ AFF Cup ឆ្នាំ 2022 កងទ័ពរបស់ lok Shin Tae-yong បានត្រឹមតែធ្វើការបោះជំរំហ្វឹកហាត់នៅកោះបាលីប៉ុណ្ណោះ។ មិនមានការប្រកួតសាកល្បងទេ ដែលធ្វើឲ្យ lok Shin Tae-yong មានអារម្មណ៍ថា ការបង្ហាញទម្រង់លេងរបស់កីឡាកររបស់លោកបានថយចុះបន្តិច។
ជាងនេះទៅទៀត កីឡាករជម្រើសជាតិឥណ្ឌូណេស៊ីជាច្រើននាក់មិនបានប្រកួតទេ បន្ទាប់ពីការប្រកួតលីគទី ១ ឆ្នាំ ២០២២-២៣ ត្រូវបានពន្យារពេលដោយសារសោកនាដកម្ម នៅកីឡដ្ឋាន Kanjuruhan។ ជាការពិតណាស់ នេះនឹងប៉ះពាល់ដល់ការប្រកួតរបស់ក្រុមជម្រើសជាតិឥណ្ឌូណេស៊ី។
លោក Shin Tae-yong បាននិយាយមុនការប្រកួតទល់នឹងក្រុមរបស់យើងថា “សម្រាប់ការប្រកួតដំបូង ខ្ញុំគិតថា វាអាចជាការប្រកួតដ៏លំបាកមួយសម្រាប់ក្រុមរបស់យើង។ ដូច្នេះអ្វីដែលលើសពីនេះទៅទៀត គឺគ្មានការប្រកួតសាកល្បងទល់នឹងក្រុមណានោះទេ។ ដូច្នេះហើយទម្រង់លេងនឹងថយចុះ»។
សូមបញ្ជាក់ថា ការប្រកួតរវាង ឥណ្ឌូណេស៊ី ជាមួយ កម្ពុជា នឹងធ្វើឡើងនៅកីឡដ្ឋាន Gelora Bung Karno Main Stadium ទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី នាវេលាម៉ោង ៤ និង ៣០ នាទីល្ងាច ត្រូវនឹងម៉ោងកម្ពុជាដូចគ្នា ហើយការប្រកួតមានផ្សាយបន្តផ្ទាល់តាមរយៈទូរទស្សន៍ BTV News៕
ប្រភព ៖ bola.okezone.com
អត្ថបទ ៖ មន្នីរ័ត្ន

-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?