Connect with us

កីឡា

សន្តិសុខ ២៣៩ នាក់ និងប៉ូលិស ៣ រង្វង់ ត្រូវបានដាក់ត្រៀមដើម្បីការពារការប្រកួតរវាង ឥណ្ឌូណេស៊ី ទល់នឹង កម្ពុជា

បានផុស

នៅ

សន្តិសុខ ឬ​អ្នក​មើល​ការ​ខុសត្រូវ សរុប​ចំនួន ២៣៩ នាក់ ត្រូវ​បាន​រៀបចំ​ដោយ​គណៈកម្មាធិការ​រៀប​ចំ (Panpel) សម្រាប់​ការ​ប្រកួត​ពានរង្វាន់ AFF Cup ឆ្នាំ ២០២២ រវាង​ក្រុម​ជម្រើស​ជាតិ​ឥណ្ឌូណេស៊ី និង​ក្រុម​ជម្រើស​ជាតិ​កម្ពុជា។ នេះ​ត្រូវ​បាន​ថ្លែង​ដោយ​ផ្ទាល់​ដោយ​ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​ឥណ្ឌូណេស៊ី (PSSI) លោក Mochamad Iriawan ទៅកាន់​ក្រុម​អ្នកសារព័ត៌មាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ប្រកួត​រវាង​ក្រុម​ជម្រើស​ជាតិ​ឥណ្ឌូណេស៊ី និង​ក្រុម​ជម្រើស​ជាតិ​កម្ពុជា នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​សុក្រ ទី ២៣ ខែ​ធ្នូ ឆ្នាំ ២០២២ នេះ នៅ​កីឡដ្ឋាន Bung Karno Main Stadium ទីក្រុង​ហ្សា​កាតា។ ក្រៅពី​សន្តិសុខ ក៏​មាន​ការ​ចូលរួម​ពី​ប៉ូលិស​ដែល​ចែក​ជា ៣ វង់​ផ្សេងគ្នា។

លោក Mochamad Iriawan បាន​និយាយ​ក្នុងអំឡុងពេល​ត្រួតពិនិត្យ​ចុងក្រោយ​របស់​លោក​ថា “​មាន​អ្នក​មើល​ការ​ខុសត្រូវ ចំនួន ២៣៩ នាក់ នៅ​ទីនេះ មាន​បុគ្គលិក​ផ្នែក​សន្តិសុខ ជាពិសេស​ពី PSSI។ បន្ទាប់មក​មាន វង់​ទី ១ វង់​ទី ២ និង​វង់​ទី ៣”។

ប្រធាន​សហព័ន្ធ​ដដែល​រូប​នេះ​ក៏បាន​សង្កត់​ធ្ងន់​ថា មិន​មាន​កងកម្លាំង​សន្តិសុខ​ផ្សេងទៀត រួម​ទាំង​ប៉ូលិស​ដែល​ត្រូវ​ស្ថិត​នៅ​ក្នុង​កីឡដ្ឋាន​ក្រៅពី​អ្នក​មើល​ការ​ខុសត្រូវ​នោះ​ទេ។ ប៉ុន្តែ​ប្រសិនបើ​មាន​តម្រូវការ​បន្ទាន់ យើង​នៅតែ​បើកចំហ​ដើម្បី​ដាក់​ពង្រាយ​ប៉ូលិស​ពី​វង់​ទី ២ និង​វង់​ទី ៣។ អ៊ីចឹង​នៅ​ខាង​ក្រៅ​កីឡដ្ឋាន វង់​ទី ២ មាន​ប៉ូលិស​ដែរ បើ​យើង​ត្រូវការ​ជំនួយ​អាច​ចូល​មក​បាន ព្រោះ​នៅ​ទីនេះ (​ក្នុង​កីឡដ្ឋាន​) សុទ្ធ​តែ​ជា​អ្នក​មើល​ការ​ខុសត្រូវ។ បន្ទាប់មក​នៅ​វង់​ទី ៣ នឹង​មាន​ជំនួយ​ប៉ូលិស​ម្ដងទៀត បើ​ខ្វះ​បុគ្គលិក​នៅ​វង់​ទី ២»។

ជាមួយ​នឹង​វិធីសាស្ត្រ​សុវត្ថិភាព​នេះ លោក Iwan សង្ឃឹម​ថា ការ​ប្រកួត​អាច​ដំណើរការ​ដោយ​រលូន និង​ផាសុកភាព។ ជាង​នេះ​ទៅ​ទៀត នេះ​ជា​លើក​ទី ១ ហើយ ដែល​ការ​ប្រកួត​នៅ​ប្រទេស​ឥណ្ឌូណេស៊ី មាន​អ្នកទស្សនា​ចូលរួម​ច្រើន បន្ទាប់ពី​សោកនាដកម្ម​អ្នកគាំទ្រ​រត់​ជាន់គ្នា​ស្លាប់​នៅ​កីឡដ្ឋាន Kanjuruhan Malang កាលពី​ថ្ងៃ​ទី ០១ ខែ​តុលា កន្លងទៅ។

ម្យ៉ាងវិញទៀត Iwan Bule បាន​សុំ​ឲ្យ​អ្នកគាំទ្រ​ជួយ​សហការ​គ្នា ដើម្បី​ធ្វើ​ឲ្យ​ការ​ប្រកួត​ទទួល​បាន​ជោគជ័យ។ គេ​រំពឹង​ថា ពួកគេ​មាន​សណ្ដាប់ធ្នាប់ និង​អាច​រក្សា​សន្តិសុខ និង​ផាសុកភាព។

ជា​ព័ត៌មាន​បន្ថែម ក្រុម​ជម្រើស​ជាតិ​ឥណ្ឌូណេស៊ី ស្ថិត​ក្នុង​ពូល A នៃ​ពានរង្វាន់ AFF Cup 2022 ជា​មួយ​កម្ពុជា ថៃ ហ្វីលីពីន និង​ព្រុយណេ។ បន្ថែម​លើ​ការ​ប្រកួត​នៅ​ថ្ងៃនេះ ក្រុម​ជម្រើស​ជាតិ​ឥណ្ឌូណេស៊ី នឹង​មាន​ការ​ប្រកួត​ក្នុង​ដី​ម្តង​ទៀត​នៅ​ថ្ងៃ​ទី ២៩ ខែ​ធ្នូ ឆ្នាំ ២០២២ ទល់នឹង​ថៃ។

លើស​ពី​នេះ ដោយ​ផ្អែកលើ​ការ​អនុញ្ញាត​ពី​ប៉ូលិស អ្នកទស្សនា ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូលរួម​យ៉ាង​ច្រើន​រហូតដល់ ៧០ ភាគរយ នៃ​ចំនួន​ផ្ទុក​សរុប​របស់​កីឡដ្ឋាន GBK ដែល​មាន​ចំនួន ៧៨,០០០ កៅអី។ ផ្អែក​តាម​សំបុត្រ​ដែល​លក់​ដោយ PSSI មាន​សំបុត្រ ២៥,០០០ សន្លឹក ទល់នឹង កម្ពុជា និង ៤០,០០០ សំបុត្រ ទល់នឹង ថៃ៕

ប្រភព ៖ bola.okezone.com

អត្ថបទ ៖ មន្នីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

សម្ដេច ស ខេង ស្នើអាជ្ញាធរទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីកុំឲ្យពលរដ្ឋខាតបង់ទ្រព្យដោយសារឧក្រិដ្ឋជន

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ៣ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ៤ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ៤ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

សន្តិសុខសង្គម៩ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៦ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៤ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៦ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម