កីឡា
ការប្រកួតកីឡាប៊ូល និងប៉េតង់ពានរង្វាន់គរុគុណ លើកទី២ ឈានចូលខួបលើកទី៣០ឆ្នាំនៃសហព័ន្ធ
សហព័ន្ធកីឡាប៊ូលនិងប៉េតង់កម្ពុជា បានរៀបចំការប្រកួតដណ្តើមរពានរង្វាន់គរុគុណលើកទី២ ដែលជាខួបលើកទី៣០នៃការកកើតសហព័ន្ធមកដល់បច្ចុប្បន្ននេះ។

ថ្លែងក្នុងពិធីបើក “ការប្រកួតកីឡាប៊ូល និងប៉េតង់ពានរង្វាន់គរុគុណ លើកទី២ ឆ្នាំ២០២២ និងខួបអនុស្សាវរីយ៍៣០ឆ្នាំ នៃការបង្កើតសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា ១៩៩២ – ២០២២” កាលពីថ្ងៃទី២៣ ខែធ្នូ លោក សុខ សូកាន រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា បានលើកឡើងថាដោយសារបច្ច័យ និងគុណតម្លៃដ៏វិសេសវិសាលមិនអាចកាត់ថ្លៃបាន នៃកត្តាសន្តិភាព ក្រោមអគ្គមគ្គុទ្ទេសក៍ដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើឱ្យប្រទេសជាតិមានវឌ្ឍនភាព និងការរីកចម្រើនជាបន្តបន្ទាប់លើគ្រប់វិស័យ ព្រមជាមួយនឹងកាលានុវត្តភាព នៃការលើកស្ទួយ និងអភិវឌ្ឍវិស័យកីឡាគ្រប់ប្រភេទ។

ក្នុងនោះក៏មានកីឡាប៊ូល និងប៉េតង់ ត្រូវបានគេស្គាល់ និងឱ្យតម្លៃ ល្បីល្បាញទូទាំងតំបន់ និងសកលលោក។ ជាពិសេសត្រូវបានស្ថាប័នសហព័ន្ធកីឡាប៊ូល និងប៉េតង់អន្តរជាតិ (FIPJP) ប្រសិទ្ធនាមកម្ពុជាថាជា “ប្រទេសមហាអំណាចលើវិស័យកីឡាប៉េតង់”។
ពានរង្វាន់គរុគុណ រៀបចំឡើងដើម្បីរំលឹក និងតបស្នងនូវគុណូបការៈដ៏ឧត្តុង្គឧត្តមរបស់សម្ដេចទាំងទ្វេ ដែលជាស្ថាបនិករបស់សហព័ន្ធ ក៏ដូចជាឥស្សរជននិងអតីតថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់របស់សហព័ន្ធ ដែលបានលះបង់កម្លាំងកាយចិត្ត ធនធាន និងខិតខំប្រឹងប្រែងក្នុងការកសាង ឱ្យមានវឌ្ឍនភាព និងជោគជ័យរហូតដល់បច្ចុប្បន្ន។ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលជាអតីតប្រធានកិត្តិយសផង និងជាប្រធានសហព័ន្ធផង ព្រមទាំង សម្ដេចវិបុលបញ្ញា សុខ អាន ដែលជាអតីតប្រធានសហព័ន្ធ ក៏ដូចជាឥស្សរជនកំពូលៗជាច្រើនរូបទៀត។ លោក សុខ សូកានបញ្ជាក់បន្ថែម។

ការប្រកួតកីឡាប៊ូល និងប៉េតង់ពានរង្វាន់គរុគុណ លើកទី២នេះ មានប្រតិភូ និងកីឡាករ កីឡាការិនីចូលរួមសរុប ៤៥៩នាក់ មកពីសមាគម និងក្លឹប៦២ ស្មើនឹង១១រាជធានី-ខេត្ត ប្រកួតលើ៧វិញ្ញាសា សរុប៤៣៨ប្រកួត។
រំលឹកផងដែរថា គិតត្រឹម ខែវិច្ឆិកា ឆ្នាំ២០២២ កម្ពុជាទទួលបានមេដាយសរុប មានចំនួន ៣៩៤គ្រឿង ក្នុងនោះ មេដាយមាស១១៦គ្រឿង មេដាយប្រាក់១៣៨គ្រឿង, និងមេដាយសំរឹទ្ធ១៤០គ្រឿង។ បន្ថែមពីលើនេះ នៅឆ្នាំ២០១៧ សហព័ន្ធកីឡាប៊ូល និងប៉េតង់អន្តរជាតិ (FIPJP) ក៏បានសម្រេចផ្តល់ពានរង្វាន់ “Le Prix Marchel Pagnol” ចំណាត់ថ្នាក់លេខ១ ដល់សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា ដែលមានស្នាដៃនិងការដឹកនាំល្អជាងគេ នៅទូទាំងពិភពលោក។

តាមរយៈសមត្ថភាពទាំងនេះគឺបានមកពីការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំសហព័ន្ធ និងអត្តពលិកផ្ទាល់ អ្វីដែលមិនអាចបំភ្លេចបាន គឺស្នាដៃរបស់វីរៈកីឡាការិនី កែរ ឡេង ដែលជាម្ចាស់មេដាយមាស ៤សម័យកាល ជាប់ៗគ្នាដែលគិតមកដល់ពេលនេះមិនទាន់មានការិនីប្រទេសផ្សេងអាចធ្វើបានដូចកីឡាការិនី កែរឡេង នោះឡើយ៕

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ