កីឡា
ព្រុយណេ ហាលអាវមុនគេ ខណៈ ៣ ថ្ងៃទៀត ជួប កម្ពុជា ក្នុងពាន AFF Cup 2022
ក្រុមជម្រើសជាតិព្រុយណេ បានអស់ឱកាសឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាផ្លូវការហើយ ត្រឹមថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០២២ ដែលត្រូវនឹងប្រកួតទី ៣ ប្រចាំពូល A ក្រោយបន្តចាញ់ក្រុមជម្រើសជាតិឥណ្ឌូណេស៊ី ០-៧។

ជាការប្រកួតដែលគ្រប់គ្នាគិតថា ឥណ្ឌូណេស៊ី មានប្រៀបនោះពិតជាមិនខុសឡើយ ដោយត្រឹមតែវគ្គទី ២ ឥណ្ឌូណេស៊ី បានស៊ុតចូល ២ គ្រាប់ នៅនាទី ២០ និងនាទី ៤១។ វគ្គទី ២ គ្រាប់បាល់ដល់ទៅ ៥ គ្រាប់ បានកើតឡើងបន្ថែមទៀត នៅនាទី ៥៩, ៦០, ៦៨, ៨៦ និង ៩០+២ ដែលជាជ័យជម្នះមានគ្រាប់បាល់ច្រើនគ្រាប់ក្នុងព្រឹត្តិការណ៍ដ៏ធំប្រចាំតំបន់ សម្រាប់ឆ្នាំ ២០២២ នេះ។

បរាជ័យរបស់ព្រុយណេ គឺជាបរាជ័យលើកទី ៣ នៅក្នុងពូល ដែលមានន័យថាអស់ឱកាសឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាផ្លូវការហើយ ដ្បិតនៅសល់ការប្រកួតតែ ១ ប្រកួតប៉ុណ្ណោះ សម្រាប់ខ្លួនឯង គ្រាដែលក្រុមលេខ ២ ឥណ្ឌូណេស៊ី នាំមុខដាច់ដល់ទៅ ៦ ពិន្ទុ និងនៅសល់ ២ ប្រកួតក្នុងដៃ រួមទាំងមានគ្រាប់បាល់ចំណេញដល់ទៅ ៨ គ្រាប់ ខណៈព្រុយណេ របូតគ្រាប់បាល់ដល់ទី ១៦ គ្រាប់។
ដូច្នេះបានសេចក្ដីថា ប្រកួតចុងក្រោយរបស់ព្រុយណេ ដែលត្រូវជួប កម្ពុជា នឹងត្រូវក្លាយជាប្រកួតបង្គ្រប់កិច្ច ឬដើម្បីយកលទ្ធផលល្អសម្រាប់ខ្លួនឯង ដែលជាហេតុនាំឲ្យ កម្ពុជា ហាក់មានគុណសម្បត្តិច្រើនជាង និងស្របពេលដែល កម្ពុជា ត្រូវការឈ្នះ ក៏ដូចជាគ្រាប់បាល់ច្រើនគ្រាប់ជាចាំបាច់ផងដែរ។
បញ្ជាក់ថា ការប្រកួតរវាង ព្រុយណេ ជាមួយ កម្ពុជា នឹងត្រូវធ្វើឡើងនៅថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២២ នាពហុកីឡដ្ឋានជាតិមរតកតេជោ រាជធានីភ្នំពេញ ខណៈប្រកួតនេះ នឹងមានផ្សាយផ្ទាល់តាមរយៈកញ្ចក់ទូរទស្សន៍ BTV News៕
អត្ថបទ ៖ មន្នីរ័ត្ន

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
សន្តិសុខសង្គម៦ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ១១ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ