កីឡា
យល់ស្របទេ Mbappe ជាមួយ Haaland នឹងក្លាយជា Messi Ronaldo ជំនាន់ថ្មី?
Kylian Mbappe និង Erling Haaland ត្រូវបានគេសួរអំពីការប្រជែងគ្នារបស់ពួកគេក្នុងប៉ុន្មានឆ្នាំចុងក្រោយ ដោយមានមនុស្សជាច្រើនលើកឡើងថា គេទាំងពីរគឺជា Cristiano Ronaldo និង Lionel Messi ជំនាន់ថ្មី។

ជាមួយនឹង Cristiano Ronaldo និង Lionel Messi ឈានដល់ចុងបញ្ចប់ នៃអាជីពដ៏ភ្លឺស្វាងរបស់ពួកគេ ការផ្ដោតអារម្មណ៍លើកីឡាករថ្មី ត្រូវបានងាកមករកអ្នកស្នងតំណែងរបស់ពួកគេ។
បន្ទាប់ពីមានការប្រជែងគ្នាជាច្រើនក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ការកំណត់អ្នកស្នងថ្មីគឺធ្លាក់ទៅលើ Erling Haaland និង Kylian Mbappe ជាគូប្រជែងរកគ្រាប់បាល់បន្ទាប់ ដើម្បីគ្រប់គ្រងបាល់ទាត់ពិភពលោក។

Haaland វ័យ ២២ ឆ្នាំ បានស្ថិតក្នុងទម្រង់លេងដ៏អស្ចារ្យសម្រាប់ក្លិប Manchester City ខណៈ Mbappe មានអាយុ ២៤ ឆ្នាំ ត្រូវបានគេចាត់ទុកជាយូរមកហើយថា ជាកីឡាករល្អបំផុតម្នាក់។
ជៀសមិនរួច អ្នកទាំងពីរត្រូវបានសួរអំពីស្ថានភាពរបស់ពួកគេក្នុងនាមជាអ្នកស្នងរបស់ Ronaldo និង Messi ក៏ដូចជាការរំពឹងទុក នៃការកសាងទំនាក់ទំនងរវាងគ្នាទៅវិញទៅមក។ ទោះជាយ៉ាងណាក៏ដោយ អ្នកទាំងពីរបានបង្ហាញពីរបៀបដែលពួកគេខុសគ្នាជាមួយនឹងការឆ្លើយតបរបស់ពួកគេ។
នៅពេលសួរកាលពីដើមសប្ដាហ៍នេះថា តើគេ ជាមួយ Mbappe នឹងក្លាយជាគូប្រជែងដ៏ធំបន្ទាប់ ឬអត់? Haaland បានប្រាប់ Viaplay ថា “វាមិនអាចទៅរួចទេក្នុងការនិយាយដូច្នេះ។ ខ្ញុំមិនចូលចិត្តប្រៀបធៀបខ្លួនខ្ញុំជាមួយអ្នកដទៃទេ។ ខ្ញុំគិតថា អ្នកត្រូវធ្វើជាខ្លួនឯង នៅពេលដែលពេលវេលាមកដល់។ ដូច្នេះ ខ្ញុំមិនចូលចិត្តប្រៀបធៀប ឬអ្វីជាមួយនោះទេ”។
“ខ្ញុំគិតថា ប្រព័ន្ធផ្សព្វផ្សាយបានធ្វើរឿងនោះជាមួយ Ronaldo និង Messi អស់រយៈពេល ១០ ឆ្នាំចុងក្រោយនេះ ហើយខ្ញុំគិតថា ពួកគេបានជំរុញគ្នាទៅវិញទៅមកផងដែរ។ ខ្ញុំគិតថា វាជារឿងវិជ្ជមាន។ Barcelona និង Madrid វាជាគូប្រជែងដ៏ល្អឥតខ្ចោះ។ ប៉ុន្តែខ្ញុំមិនគិតពីរឿងនេះទេ”។
ការអត្ថាធិប្បាយរបស់ Haaland ហាក់ដូចជាបង្ហាញថា គេទទួលយកការប្រកួតប្រជែងជាមួយ Mbappe គឺស្ទើរតែជៀសមិនរួច ហើយត្រូវបានរៀបចំសម្រាប់ការប្រៀបធៀបដែលជៀសមិនរួច។ ទោះជាយ៉ាងណាក៏ដោយ កីឡាករសញ្ជាតិបារាំង បានផ្ដល់ការឆ្លើយតបខុសគ្នានៅពេលដែលត្រូវបានសួរអំពី Haaland ក្នុងបទសម្ភាសន៍ជាមួយទស្សនាវដ្ដី Esquire កាលពីឆ្នាំមុន។
Mbappe បាននិយាយថា “វាគឺជាការចាប់ផ្ដើមសម្រាប់គាត់។ “ខ្ញុំសប្បាយចិត្តសម្រាប់គាត់សម្រាប់អ្វីដែលគាត់កំពុងធ្វើ។ ទោះយ៉ាងណាក៏ដោយ ខ្ញុំមិនត្រឹមតែលេងប្រយុទ្ធមួយមុខទេ តែខ្ញុំលេងឆ្វេង និងស្ដាំ”។
“និយាយដោយស្មោះត្រង់ ខ្ញុំមិនគិតថានរណាម្នាក់មានសមត្ថភាពផ្លាស់ប្ដូរតំណែងលេងដូចនោះជារៀងរាល់ឆ្នាំ និងរក្សាបាននូវទម្រង់លេងដ៏អស្ចារ្យនៅកម្រិតខ្ពស់បំផុតនោះទេ”។
ចាប់តាំងពី Mbappe បានបញ្ចេញមតិទាំងនោះ Haaland បានចាកចេញពីភាពខ្លាំងមួយទៅនៅក្រោមការដឹកនាំរបស់ លោក Pep Guardiola ក្នុងក្របខ័ណ្ឌ Premier League។
ការប្រៀបធៀបរវាងអ្នកទាំងពីរ នឹងមិនទៅណាឆ្ងាយឡើយ ហើយការក្លាយជា Messi និង Ronaldo ជំនាន់ថ្មី ហាក់ដូចជាជៀសមិនរួច ទោះបីជាគ្មាននរណាម្នាក់អាចប្រៀបធៀបបានក៏ដោយ៕
ប្រភព ៖ mirror.co.uk
អត្ថបទ ៖ មន្នីរ័ត្ន

-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?