កីឡា
FIFA គិតរបៀបម៉េច ទើបអាហ្សង់ទីន ឈ្នះពាន World Cup ហើយ នៅតែមិនជាប់លេខ១ ក្នុងតារាង Ranking?
ក្រុមបាល់ទាត់ជម្រើសជាតិអាហ្សង់ទីន បានឈ្នះពានរង្វាន់ World Cup ឆ្នាំ២០២២ នៅប្រទេសកាតា ប៉ុន្តែពួកគេនៅតែតាមពីក្រោយគូប្រជែងគឺប្រេស៊ីល នៅក្នុងតារាងចំណាត់ថ្នាក់ពិភពលោកចុងក្រោយរបស់ FIFA។

ហេតុអ្វីបានជាប្រទេសប្រេស៊ីលជាប់លេខ១ មិនមែនជាអាហ្សង់ទីនទៅវិញ?
នៅឆ្នាំ២០២១, FIFA បានបង្ហាញថា ក្បួនច្បាប់ថ្មី នឹងត្រូវប្រើនៅពេលកំណត់ចំណាត់ថ្នាក់ពិភពលោក។ វិធីសាស្ត្រ Elo ធ្វើឲ្យក្រុមនានាទទួលបានពិន្ទុ ក្នុងរាល់ការប្រកួត ដែលទទួលស្គាល់ដោយ FIFA ជាជាងមធ្យមភាគ ដែលស្រង់ចេញពីការប្រកួត។ នេះមានន័យថា ការប្រកួតលក្ខណៈមិត្តភាព លែងសូវទទួលបានពិន្ទុដូចមុនហើយ ខណៈការប្រកួតក្នុងពានរង្វាន់ណាមួយដែលមានការទទួលស្គាល់ត្រឹមត្រូវ គឺកាន់តែមានសារសំខាន់។

ច្បាប់របស់ FIFA ក៏កំណត់ដែរថា ការយកឈ្នះក្នុងរយៈពេល៩០នាទី គឺទទួលបានពិន្ទុច្រើនជាងការប្រកួតដែលអូសបន្លាយដល់ម៉ោងបន្ថែម និងបាល់ប៉េណាល់ទី តួយ៉ាងដូចជាក្រុមអាហ្សង់ទីន ទោះពួកគេឈ្នះ World Cup មែន តែអាហ្សង់ទីន ឆ្លងកាត់ការទាត់បាល់ប៉េណាល់ទីកាត់សេចក្តីចំនួន២លើក មុនពេលបានពាន។
អាហ្សង់ទីន ក៏រងបរាជ័យដ៏គួរឲ្យភ្ញាក់ផ្អើលផងដែរ ដោយថ្វីជើងអារ៉ាប៊ីសាអូឌីត ក្នុងការប្រកួតបើកឆាកក្នុងពូលរបស់ពួកគេ។ ការប្រកួតចាញ់ក្រុមដែលមានចំណាត់ថ្នាក់ទាប ធ្វើឲ្យពួកគេ បាត់បង់ពិន្ទុយ៉ាងច្រើន។

តាមការកំណត់របស់ FIFA, ពិន្ទុរកបានរបស់ក្រុមនានាគឺអាស្រ័យលើចំណាត់ថ្នាក់របស់គូប្រជែង។ មានន័យថា បើក្រុមមានចំណាត់ថ្នាក់ខ្ពស់ យកឈ្នះក្រុមដែលមានចំណាត់ថ្នាក់ទាប ពួកគេក៏បានទទួលពិន្ទុតិចទៅតាមនោះ។ ប៉ុន្តែបើពួកគេចាញ់វិញ ពួកគេក៏បាត់បង់ពិន្ទុច្រើនទៅតាមនោះដូចគ្នា។
ប្រហែលជាពិបាកយល់ខ្លាំងចំពោះរូបមន្តរបស់ FIFA ប៉ុន្តែខាងក្រោមនេះគឺជាការសម្រាយអំពីការឲ្យពិន្ទុដើម្បីឆាប់យល់៖
- ៥ពិន្ទុ- ការប្រកួតមិត្តភាពលេងនៅខាងក្រៅប្រតិទិនប្រកួតអន្តរជាតិ
- ១០ពិន្ទុ- ការប្រកួតមិត្តភាពលេងក្នុងប្រតិទិនប្រកួតអន្តរជាតិ
- ១៥ពិន្ទុ – ការប្រកួត UEFA Nations League (វគ្គចែកពូល)
- ២៥ពិន្ទុ- ការប្រកួត UEFA Nations League (វគ្គចាញ់ធ្លាក់ និងវគ្គផ្តាច់ព្រ័ត្រ), ការប្រកួតវគ្គជម្រុះចុងក្រោយរបស់សហព័ន្ធ, វគ្គជម្រុះ FIFA World Cup
- ៣៥ពិន្ទុ- ការប្រកួតរបស់សហព័ន្ធ (មុនវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ)
- ៤០ពិន្ទុ- ការប្រកួតចុងក្រោយរបស់សហព័ន្ធ (វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងលើសពីនេះ)
- ៥០ពិន្ទុ- ការប្រកួត FIFA World Cup (មុនវគ្គ ១/៤ ផ្តាច់ព្រ័ត្រ)
- ៦០ពិន្ទុ- ការប្រកួត FIFA World Cup (វគ្គ ១/៤ ផ្តាច់ព្រ័ត្រ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ចំណាត់ថ្នាក់លេខ៣ និងផ្តាច់ព្រ័ត្រ)
ក្រុម៣ ដែលគេឃើញថា ឡើង Ranking ខ្ពស់ មានដូចជា ម៉ារ៉ុក ជប៉ុន និងអូស្រ្តាលី។
ម៉ារ៉ុក ឡើងមកចំណាត់ថ្នាក់ទី១១ ដោយសារពួកគេបានឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ World Cup ខណៈជប៉ុនក៏ធ្វើបានល្អដែរ ជាពិសេសពួកគេបានយកឈ្នះ អាល្លឺម៉ង់ និងអេស្ប៉ាញ ក្នុងវគ្គចែកពូល។ រីឯអូស្ត្រាលីឯណោះវិញ បានឈានដល់វគ្គ១៦ក្រុមចុងក្រោយ៕


ប្រែសម្រួល៖ Vann Vann
ប្រភព៖ Goal
ចុចអាន៖ អាហ្សង់ទីន ចេញវីដេអូបុណ្យណូអែលពិសេសបំផុត អរគុណ Messi

-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?