Connect with us

កីឡា

អាវផាយដែល Messi ពាក់លើកពាន World Cup ថ្ងៃមុន ជារង្វាន់ពីឥស្សរជនជាន់ខ្ពស់មួយរូប

បានផុស

នៅ

តាមពិតអាវផាយឈ្មោះ Bisht ដែល Messi ពាក់ពេលលើកពាន World Cup​ គឺជា​រង្វាន់​របស់លោក Ahmed Al Barwani ​បានផ្ដល់​ជូន​ដ៏ធំនេះ ​ដល់​ខ្សែ​ប្រយុទ្ធ​អាហ្សង់ទីន​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈ​បណ្ដាញ Twitter លោក Ahmed Al Barwani​ ជាមេធាវី និង​ជាសមាជិកសភា​ក្នុងប្រទេស​អូម៉ង់បាន​សរសេរ​ថា “ពីស៊ុលតង់នៃប្រទេស​អូម៉ង់ ខ្ញុំសូម​អបអរសាទរ​អ្នក​សម្រាប់​ការ​ឈ្នះ​ការ​ប្រកួត World Cup Qatar 2022។ The Arabic Bisht ជា​និមិត្តរូប​នៃ​ភាព​ក្លាហាន និង​ប្រាជ្ញា។ ខ្ញុំ​ផ្ដល់​ឲ្យ​អ្នក​នូវ​ប្រាក់​មួយ​លាន​ដុល្លារ ជា​ថ្នូរ​នឹង​អាវផាយ Bisht”។

បន្ថែមពីនេះ​សមាជិកសភា​​​ Ahmed បានប្រាប់កាសែត The National ថា “ខ្ញុំ​នៅ​កីឡដ្ឋាន​មើល​ការ​ផ្សាយ​ផ្ទាល់​ នៅ​ពេល​នោះ​អធិរាជ​នៃ​ប្រទេស​កាតា​បាន​ផ្ដល់​នូវ Bisht ដល់ Messi ។ ​សូម​ប្រាប់​ពិភពលោក​ថា យើង​នៅ​ទី​នេះ ហើយ​នេះ​ ជា​វប្បធម៌​របស់​យើង សូម​ដឹង​ឲ្យ​ច្បាស់”។

ទោះ​យ៉ាង​ណា ​អាវ​ពិសេស​ចំនួន​ពីរ​ត្រូវ​បាន​បង្កើត​ឡើង​សម្រាប់ Messi និអ្នកចាំទីបារាំង Hugo Lloris ក្នុង​ព្រឹត្តិការណ៍​ដែល​បារាំង​ចេញ​មក​ទទួល​ជ័យជម្នះ​ជំនួសអាហ្សង់ទីន ​ខណៈ​អាវ​ផាយ​ប្រភេទ​នេះ​មាន​តម្លៃ ១ លាន​ដុល្លារ​ឯណោះ។

សូម​បញ្ជាក់​ថា Bisht គឺ​ជា​អាវផាយ​ដែល​ព្រះអង្គ​ម្ចាស់កាតា Sheikh Tamim bin Hamad Al Thani ទ្រង់​បំពាក់​ឲ្យ​​ Messi ដើម្បី​ជា​កិត្តិយស​ដល់​ប្រធាន​ក្រុម​ជម្រើស​ជាតិ ​ដែលបាន​ឈ្នះ​ក្លាយជាជើងឯក​ពិភពលោក​។ ចំពោះ​បុរស​ដែល​ពាក់​អាវ​ផាយ​បាន​តែ​ក្នុង​ឱកាស​ពិសេស​ដែល​មាន​សំណាង ហើយ​មិនមែន​គ្រប់គ្នា​មាន​សិទ្ធិ​ប្រើ​វា​បាន​ទេ។ ព្រោះ​ Bisht ទុក​សម្រាប់​តែ​ឥស្សរជន​ជាន់​ខ្ពស់​ពាក់​ជា​​សញ្ញា​នៃ​ការ​ដឹងគុណ និង​ការ​គោរព​ប៉ុណ្ណោះ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖Goal

ចុចអាន៖តើអាវផាយ ដែល Messi ពាក់ពេលលើកពាន World Cup គឺជាអ្វី?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣៩ នាទីutes មុន

គណៈរដ្ឋមន្ត្រីថៃអនុម័ត​ បុណ្យបណ្តែត​​កន្ទោង​​ ក្នុងបញ្ជីភណ្ឌវប្បធម៌អរូបីរបស់យូណេស្កូ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

Sokha Hotels

ព័ត៌មានពេញនិយម