Connect with us

កីឡា

ក្លឹបយោធភូមិភាគពិសេស ជាប់ចំណាត់ថ្នាក់លេខ១ ការប្រកួតកីឡាប៊ូល និងប៉េតង់ពានរង្វាន់គរុគុណលើកទី២

បានផុស

នៅ

ក្លឹបយោធភូមិភាគពិសេស ឈរលើកំពូលតារាងនៃការប្រកួតកីឡាប៊ូលនិងប៉េតង់កម្ពុជា ដណ្តើមរពានរង្វាន់គរុគុណលើកទី២ ដោយទទួលបានមេដាយមាស១ និង ប្រាក់១ គ្រឿង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការប្រកួតថ្ងៃចុងក្រោយ ក្លឹបយោធភូមិភាគពិសេស​ បានយកឈ្នះ ក្លឹបក្រសួងមហាផ្ទៃ លើវិញ្ញាសាបុរស អាយុ១៨ឆ្នាំឡើង៣នាក់ទល់៣​នាក់។ រីឯផ្នែកនារី ចំណាត់ថ្នាក់លេខ១ បានទៅក្លឹបកងយោធពលខេមរៈភូមិន្ទ ដែលមានកីឡាការិនី អ៊ុក ស្រីមុំ ,ស្រាងសុរ៉ាឃីម និង កីឡាការិនី វងចន្ថា ។

ការប្រកួតដែលបានចាប់ផ្តើមឡើងតាំងពីថ្ងៃទី ២៣ធ្នូមកនោះ មានក្លឹប សមាគមចូលរួមចំនួន៦២ ដែលសុទ្ធតែជាជើងខ្លាំងធ្លាប់ដណ្តើមយកចំណាត់ថ្នាក់ និងពានរង្វាន់ជួនអង្គភាពរៀងៗខ្លួន ។

ជាលទ្ធផលថ្ងៃបញ្ចប់ទី២៥ធ្នូម្សិលមិញនេះ មានក្លឹបតែ៧ប៉ុណ្ណោះ ដែលដណ្តើមបានមេដាយមាស រួមមាន៖ ក្លឹបយោធភូមិភាគពិសេស , ក្លឹបមជ្ឈមណ្ឌលខេមរៈភូមិន្ទ មាស១ សំរឹទ្ធិ១  , ក្លឹបកងយោធពលខេមរៈភូមិន្ទ មាស១ សំរឹទ្ធិ១ , កំពង់សំណាញ់ខេត្តកណ្តាល មាស១ , ទីស្តីការគណៈរដ្ឋមន្រ្តី មាស១ , សេនារាជសីអគ្គស្នងការ មាស១ និង ក្លឹប ឥន្ទ្រីយ៍អប់រំ ស.ស.យ.ក ស្រុកថ្មគោល ។

យោងតាមប្រសាសន៍របស់លោកសុខ សូកាន រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជាឲ្យដឹងថា “ការប្រកួតកីឡាប៊ូល និងប៉េតង់ពានរង្វាន់គរុគុណ លើកទី២ ឆ្នាំ២០២២ និងខួបអនុស្សាវរីយ៍៣០ឆ្នាំ នៃការបង្កើតសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា ១៩៩២ – ២០២២”   រៀបចំឡើងដើម្បីរំលឹក និងតបស្នងនូវគុណូបការៈដ៏ឧត្តុង្គឧត្តមរបស់សម្ដេចទាំងទ្វេដែលជាស្ថាបនិករបស់សហព័ន្ធ ក៏ដូចជាឥស្សរជននិងអតីតថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់របស់សហព័ន្ធ ដែលបានលះបង់កម្លាំងកាយចិត្ត ធនធាន និងខិតខំប្រឹងប្រែងក្នុងការកសាង ឱ្យមានវឌ្ឍនភាព និងជោគជ័យរហូតដល់បច្ចុប្បន្ន។

គិតត្រឹម ខែវិច្ឆិកា ឆ្នាំ២០២២ កម្ពុជាទទួលបានមេដាយសរុប មានចំនួន ៣៩៤គ្រឿង ក្នុងនោះ មេដាយមាស ១១៦គ្រឿង មេដាយប្រាក់១៣៨គ្រឿង, និងមេដាយសំរឹទ្ធ១៤០គ្រឿង។ បន្ថែមពីលើនេះ នៅឆ្នាំ២០១៧ សហព័ន្ធកីឡាប៊ូល និងប៉េតង់អន្តរជាតិ (FIPJP) ក៏បានសម្រេចផ្តល់ពានរង្វាន់ “Le Prix Marchel Pagnol” ចំណាត់ថ្នាក់លេខ១ ដល់សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា ដែលមានស្នាដៃនិងការដឹកនាំល្អជាងគេ នៅទូទាំងពិភពលោក។

ការប្រកួតកីឡាប៊ូល និងប៉េតង់ពានរង្វាន់គរុគុណ លើកទី២នេះ មានប្រតិភូ និងកីឡាករ កីឡាការិនីចូលរួមសរុប ៤៥៩នាក់ មកពីសមាគម និងក្លឹប៦២ ស្មើនឹង១១រាជធានី-ខេត្ត ប្រកួតលើ៧វិញ្ញាសា សរុប៤៣៨ប្រកួត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៩ នាទីutes មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ២ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ២ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ២ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម