កីឡា
អ្នកគាំទ្របារាំង ដាក់ញត្តិ ទាមទារឲ្យប្រកួតវគ្គផ្តាច់ព្រ័ត្រ World Cup ឡើងវិញ
អ្នកគាំទ្របារាំងជាង ២០ម៉ឺននាក់ បានចុះហត្ថលេខាលើញត្តិតាមអនឡាញមួយ ដោយអំពាវនាវឲ្យមានការប្រកួតវគ្គផ្តាច់ព្រ័ត្រ World Cup ឡើងវិញ ដោយសារតែអ្វីដែលពួកគេមើលឃើញថាជាកំហុសរបស់អាជ្ញាកណ្តាល។

កាលពីថ្ងៃអាទិត្យទី១៨ខែធ្នូ អាហ្សង់ទីន បានយកឈ្នះបារាំង ដោយការស៊ុតបាល់ប៉េណាល់ទីកាត់សេចក្តី បន្ទាប់ពីការប្រកួតដ៏ជក់ចិត្តបញ្ចប់ទៅ ក្នុងលទ្ធផល ៣ ទល់នឹង៣ លើទឹកដី កាតា។ អ្នកខ្លះ ចាត់ទុកការប្រកួតនោះ ជាការប្រកួតបាល់ទាត់ល្អមើលបំផុតមួយ មិនធ្លាប់មាន។
ទោះបីជាយ៉ាងណាក៏ដោយ អ្នកគាំទ្រជាច្រើននៃក្រុមដែលចាញ់ បានដាក់ឈ្មោះរបស់ពួកគេទៅកាន់គេហទំព័រញត្តិអនឡាញ MesOpinions ដោយនិយាយថា ការប្រកួតត្រូវតែលេងឡើងវិញ ព្រោះពួកគេគិតថា អាជ្ញាកណ្តាល មានកំហុសពីរដងសម្រាប់គ្រាប់បាល់របស់អាហ្សង់ទីន។

កីឡាករ Lionel Messi បានស៊ុតបាល់ប៉េណាល់ទីគ្រាប់ទី១ បន្ទាប់ពី Ousmane Dembele ទាក់ជើង Angel Di Maria នៅក្នុងប្រអប់។ យ៉ាងណាក្តី ញត្តិនេះនិយាយថា មិនគួរពិន័យទេ ប៉ះតិចតួច តែខ្សែបម្រើក្លិប Juventus វ័យ៣៤ឆ្នាំរូបនេះ ធ្វើដួល។
ញត្តិនេះក៏លើកបញ្ហាជាមួយនឹងគ្រាប់បាល់ទី២ផងដែរ ដោយអះអាងថា Kylian Mbappe ត្រូវបាន Cristian Romero បង្កកំហុសនៅម្ខាងនៃទីលាន តែអាជ្ញាកណ្តាលមិនពិន័យ ហើយក្រោយមក អាហ្សង់ទីន បានវាយបកយ៉ាងលឿន ដោយ Angel Di Maria ស៊ុតនាំមុខ ២-០ នៅនាទីទី៣៦។

ញត្តិនេះអះអាងថា អាជ្ញាកណ្តាលសញ្ជាតិប៉ូឡូញ Szymon Marciniak លក់ការប្រកួតទាំងស្រុង។
កន្លងមក សារព័ត៌មានបារាំងបានអះអាងថា គ្រាប់ទី៣របស់អាហ្សង់ទីនក្នុងការប្រកួត World Cup វគ្គផ្តាច់ព្រ័ត្រ មិនគួររាប់ជាផ្លូវការទេ ព្រោះមានកីឡាករបម្រុងពីរនាក់បានរត់ចូលទីលាន មុនបាល់ពីការស៊ុតរបស់ Messi ឆ្លងផុតបន្ទាត់ Goal-Line។

បច្ចុប្បន្ន ញត្តិនេះបានទទួលហត្ថលេខាដល់ទៅជាង ២០០ ០០០ ហើយវាបានក្លាយទៅជាញត្តិមួយ ក្នុងចំណោមញត្តិដែលមានហត្ថលេខាច្រើនបំផុតទាំង២០នៅលើគេហទំព័រ MesOpinions។
យ៉ាងណាក្តី គេមិនច្បាស់ទេថាតើគេហទំព័រនេះ នឹងមានយុត្តាធិការបែបណាលើ FIFA ដើម្បីឲ្យពួកគេទទួលស្គាល់ញត្តិនេះ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ FIFA កើបលុយ ពី World Cup នៅ កាតា

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ