កីឡា
បើករដូវកាលប្រកួតបាល់ទាត់ ពានរង្វាន់ ៧មករាតេជោសន្តិភាព ឆ្នាំ២០២១
ព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទាត់ ពានរង្វាន់ ៧មករាតេជោសន្តិភាព រដូវកាលទី៥ ឆ្នាំ២០២១ អបអរសាទរខួបលើកទី ៤២ ទិវាជ័យជម្នះ ៧មករា បានចាប់ផ្ដើមហើយកាលពីល្ងាចថ្ងៃទី០៧ ខែមករា ហើយនិងត្រូវបញ្ចប់នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ ដោយក្រុមចូលរួមប្រកួតមានចំនួន១០ក្រុម។

នេះជាការប្រកួតបាល់ទាត់វ័យចាស់ ដែលកីឡាករចូលរួមជាជនជាតិខ្មែរ និង កីឡាករបរទេស ដែលមានអាយុចាប់ពីអាយុ៣៥ឆ្នាំឡើង។
បើតាមការបញ្ជាក់របស់លោក ជុំ កុសល ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន រដ្ឋលេខាធិការនៃក្រសួងព័ត៌មាន និងជាប្រធានសម្ព័ន្ធយុវជនស្រលាញ់សន្តិភាព ក្នុងឱកាសបើកការប្រកួតកាលពីល្ងាចថ្ងៃទី៧ ខែមករា ឆ្នាំ២០២១ នៅមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ( ស្តាតចាស់) បានឲ្យដឹងថា បន្ទាប់ពីអាក់ខានដោយសារបញ្ហាកូវីដ-១៩មក ការប្រកួតក៏បានចាប់ផ្តើមឡើងវិញ។ លោកបញ្ជាក់ថា ការរៀបចំប្រកួតកីឡាបាល់ទាត់ពានរង្វាន់៧មករាតេជោសន្តិភាព ដើម្បីចូលរួមអបអរសាទរ ខួបលើកទី៤២ ទិវាជ័យជម្នះ ៧មករា ព្រោះថាយើងទាំងអស់គ្នាមានឱកាសជួបជុំគ្នាលេងកីឡាបាល់ទាត់ពង្រឹងសុខភាព បង្កើតមិត្តភាព រឹតចំណងសាមគ្គីភាព ដោយគ្មានការបារម្ភភ័យព្រួយ ដោយសារបានមកពីបុព្វហេតុចម្បងនៃថ្ងៃ៧មករា មានន័យថា មានថ្ងៃ៧មករា ទើបមានសន្តិភាពពេញបរិបូរណ៍ដូចសព្វថ្ងៃនេះ។

ទន្ទឹមនេះ ការប្រកួតធ្វើឡើងក្នុងគោលបំណងចូលរួមលើកស្ទួយវិស័យកីឡានៅកម្ពុជា ក៏ដូចជាកៀរគរនូវមន្ត្រីរាជការ និងបងៗពូដែលមានវ័យចំណាស់នៅគ្រប់វិស័យឲ្យចូលរួមលេងកីឡាជាគំរូដ៏ល្អដល់យុវជន ឲ្យចូលរួមក្នុងគ្រប់ទម្រង់កីឡាជាផ្នែកមួយ អាចជួយដល់យុវជនគ្រប់មជ្ឈដ្ឋាន ចេញឆ្ងាយពីអំពើឧបាយមុខផ្សេងៗ និងពង្រឹងសុខភាព បង្កើតមិត្តភាព ក៏ដូចជាគាំទ្រយ៉ាងមុតមាំចំពោះអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់វិស័យកីឡា។ ជាមួយនេះ ពង្រឹងនូវចំណងសាមគ្គីភាពរវាងក្រុមកីឡាករវ័យចំណាស់នៃស្ថាប័ននានា ក្នុងព្រះរាជាណាចក្រកម្ពុជា ឲ្យមានទំនាក់ទំនងកាន់តែប្រសើរនឹងគ្នាឡើងទ្វេដង ព្រោះកីឡាជាប្រភពយ៉ាងពិតប្រាកដ នាំមកនូវ “សុខភាព មិត្តភាព សាមគ្គីភាព និងសន្តិភាព” ក្រោមម្លប់សន្តិភាពពិតប្រាកដក្នុងសម័យតេជោ។
លោក កង សុធា ប្រធានអនុគណៈកម្មការរៀបចំការប្រកួតកីឡាបាល់ទាត់ពានរង្វាន់៧មករាសម្ដេចតេជោសន្តិភាព លើកទី៥ ឆ្នាំ២០២១ បានប្រាប់ឲ្យដឹងថា សម្រាប់ការប្រកួតខាងលើនេះ មានក្លិបចំនួន១០ក្រុមចែកចេញជា២ពូល គឺពូល “A” ក្រុមបាល ទាត់ CCCF FC ,ក្រុមបាល់ទាត់ស.យ.ស.សខេត្តរតនគិរី, ក្រុមបាល់ទាត់ 7 Clean Football ,ក្រុមបាល់ទាត់TN Kandal និងក្រុមបាល់ទាត់វ័យចាស់ទ័ព ។ ចំណែកពូល “B” មានក្រុមបាល់ទាត់ស្រលាញ់សន្តិភាពភ្នំពេញ, ក្រុមបាល់ទាត់មហាហង្សវ័យចាស់, ក្រុមបាល់ទាត់ CCMP FC ,ក្រុមបាល់ទាត់ 7NG Soccer Team និងក្រុមបាល់ទាត់ Khmer United ។


បើតាមគណៈកម្មការបច្ចេកទេសរៀបចំការប្រកួត ព្រឹត្តិការណ៍នៃការប្រកួតបាល់ទាត់ពានរង្វាន់ ៧ មករា តេជោសន្តិភាពរដូវកាលទី ៥ ឆ្នាំ២០២១នេះ ការប្រកួតតាមរូបមន្តជម្រុះក្នុងពូល វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនិងផ្ដាច់ព្រ័ត្រ ហើយបើលទ្ធផលស្មើគ្នាត្រូវបន្ថែមម៉ោង ១០ នាទីពីរដង បើស្មើគ្នាទៀតត្រូវទាត់បាល់ពីចំណុចប៉េណាល់ទី (១១ ម៉ែត្រ) តាមនីតិវិធីនៃការទាត់បាល់ប៉េណាល់ទី ដើម្បីរកក្រុមឈ្នះចាញ់។ ចំពោះជ័យលាភីនៅក្នុងការប្រកួតបាល់ទាត់ពានរង្វាន់ ៧ មករាតេជោសន្តិភាពរដូវកាលទី ៥ ឆ្នាំ ២០២១នេះ គឺមានពានរង្វាន់ពីរដែល ១ ជាពានរង្វាន់សម្រាប់ជ័យលាភីក្នុងការប្រកួត គឺជ័យលាភីលេខ ១ ទទួលបានពាន១ មេដាយមាស ២៨ គ្រឿងនិងប្រាក់រង្វាន់ ៨លានរៀល និងជ័យលាភីលេខ២ មេដាយប្រាក់ ២៨ គ្រឿងនិងប្រាក់រង្វាន់ ៥ លានរៀល។ រីឯ ពានរង្វាន់មួយទៀតនោះ គឺជាពានរង្វាន់ទាត់បាល់ប៉េណាល់ទី ដែលជ័យលាភីលេខ១ ទទួលបានពាន ១ និងប្រាក់រង្វាន់ ៤ លានរៀល និងជ័យលាភីលេខ ២ ទទួលបានពាន ១ និងប្រាក់រង្វាន់ ៣ លានរៀល៕
អត្ថបទ៖ វិសិទ្ធ
សូមចុចអាន៖ ការប្រកួតកីឡាឡើងភ្នំ ជ្រើសរើសជើងឯកថ្នាក់ជាតិ២០២០ នៅខេត្តសៀមរាប បញ្ចប់ដោយជោគជ័យ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ