កីឡា
កម្ពុជា ចាញ់ ឥណ្ឌូនេស៊ី ១-២ ជាគ្រាប់តិចបំផុតក្នុងជំនួប៦លើក
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានចាញ់ជម្រើសជាតិឥណ្ឌូនេស៊ី ដោយលទ្ធផល ២-១ សម្រាប់ការប្រកួតសន្សំពិន្ទុក្នុងពូល A ក្នុងព្រឹត្តិការណ៍ AFF Championship ឆ្នាំ២០២២នេះនៅប្រទេសឥណ្ឌូនេស៊ី។

ការប្រកួតនៅវគ្គទី១ គ្រាប់បាល់បានកើតមានឡើង៣គ្រាប់ ក្នុងនោះឥណ្ឌូនេស៊ីស៊ុតបាន២គ្រាប់ ខណៈកម្ពុជាស៊ុតបាន១គ្រាប់។ ក្នុងនាមជាម្ចាស់ផ្ទះឥណ្ឌូនេស៊ីដាក់សម្ពាធខ្លាំងនៅដើមវគ្គទី១ ហើយក៏រកគ្រាប់នាំមុខ ១-០ ដោយកីឡាករ Maulana Vikri នៅនាទីទី៧ ប៉ុន្តែកម្ពុជាតាមស្មើ ១-១ នៅនាទី១៥ ដោយខ្សែការពាររបស់ព្រះខ័នរាជស្វាយរៀង សារ៉េត គ្រីយ៉ា ដែលបានក្លាយជាកីឡាករកម្ពុជាទី៤ស៊ុតចូលឥណ្ឌូនេស៊ី បន្ទាប់ពីលោក ហុក សុចិត្រា, ប្រាក់ មុន្នីឧត្តម និង យ៉ើ សាហ្វី។ យ៉ាងណា ម្ចាស់ផ្ទះឥណ្ឌូនេស៊ី រកបានគ្រាប់បាល់នាំមុខជាថ្មី ២-១ ដោយកីឡាករ Sulaeman នៅនាទី៣៥ មុនពេលចប់វគ្គទី១។
នៅវគ្គទី២ ម្ចាស់ផ្ទះឥណ្ឌូនេស៊ី ហាក់មិនខំប្រឹងសម្រុកខ្លាំងទេដោយព្យាយាមដោយប្រុងប្រយ័ត្ន លេងមួយៗ ការពារ និងវាយបកយ៉ាងគ្រោះថ្នាក់។ ចំណែកកម្ពុជាបានព្យាយាមទម្រង់តាមបច្ចេកទេស ក្នុងនោះការពារ និងវាយបកដែរ។ ក្រុមទាំងពីរក៏មានការផ្លាស់ប្តូរកីឡាករចេញ និងចូលច្រើននាក់ដែរ ប៉ុន្តែគ្មានគ្រាប់បាល់កើតឡើងបន្ថែមទៀតទេ។
នេះជាការប្រកួតដែលកម្ពុជាធ្លាយគ្រាប់បាល់តិចបំផុតក្នុងជំនួបជាមួយឥណ្ឌូនេស៊ីចំនួន៦លើកក្នុងពានរង្វាន់ AFF Cup នេះ។ លើកទី១ ឆ្នាំ១៩៩៦ កម្ពុជា ចាញ់ឥណ្ឌូនេស៊ី ០-៣, លើកទី២ ឆ្នាំ២០០២ ចាញ់ ២-៤, លើកទី៣ ឆ្នាំ២០០៤ ចាញ់ ០-៨, លើកទី៤ ឆ្នាំ២០០៨ ចាញ់ ០-៤ និងលើកទី៥ ចាញ់ ២-៤៕
អត្ថបទ៖ វីរបុត្រ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ